មានពលរដ្ឋជាច្រើនរូបដែលធ្លាប់ធ្វើការហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឬពលរដ្ឋនិយមហៅថា ព្រលានយន្តហោះពោធិ៍ចិនតុង បានបង្ហាញក្តីអាឡោះអាល័យរំជួលចិត្តព្រោះព្រលាននេះបានបិទប្រតិបត្តិការរបស់ខ្លួនទាំងស្រុងហើយដោយប្តូរទៅប្រតិបត្តិការនៅព្រលានថ្មី។ ជាមួយនឹងការបិទព្រលាននេះ តារាចម្រៀង ចំរើន សុភា បានរៀបរាប់អនុស្សាវរីយ៍នៅទីនេះដែលធ្លាប់ធ្វើដំណើរទៅក្រៅប្រទេសជាច្រើនដង។
.png)
នៅថ្ងៃទី៩ ខែកញ្ញា កញ្ញា ចំរើន សុភា បងស្រីតារាចម្រៀង ចំរើន សុភ័ក្រ្ត ដែលជាអ្នកចម្រៀងប្រពៃណី សម័យ បានរៀបរាប់យ៉ាងដូច្នេះថា «អនុស្សាវរីយ៍ហោះហើរជាង១០ប្រទេស លើសពី៥០ដង (រាប់តែទៅ) ជាមួយអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានបញ្ចប់ទាំងស្រុងត្រឹមថ្ងៃនេះ ។ អរគុណទីតាំងដែលឱ្យប្រជាជាជនកម្ពុជាចេញដំណើរទៅស្គាល់ពិភពលោក និងឱ្យពិភពលោកចុះចតមកស្គាល់កម្ពុជា បន្ទាប់ពីបើកប្រតិបត្តិការអស់រយះពេល៦៦ឆ្នាំ»។

មិនត្រឹមតែតារាចម្រៀង ចំរើន សុភា ប៉ុណ្ណោះទេដែលបង្ហាញក្តីអាល័យជាមួយនឹងអនុស្សារីយ៍ទៅច្រើនប្រទេសរបស់ខ្លួន ពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន អ្នកបង្កើតមាតិកា ផ្សេងទៀត បានបង្ហាញក្តីនឹករលឹកចំពោះព្រលានយន្តហោះពោធិ៍ចិនតុងដូចគ្នា។ 
ជាមួយនឹងក្តីអាល័យ ពលរដ្ឋក៏បានសម្តែងក្តីអបអរសាទរចំពោះសមិទ្ធផលថ្មីនៃអាកាសយានដ្ឋានអន្តរជាតិតេជោដែលកាន់តែទំនើបនិងធំជាងមុន។ ព្រលានថ្មីនេះមានតារាល្បីៗជាច្រើនរូប អ្នកបង្កើតមាតិកា បានចូលរួមផ្សព្វផ្សាយយ៉ាងផុសផុលខណៈដែលអាកាសយានដ្ឋាននេះទំនើបមិនចាញ់ស្រុកគេឡើយ៕










