បន្ទាប់ពី អ្នកវិភាគឯករាជ្យ ច្រានចោលការចោទប្រកាន់ថាលោកធ្វើការឱ្យរោងកុនថៃ Rate ដំបូង៧/១០ តែក្រោយមក៥.៦/១០ និងអះអាងថាខ្លួនត្រូវបានផលិតករស្អប់សេចក្តីពិតលាបពណ៌ស្រាប់តែ ទ្រី សក្កដា ចេញមកនិយាយថា អ្នកវិភាគឯករាជ្យ ដើរតួកម្សត់ មិនយល់ស្ថានភាព ទឹកចិត្តផលិតករ និងសម្តែងការសោកស្តាយទឹកចិត្តរាប់អានជាង១០ឆ្នាំ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfWH-9lCxCgZMA-50P__IXnaPeX61Baex5nTD4v9IrHP_t_tnkTIDCIga5IFEUxreSHAy5e9rsprLj3bSLSxfJ4K06Lm6RuTg-RJrcFC46mYIf5jOUrhJ4t_sH2D1EE3OcxO22kAeMHYlwZ9T1jnKm1YpSZj__5d7uGPTtPmI-h4UNorfl_BsDcJjz9XtX/s1829/image_2025-09-04_14-10-19.png
នៅថ្ងៃទី៤ កញ្ញា នេះ លោក ទ្រី សក្កដា បានចេញមករៀបរាប់យ៉ាងវែងទៅកាន់ អ្នកវិភាគឯករាជ្យ ដោយចាត់ទុកថាការវិភាគរបស់លោកគ្មានក្បាលគ្មានកន្ទុយទាំងដឹងហើយថា កុនខ្មែរតូចចង្អៀត ហើយក៏មិនមានការចាក់បញ្ចាំងក្នុងរោងកុនថៃទៀត។ លោក បន្ថែមថា អ្នកវិភាគឯករាជ្យ ចង់ Rate ១/១០ ក៏ Rate ទៅតែសុំមើលស្ថានភាពនិងយល់ដល់បេះដូងផលិតករផង មិនមែនចេញរឿងវាយតម្លៃរឿងទាំងមិនទាន់បាន៥ថ្ងៃផងគ្មានអ្នកណាទទួលយកបាននោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7JVa_E6jZXU0hFu5LmtjkyjsMG2HCcDn9hnLBRl1C3L9LMl9Q3v5_IDr1QdD3ZUBAsdpHaL2reBXrZ5VzieOP-XY5Bdrg122uYMxjQoFpv9MpUDQ4zDHuaGDFiEv8TF0NBjSpVjj3Jnp_FXnDoXB8W8Me0agRxyD-SmjfTRZ_Tms3GmFmuJRAbVnjMG1H/s2048/image_2025-09-04_14-10-15.png

ទ្រី សក្កដា បន្ថែមទៀតថា អ្នកដែលកាន់ជើងអ្នកវិភាគឯករាជ្យនិយាយថា គេ Rate សិន ចាំចាក់រឿងចប់ចាំគេបកស្រាយចំណុចខ្វះខាតតាមក្រោយ ចំណុចនេះលោកថាបើជ្រុលជាចឹងចាំចាក់រឿងចប់ចាំ Rate ហើយប្រាប់ពីចំណុចខ្វះខាតទៅ។ អ្នកដឹកនាំរឿងរូបនេះបានលើកឧទាហរណ៍ថាហាងអាហារមួយបើកចំនួន៥ថ្ងៃមានភ្ញៀវបុកទៅភ្លូកទឹកភ្លូកដី តែមានអ្នកយកឈ្មោះហាងគេទៅផុសថា ហូបមិនកើត តើគោលបំណងនេះគឺចង់ផ្តួលរំលំហាងគេមែនអត់?។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimPBBBzcG4MxNd1b0Cr_HBhYLvhp-6VQMXpVzBA8qijRudxb_Te_GyIv_y7peCxyReC1kZymHuNw9TW9BQulIr9hNW_Rf9QWzB41ff1xZXDOSxThqAfs_dsJSAxMpMP0AyazlsCpDwyQlZKfwVbSfog-j3Ok0i5y7L5XKWgRnuhKrzScTQD0rKnoVvt3di/s1440/image_2025-02-17_16-36-22.png

ជាមួយគ្នានេះ ទ្រី សក្កដា ជឿថាការដែលអ្នកទស្សនិកជនបានទិញសំបុត្រទស្សនាមិនមែនដោយសារសាច់រឿងល្អឥតខ្ចោះទេ តែបងប្អូនប្រើបេះដូងគាំទ្រអ្វីដែលកូនខ្មែរផលិតហើយក្រុមផលិតលោកពិតជាយល់ពីចំណុចខ្វះខាតរបស់រឿងមួយនេះ។ ទ្រី សក្កដា បានចោទសួរទៅកាន់ អ្នកវិភាគឯករាជ្យ ថាយល់ពីស្ថានភាពមួយនេះទេ និងថាមិនមែនអ្នកផលិត មិនយល់អារម្មណ៍គេទេ បានត្រឹមតែកាន់ទូរស័ព្ទសរសេរបំបាក់ទឹកចិត្តអ្នកផលិតដោយមិនដឹងគោលបំណងវិភាគដើម្បីអ្វីឬចង់បានចំណាប់អារម្មណ៍ខុសពេល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXQXWOnsI5W3ObO_R_gX-aKAzhZlyz-x1hm846p65MQhT-lypu1RG6tcJ_ioccAurOgVrUPXsYIT2SbW6CVjOYTSB1xgIqY4hZzfTb4ISlOSDrn8frbuw1PVvavSpxQjCSBI_l1gA41PvC4UVHj3L9qYYc_QYhQTSKVXVHhteIWhrJyH2QFf1u-fvB38pU/s1376/image_2025-02-17_16-36-20.png

ទ្រី សក្កដា ថា អ្នកវិភាគឯករាជ្យ ប៉ិនខាងរៀបរាប់ធ្វើតួកម្សត់ លោកឱ្យលេខអនន្តតែម្តង។ ក្នុងនោះលោកក៏បានសម្តែងការសោកស្តាយទឹកចិត្តរាប់អានជាងដប់ឆ្នាំផងដែរ៕