ទីក្រុហតូក្យូ៖ នៅថ្ងៃអាទិត្យ ទី០៧ ខែកញ្ញាឆ្នាំ២០២៥នេះ នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba បានប្រកាសថា លោកនឹងចុះចេញពីតំណែង បន្ទាប់ពីគណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលកំពុងកាន់អំណាចបច្ចុប្បនរបស់លោក បានជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវរៃអង្គាសប្រាក់នយោបាយជាបន្តបន្ទាប់។ នេះបើយោងតាមទីភ្នាក់សារព័ត៌មានអន្តរជាតិ NHK។
.png)
តាមប្រភពខាងលើនេះបានរាយការណ៍នៅថ្ងៃអាទិត្យថា លោកIshiba បានសម្រេចចិត្តលាលែងពីតំណែង ដើម្បីជៀសវាងការបែកបាក់គ្នា រវាងអ្នកនយោបាយនៅក្នុងគណបក្ស។ នៅក្នុងសន្និសីទសារព័ត៌មានលោក Ishiba បាននិយាយថា៖ លោកនឹងចាប់ផ្តើមដំណើរការរៀបចំការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំបក្ស ដើម្បីជ្រើសរើសអ្នកជំនួសរូបលោក។.png)
គួរជម្រាបថា លោក Shigeru Ishiba បានចូលកាន់តំណែងជានាយករដ្ឋមន្ត្រីប្រទេសជប៉ុន កាលពីខែតុលាឆ្នាំមុន ជាមួយការសន្យាថា នឹងដោះស្រាយបញ្ហាអតិផរណា ក៏ដូចជាកំណែទម្រង់គណបក្សនៅក្នុងប្រទេសជប៉ុន។ ប៉ុន្តែក្រោយមក គណបក្យ LDP បានជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវរៃអង្គាសប្រាក់នយោបាយជាបន្តបន្ទាប់ បណ្ដាលឲ្យគណបក្ស LDP និងដៃគូសម្ព័ន្ធរបស់ខ្លួនគណបក្ស Komeito បានបាត់បង់សំឡេងភាគច្រើននៅក្នុងការបោះឆ្នោតសភាជាន់ទាបភ្លាមៗចាប់ពីខែកក្កដាមក។
នេះគឺជាការបរាជ័យលើកទីពីរជាប់ៗគ្នា សម្រាប់ក្រុមគណបក្សចម្រុះដែលកំពុងកាន់អំណាចដែលដឹកនាំដោយនាយករដ្ឋមន្ត្រី Shigeru Ishiba ដែលជំរុញឲ្យលោកត្រូវរងភាពអាម៉ាសនិង សម្ពាធជាខ្លាំង ក៏សម្រេចចុះចេញពីតំណែងដោយស្ម័គ្រចិត្ត ពីដៃគូប្រជែងស្តាំនិយមភាគច្រើន នៅក្នុងគណបក្សរបស់លោក អស់រយៈពេលជាងមួយខែមកនេះ៕










