រាជធានាភ្នំពេញ៖ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ឯកឧត្តម វ៉ាង វិនពីន បានសម្ដែងការសាទរក្រោយថ្នាក់ដឹកនាំកម្ពុជាបានចូលរួមក្នុងកិច្ចប្រជុំកំពូលនៅសាធារណរដ្ឋប្រជាមានិតចិនជាមួយប្រទេសធំៗដទៃទៀតជាច្រើន ដោយលោកបានថ្លែងថា៖ សម្លេងរបស់ប្រទេសកម្ពុជាកាន់តែខ្លាំងឡើងៗនៅលើឆាកអន្តរជាតិ។ នេះបើតាមសំណេររបស់ឯកត្តម វ៉ាង វិនពីន ផ្ទាល់នៅលើទំព័រហ្វេសប៊ុក។

បន្ទាប់ពីកិច្ចប្រជុំកំពូល នៃអង្គការសហប្រតិបត្តិការសៀងហៃ បូក ដែលបានប្រពឹត្តទៅនៅទីក្រុងធានជីង ប្រទេសចិនបានបញ្ចប់ទៅដោយរលូនក្រោមវត្តមានចូលរួមដោយមេដឹកនាំប្រទេសធំៗជាច្រើនរួមមាន រុស្សុី ឥណ្ឌា អុីរ៉ង់ អារ៉ាប៊ីសាអ៊ូឌី ព្រមទាំងប្រទេសក្នុងតំបន់ដូចជា វៀតណាម មីយ៉ាន់ម៉ា និងឡាវ, កម្ពុជាត្រូវបានគេមើលឃើញថាជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានទំនាក់ទំនងល្អជាមួយចិន ហើយត្រូវបានអញ្ជើញឲ្យចូលរួមនៅក្នុងព្រឹត្តការណ៍ដ៏សំខាន់នេះផងដែរ។
ជាមួយនឹងការលេចមុខនៅក្នុងកិច្ចប្រជុំកំពូលក្នុងចំណោមប្រទេសធំៗដូចនេះ ឯកឧត្ត វ៉ាង វិនពីង ឯកអគ្គរដ្ឋទូតចិននៅកម្ពុជា បានលើកឡើងពីអារម្មណ៍រីករាយចំពោះកម្ពុជាយ៉ាងដូច្នេះថា៖ សូមអបអរសាទរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានចូលរួមដោយជោគជ័យក្នុងកិច្ចប្រជុំរបស់អង្គការសហប្រតិបត្តិការសៀងហៃ+។ ឯកឧត្តមបានគូសបញ្ជាក់ថាពេលនេះ «សម្លេងរបស់ប្រទេសកម្ពុជាកាន់តែខ្លាំងឡើងៗនៅលើឆាកអន្តរជាតិ។ កម្ពុជា ស៊ូៗ».jpg)
លោក វិនពីង បានសរសេបន្ថែមទៀតថា៖ ចំណងមិត្តភាពរវាងចិននិងកម្ពុជា នឹងត្រូវបានបន្តនិងអភិវឌ្ឍបន្ថែមទៀត។ ការលើកឡើងបែបនេះ បង្ហាញពីភាពយកចិត្តទុកដាក់របស់ប្រទេសចិនចំពោះកម្ពុជា ដែលជាប្រទេសមានទំនាក់ទំនងល្អជាប្រវត្តិសាស្រ្តជាមួយមហាអំណាចចិន។
លើសពីការលើកទឹកចិត្ត និងសរសើកម្ពុជា ប្រទេសចិនក៏បានប្រកាសផ្ដល់ជំនួយមនុស្សធម៌ដល់ប្រជាជនកម្ពុជាដែលរងផលប៉ះពាល់ដោយសារសកម្មភាពឈ្លានពានរបស់ថៃបង្កឲ្យកើតមានជាសង្រ្គាមផងដែរ។ ប្រធានាធិបតីចិន ឯកឧត្តម សុី ជីនពីង បានមនប្រសាសន៍ថា ជំនួយនេះត្រូវបានផ្ដល់ឲ្យដើម្បីជួយស្តារឡើងវិញនូវការខូចខាត ព្រមទាំងជួយសម្រួលដល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះពីការប៉ះទង្គិចប្រដាប់អាវុធកាលពីចុងខែកក្កដាកន្លងទៅផងដែរ៕










