និយាយមើលងាយស្រ្តីជាសាធារណៈ ប៉ុន្តែនៅពេល ពេជ្រ វត្តីសារ៉ាវឌ្ឍី និង ភឹម ស្រីនោ ចេញមកព្រលះចាស់ដៃវិញ បុគ្គល ណាវ៉ាត់ បានដាក់ពាក្យបណ្តឹងទៅកាន់អ្នកទាំងពីរពីបទបរិហារកេរ្តិ៍និងរំលោភកម្មសិទ្ធិបញ្ញា។

នៅថ្ងៃទី៩ ខែកញ្ញា ណាវ៉ាត់ បានបង្ហោះនៅលើ Story របស់ខ្លួនបង្ហាញពីពាក្យបណ្តឹងករណីព្រហ្មទណ្ឌពីបទល្មើសបរិហារកេរ្តិ៍ នៃក្រុមហ៊ុន Miss Grand International Public Company Limited ទាក់ទងនឹងសកម្មភាពរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី និងភឹម ស្រីនោ។ ក្នុងពាក្យបណ្តឹង បានចោទប្រកាន់អ្នកទាំងពីរទៅលើការបង្ហោះវីដេអូឃ្លីបនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលបង្ខូចកេរ្តិ៍ឈ្មោះក្រុមហ៊ុន និងនាយកប្រតិបត្តិដែលជាបុគ្គល ណាវ៉ាត់ ដោយប្រើប្រាស់ភាសាអសុរោះ និងរំលោភលើកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុន។
ពាក្យបណ្តឹងបានបង្ហាញពីកាលបរិច្ឆេតនិងឃ្លីបរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី និង ភឹម ស្រីនោដែលចាប់ផ្តើមនៅថ្ងៃទី ២៧ ខែកក្កដា ដល់ថ្ងៃទី ៣ ខែសីហា ឆ្នាំ២០២៥ ដោយអ្នកទាំងពីរបានបង្ហោះវីដេអូឃ្លីប និងសារជាច្រើនដែលមានការចោទប្រកាន់មិនពិតប្រឆាំងនឹងក្រុមហ៊ុន និងនាយកប្រតិបត្តិនៃក្រុមហ៊ុន MGI ដោយប្រើពាក្យអសុរោះ ការប្រមាថ និងមើលងាយ។ ជាឧទាហរណ៍ បានចោទប្រកាន់ក្រុមហ៊ុនថាបានកាត់ប្រាក់ ៦៥% នៃប្រាក់ចំណូលរបស់បវរកញ្ញាដែលតាមពិតក្រុមហ៊ុនកាត់ត្រឹមតែ ៥០% ។

ពាក្យបណ្តឹងនោះ ក៏បានប្តឹង ពេជ្រ វត្តីសារ៉ាវឌ្ឍី និងភឹម ស្រីនោ ដែលហៅ ណាវ៉ាត់ ដែលជានាយកប្រតិបត្តិថាជា «មនុស្សល្ងង់» «គ្មានខួរក្បាល» «សត្វ» និង «មាត់អាក្រក់« ហើយបានរិះគន់ទំនោរផ្លូវភេទរបស់ ណាវ៉ាត់ ជាអវិជ្ជមាន និងបានសំដៅក្រុមហ៊ុនថាជាអ្នកផ្តើមសង្គ្រាម ហើយបានរិះគន់អង្គការនិងមេដឹកនាំប្រទេស។ ក្នុងពាក្យបណ្តឹងបានបញ្ជាក់ថាមតិទាំងនេះត្រូវបានផ្សព្វផ្សាយជាសាធារណៈលើប្រព័ន្ធកុំព្យូទ័រ និងអ៊ីនធឺណេត ដែលធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន និងនាយកប្រតិបត្តិរបស់ខ្លួន។
ណាវ៉ាត់ ក៏បានប្តឹងទាក់ទងនឹងការដែលបន្តប្រើប្រាស់ឈ្មោះ Title មកុដ និងពាណិជ្ជសញ្ញាដែលត្រូវបានរក្សាសិទ្ធិរបស់ក្រុមហ៊ុនដោយគ្មានការអនុញ្ញាត ដែលនាំឱ្យសាធារណជនជឿថានៅតែមានទំនាក់ទំនងជាមួយ ឬតំណាងក្រុមហ៊ុនដោយបានរំលោភលើកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុន។ មេធាវី បង្ហាញថាសកម្មភាពរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី និងភឹម ស្រីនោ គឺខុសច្បាប់ រួមទាំងការបរិហារកេរ្តិ៍នៅក្រោមផ្នែកទី ៥២៦ និង ៣២៨ នៃក្រមព្រហ្មទណ្ឌ និងការបរិហារកេរ្តិ៍នៅក្រោមផ្នែក ៣៩៥។.png)
ពាក្យបណ្តឹងនោះ ណាវ៉ាត់ បានសំណូមពរ ដល់មន្ត្រីស៊ើបអង្កេតកាត់ទោស ពេជ្រ វត្តីសារ៉ាវឌ្ឍី និងភឹម ស្រីនោ តាមច្បាប់ទាំងអស់ រួមទាំងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសរំលោភកម្មសិទ្ធិបញ្ញា ដើម្បីការពារសិទ្ធិ កេរ្តិ៍ឈ្មោះ និងផលប្រយោជន៍របស់ក្រុមហ៊ុន៕










