នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥នេះ ទាហានឈ្លានពានថៃ បានរុលចូលមកទឹកដីកម្ពុជាជាបន្តទៀត នៅតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់  ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

តាមរយៈវីដេអូ បង្ហោះនៅលើបណ្តាញសង្គមគេប្រទះឃើញ ទាហានថៃ ប្រដាប់ដោយអាវុធប្រមាណជា៣០ទៅ៥០នាក់ បានដើររុលចូលគម្រោងរាយបន្លាលួស តែត្រូវបានពលរដ្ឋកម្ពុជាឈរយ៉ាងរឹងមុាំ ដោយមានជំនួយពីកម្លាំងយោធាកម្ពុជា។

នៅក្នុងវីដេអូនេះ គេឃើញពលរដ្ឋបានប៉ះពាក្យសម្តីធ្ងន់ៗ និងប្រើដំបងរុញច្រានទាហានឈ្លានពានថៃចេញពីទឹកដីកម្ពុជា យ៉ាងអង់អាច។

ក្រោយពីការរុញច្រានគ្នាទៅវិញទៅមក ប្រមាណ៣០នាទី ទាហានថៃ បានសម្រេចចិត្តដកថយទៅក្នុងទឹកដីរបស់ពួកគេវិញ។

គួរបញ្ជាក់ថា តាំងពីបទឈប់បាញ់ចូលជាធរមានមក ទាហានថៃ តែងតែបំពាន ដោយបានរុលចូលទឹកដីកម្ពុជា និងធ្វើការរាយបន្លាលួសព័ទ្ធយកផ្ទះប្រជាជនខ្មែរ៕