ប្រទេសវៀតណាម បាននឹងកំពុងសម្ងំសាងសង់កោះសប្បនិម្មិត កាន់តែច្រើនឡើង សឹងតែលើសប្រទេសចិនទៀតនៅក្នុងដែនជម្លោះសមុទ្រចិនខាងត្បូង។

ចាប់តាំងពីដើម ឆ្នាំ២០២៥ ប្រទេសវៀតណាម បានពង្រីកការសាងសង់កោះសិប្បនិម្មិតបានចំនួន៨ហើយ ដោយហាក់មិនខ្លាចពីឥទ្ធិពលប្រទេសចិន។.png)
កោះសិប្បនិម្មិតទាំងនេះ ស្ថិតនៅលើប្រជុំកោះស្ព្រែតលី (Spratly Islands) ដែលចិន វៀតណាម និងហ្វីលីពីន កំពុងប្រជែងគ្នាកាន់កាប់។
កាលពីដើមឆ្នាំ២០២៥កន្លងទៅ ចិន បានព្រមានដោយប្រើកម្លាំងយោធា ក្នុងករណីមានការសាងសង់កោះសប្បនិម្មិត ឬតំបន់ថ្មប៉ប្រះទឹកនៅនៅសមុទ្រចិនខាងត្បូង។.png)
គួរបញ្ជាក់ថា សមុទ្រចិនខាងត្បូង គឺជាផ្នែកមួយនៃមហាសមុទ្រប៉ាស៊ីហ្វិក ដែលលាតសន្ឋឹងពីសិង្ហបុរី ទៅច្រកតៃវ៉ាន់ គ្របដណ្ដប់លើផ្ទៃទឹក ៣,៥លានគ.ម២ ជាតំបន់សម្បូរដោយប្រេងកាតឆៅ និងឧស្ម័នធម្មជាតិ៕










