នាយប់ថ្ងៃអង្គារ ទី៩ ខែកញ្ញា ឆ្នាំ២០២៥ កងទ័ពអ៊ីស្រាអែល បានបើកការវាយប្រហារ ដោយបាញ់ប្លោងគ្រាប់ចូលទីកាន់ទីក្រុងដូហា របស់ប្រទេសកាតា។
ការវាយប្រហារនេះ កងទ័ពអ៊ីស្រាអែល ដាល់គោលដៅតាមសម្លាប់មេដឹកនាំក្រុមហាម៉ាស ដែលកំពុងស្នាក់នៅទីក្រុងដូហា ដោយសម្លាប់បានសមាជិកកម្រិតទាបចំនួន៥នាក់។
កាតា បានធ្វើការថ្កោលទោស ដោយចាត់ទុកជាការរំលោភច្បាប់អន្តរជាតិ និងសន្យាឆ្លើយតបឱ្យសមនឹងអ្វីដែលអុីស្រាអែលបានធ្វើដាក់ប្រទេសខ្លួន។.png)
ជុំវិញការវាយប្រហារនេះ សហរដ្ឋអាមេរិក បានប្រកាសថាខ្លួនមិនជាប់ពាក់ព័ន្ធនោះទេ ដោយលោកត្រាំចាត់ទុកការវាយប្រហារនេះជាឧប្បត្តិហេតុដ៏អកុសល។
គួរបញ្ជាក់ថា កាតាជាសម្ព័ន្ធមិត្តសហរដ្ឋអាមេរិកដ៏ជិតស្និទ្ធ ថែមទាំងមានមូលដ្ឋានកងទ័ពអាមេរិកនៅលើទឹកដីខ្លួនផងដែរ៕










