សហរដ្ឋអាមេរិក ៖ អាមេរិកបានហាមឃាត់ពលរដ្ឋ និងភ្ញៀវទេសចរហែលទឹកនៅឆ្នេរសមុទ្រជាច្រើនកន្លែងទូទាំងសហរដ្ឋ ក្រោយរកឃើញទឹកសមុទ្រលាយឡំជាមួយលាម.កមានបរិមាណលើសកម្រិតស្តង់ដារដែលអាចធ្វើឱ្យអ្នកហែលទឹកឆ្លងមេរោគផ្សេងៗពីទឹកកខ្វក់ ហើយបញ្ហានេះពុំមែនទើបតែកើតឡើងលើកទី១ទេ វាធ្លាប់កើតឡើងដោយសារកត្តាជាច្រើន ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjwhjUNa3XXtRkid2JGUGa86GdGGFErYpuZTY126qnfeQK9Onm8UrkOyMBUlTu9BUSbbdJkre6xQRGylW6QlQdnrKz_Bc0qzGWDyZ9wWDcMnYGamvejzKiCv5lDTzWbRAszKn1XNT1wMecO1dzDY2nZW4rK6QKpQ0i1iQr-bCu1uSECizaIZyT89coKyZb/s1200/image_2025-09-02_09-22-27%20(2).png
អាជ្ញាធរបានដាស់តឿនពលរដ្ឋ និងភ្ញៀវទេសចរ ផ្អាកលេងទឹកសមុទ្រនៅឆ្នេរសមុទ្រជាច្រើនកន្លែងក្នុងរដ្ឋផ្លរីដា រដ្ឋម៉េន និងរដ្ឋហាវ៉ៃ ព្រមទាំងបិទឆ្នេរសមុទ្រមួយចំនួនបណ្តោះអាសន្ន ក្រោយពីទឹកសមុទ្រលាយឡំជាមួយមេរោគហួសកម្រិត និងបារម្ភពីការហែលទឹកសមុទ្រកខ្វក់អាចធ្វើឱ្យពលរដ្ឋប្រឈមផលប៉ះពាល់សុខភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgecX-9HPV_u7ibobKt2Ll4uaV0419QOqm8CYGU_sm71zEow4TWbSRuDEoN0Y3MlDNwKgJ-oiCu-CInCH31o5uU5E6Z6R2JOk0lh8BMNfB8qQnx65s_qYZA4JII-9Psur4zsJPMI_YDpCbisWV7gWtoNR8psq4FVnUr7SjtsFvGncvhHhzSHbIkeoU8xvPx/s1200/image_2025-09-02_09-22-27.png

អាមេរិកតែងតែបិទឆ្នេរសមុទ្រពេលត្រួតពិនិត្យឃើញមេរោគមួយចំនួន ដូចជា ៖ មេរោគ E. Coli និង Enterococcus ក្នុងបរិមាណខ្ពស់ ដែលបណ្តាលឱ្យមានបញ្ហាក្នុងក្រពះពោះវៀន ដូចជា ៖ រាគរូស ក្អួតចង្អោរ ជំងឺផ្លូវដង្ហើម និងឆ្លងមេរោគក្នុងដំបៅ ។ កុមារ មនុស្សចាស់ និងអ្នកមានប្រព័ន្ធការពាររាងកាយខ្សោយ គឺកាន់តែប្រឈមនឹងការឆ្លងមេរោគខ្លាំងជាងមនុស្សទូទៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoj-1Syg3TumynP-wG62T7UB2N_EqmWprtTJEgFNi_Uxqq55iG7HD5OME9Sw7LONTdjjdwS4SL-vz6BrIIA1MoV0tDwJ6OuJV1ZE4cvf7-DIbGbORjdu3zpOWEFjRv5hceESP9RCZ1yjSDH8Xp6jPYg0VKiMHZYor3KVVG8Gzx61GJv7H3blXxAUeFqPlp/s1250/image_2025-09-02_09-22-28%20(2).png

