រូបភាពចុងក្រោយរបស់ ប៊ី សុធារី ចូលរួមក្នុងកម្មវិធីមួយទទួលបានមតិសរសើរជាច្រើនពីទស្សនិកជននោះគឺ Makeup look បូកជាមួយនឹងសំលៀកបំពាក់ដ៏ស្រស់ស្អាតទៀតគឺពិតជាមានភាពទាក់ទាញខ្លាំង។ អ្វីដែលធ្វើឱ្យមនុស្សមួយចំនួនមានការភ្ញាក់ផ្អើលការ Makeup នេះ ប៊ី សុធារី ជាអ្នកផាត់មុខដោយខ្លួនឯងផ្ទាល់ ប៉ុន្តែស្ទើរតែមិនចាញ់អ្នកអាជីពប៉ុន្មាននោះទេ។

នៅថ្ងៃទី២ ខែកញ្ញា ប៊ី សុធារី បានឆ្លើយតបទៅកាន់អ្នកគាំទ្ររបស់ខ្លួនចំពោះការសរសើរទៅលើការ Makeup របស់នាងថាស្រស់ស្អាត ខណៈ សុធារី បានបង្ហាញថាការ Makeup ដែលមានការចាប់អារម្មណ៍ច្រើននេះ រូបនាងផ្ទាល់គឺជាអ្នក Makeup។ ប៊ី សុធារី បានបង្ហាញក៏ដូចជាការរៀបរាប់ពីមួយដំណាក់កាលទៅមួយដំណាក់កាលនៃការផាត់មុខរបស់នាងដូចជាការលាប Skin Care , foundation និងដំណាក់កាលនៃការផាត់មុខជាច្រើនទៀត។ 
ការផាត់មុខរបស់ ប៊ី សុធារី ទទួលបានមតិវិជ្ជមានជាច្រើនពីអ្នកទស្សនាថានាងពូកែ និងមានមតិខ្លះទៀតលើកឡើងថាសឹងតែមិនចង់ជឿថានាង Makeup ដោយខ្លួនឯងដោយស្មានថាមានអ្នកជំនាញ Makeup ជាអ្នកផាត់ឱ្យ ប៊ី សុធារី។ នេះបានបញ្ជាក់ថា ប៊ី សុធារី បានបង្កើនចំណេះដឹងមួយទៀតពីវិស័យ Make Up ហើយស័ក្តិសមនឹងកេរ្តិ៍ឈ្មោះក្នុងវិស័យបវរកញ្ញាមានចំណេះជំនាញច្រើនគឺមិនខាតនោះទេ។

គួរឱ្យដឹងថា បន្ទាប់ពីប្រកួតយក Title ថ្មីក្លាយជា Runer Up Miss Cosmo Cambodia 2025 មក ប៊ី សុធារី ក៏មមាញឹកការងារជាច្រើនទាំងក្នុងស្រុកនិងក្រៅស្រុក។ ដោយសារតែ ប៊ី សុធារី តែងតែមានភាពលេចធ្លោនាងត្រូវបានមនុស្សជាច្រើនទៀតជំរុញលើកទឹកចិត្តក្នុងការប្រកួតថ្មីព្រោះពួកគេពិតជាចង់ឃើញ ប៊ី សុធារី តំណាងឱ្យប្រទេសកម្ពុជាប្រកួតនៅលើឆាកអន្តរជាតិ។

ទោះជាយ៉ាងណា ប៊ី សុធារី បានឆ្លើយតបថានាងនឹងមិន comeback នោះទេហើយចង់មានពេលវេលាសម្រាប់ខ្លួននិងរៀនសូត្រឱ្យមានចំណេះដឹងកាន់តែខ្លាំងជាងនេះ។ ប៉ុន្តែបើនាងមានអារម្មណ៍ពុះកញ្ជ្រោលជាមួយនឹងការប្រកួតនាងអាចនឹង Comeback តែបើនាងគ្មានអារម្មណ៍នោះទេគឺមិនអាចចូលរួមប្រកួតឡើយ៕










