ថៃ៖ លោក ប៊ុនសុីន ផាតក្លាង មេបញ្ជាការភូមិភាគ២ថៃ បានចេញមុខបដិសេធការចោ.ទប្រកាន់ថាកន្លងមកលោកចង់ធ្វើសង្រ្គា.មជាមួយកម្ពុជាដើម្បីឡូយ ឬចង់បានមុខមាត់ និងថែមទាំងបានបញ្ជាក់ថា លោកត្រៀមខ្លួនរួចជាស្រេចដើម្បី «ថើប» មេទ័ពកម្ពុជា ប្រសិនបើមេដឹកនាំកម្ពុជាស្មោះត្រង់ ហើយសន្យាថានឹងមិនប្រយុទ្ធជាមួយថៃជារៀងរហូត។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod។
នៅព្រឹកថ្ងៃទី2 ខែកញ្ញា ឆ្នាំ2025 ស្ថិតក្នុងពិធីជួបជុំធ្វើបាឋកថានៅសកលវិទ្យាល័យ Thammasat លោកប៊ុនសុីន បានកលើកឡើងស្តីពីទំនាក់ទំនងកម្ពុជា-ថៃថា តាមពិតជម្លោះភាគច្រើនតែងកើតចេញពីបញ្ហាព្រំដែន និងការប្រើប្រាស់ផែនទីខុសរបស់ភាគីកម្ពុជា។ លោក ប៊ុនសុីន បានចោ.ទមេដឹកនាំកម្ពុជាពីបទបង្កឲ្យមានការប៉ះទង្គិចគ្នា ដោយប្រើកម្លាំងទាហានមុនការចរចា និងញុះញង់ឲ្យមានចលនាជាតិនិយម ហើយបង្វែរសាច់រឿងថាថៃជាអ្នកឈ្លានពានកម្ពុជាទៅវិញ។
ជុំវិញការលើកឡើងអំពីលទ្ធភាពនៅក្នុងការផ្សះផ្សារគ្នា មេទ័ពជិតចូលនិវត្តន៍រូបនេះបានគូសបញ្ជាក់ថា ប្រសិនបើមេដឹកនាំកម្ពុជាបង្ហាញភាពស្មោះត្រង់ លោកជឿថាសន្តិភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិទាំងពីរនឹងអាចធ្វើទៅបាន ហើយលោកសុខចិត្ត “ថើប” មេទ័ពកម្ពុជាក៏បាន ដើម្បីបង្ហាញពីសុច្ឆន្ទៈ។
ដោយឡែក ចំពោះកន្លងមកដែលតែងមានមតិចោ.ទប្រកាន់មកកាន់លោកថាជាមនុស្សចង់យកមុខមាត់ តាមរយៈការពាក់ឯកសណ្ឋានយោធាចូលរួមក្នុងគ្រប់កម្មវិធីដែលលោកត្រូវបានអញ្ជើញនោះ លោក ប៊ុនសុីន បានពន្យល់ថា វាមិនជាការចង់បានភាពឡូយឆាយ ឬចង់ឲ្យគេសរសើថាសង្ហានោះទេ ប៉ុន្តែកាលដែលលោកពាក់ឯកសណ្ឋានបែបនេះ គឺដើម្បីរំឭកពីការប្រយុទ្ធដែលបានសម្លា.ប់ទាហានថៃ 18នាក់ និងបានបណ្តាលឲ្យរាប់រយនាក់រងរបួស។
គួរបញ្ជាក់ថា លោក ប៊ុនសុីន ផាតក្លាង នឹងត្រូវចូលនិវត្តន៍ជាផ្លូវការនៅថ្ងៃទី30 ខែកញ្ញា ខាងមុខនេះ។ ការប្រកាសថានឹងចូលនិវត្តន៍នេះ ធ្វើឲ្យពលរដ្ឋថៃជាច្រើន ជាពិសេសក្រុមជ្រុលនិយមដែលតែងចង់បានសង្រ្គា.ម មានការសោ.កសៅជាខ្លាំង ព្រោះនៅក្នុងជម្លោះជាមួយកម្ពុជាកន្លងមក មេទ័ពរូបនេះតែងបង្ហាញពីមហិច្ចតាចង់ពង្រីកទឹកដី ប្រើប្រាស់អំណាចកងទ័ពគាបសង្កត់ និងរំលោ.ភបំពានកម្ពុជា។

មិនត្រឹមតែជាអ្នកបំពានកម្ពុជាមុនប៉ុណ្ណោះទេ មេទ័ពរូបនេះក៏ពូកែខាងបំភ្លៃព័ត៌មានទាក់ទងនឹងស្ថានការណ៍នៅតាមព្រំដែនកម្ពុជា-ថៃ ញុះញង់ឲ្យពលរដ្ឋថៃគាំទ្រអំពើហិង្សាប្រដាប់អាវុ.ធ និងចង្អុលមកកម្ពុជាថាជាអ្នកមិនគោរពច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ទីវិញ៕