នេះមិនមែនជាលើកទី១ទេ ដែលទឹកសមុទ្រនៅអាមេរិកលាយឡំជាមួយមេរោគ ដែលបញ្ហានេះបានកើតឡើងយូរមកហើយដោយសារកត្តាមួយចំនួន រួមមាន ៖

-រោងចក្រកម្ចាត់ទឹកស្អុយជាច្រើនកន្លែងពុំទទួលបានការថែទាំត្រឹមត្រូវ ឬធ្លាយបំពង់បង្ហូរទឹកស្អុយពីទីក្រុង
-បញ្ហាប្រព័ន្ធបង្ហូរទឹក និងកាកសំណល់ពីទូកភ្ញៀវទេសចរ
-ទឹកភ្លៀងហូរលាយឡំជាមួយទឹកស្អុយក្នុងទីក្រុង ឬកាកសំណល់ក្នុងកសិដ្ឋានចិញ្ចឹមសត្វហូរចូលសមុទ្រ និង
-គ្រោះធម្មជាតិកាន់តែញឹកញាប់ និងធ្ងន់ធ្ងរធ្វើឱ្យខូចខាតប្រព័ន្ធបង្ហូរលូ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIeGMzRvYSgpLLINgSfnsvhg-YmCX5ZF7Ipn5dde37lUt71uqEb4LEWsuyraVJPam-BB2pQ24DMqeaUunzgxFAOIaTMZm_bso7b1l9vDa5LhFxBX3zjHnQiFajXNGNBtTpQCRZYzblCHhoEIE22vW7YN_NM-mo6BgTlk4pX1BcWfijj_vQers7iM91W4UY/s1280/image_2025-09-02_09-22-28.png

បញ្ហាទឹកសមុទ្រលាយលាមកធ្វើឱ្យអាជ្ញាធរអាមេរិកបង្កើនការត្រួតពិនិត្យគុណភាពទឹកសមុទ្រជានិច្ច ជាពិសេស ក្រោយមានគ្រោះធម្មជាតិកើតឡើង និងរដូវក្តៅដែលមានភ្ញៀវទេសចរច្រើន ។ ក្រៅពីនេះ នឹងមានសេចក្តីប្រកាសឱ្យអាជ្ញាធរក្នុងតំបន់បិទឆ្នេរសមុទ្រជាបន្ទាន់ បើរកឃើញទឹកសមុទ្រលាយលាមកក្នុងកម្រិតគ្រោះថ្នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFD66OUrDztX3M8sCk2voTx8AC7sgo48YwphXx6h0kRsKwrDjvXilfS0URb2O6KrTLLB30NuCI3uVDpxP8ndqsTr-euVrRTA2tC882skcQ5WOXLgJ1_P-yJddxP39kwaWia0NeHorwunl7vBcPz3GuyTnL4mFvoN9pJdG2bnqXEMi0wMNS37JaIK7LVUFk/s1024/image_2025-09-02_09-22-29.png

បើទោះជាមានការហាមឃាត់ចុះលេងទឹកសមុទ្រក្តី ប៉ុន្តែពលរដ្ឋអាមេរិក និងភ្ញៀវទេសចរមួយចំនួនធំនៅតែចុះលេងទឹកសមុទ្រធម្មតា ដោយសារពួកគេជឿថា ខ្សែទឹកតាមធម្មជាតិរបស់មហាសមុទ្រនឹងអាចកាត់បន្ថយគ្រោះថ្នាក់ដោយសារមេរោគក្នុងទឹក ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisIogAef-y667NcpoB_2rsYHD5-6z4FoI5Hia9XA28dzaYGEi-E3t6o64zHU6KHtPgt_EvppThH0AV7LUnW6TJnTH8wXDEABCl3J1ej5_FSgI7h7xOvs_PVh7DQ03INm3KdPsiTxtBkD6HCfc6y4tPtB9KtDrFJohREQhjbjGaSo9kWn_VOVuPbZEEICoS/s1600/image_2025-09-02_09-22-26.png