រាជធានីភ្នំពេញ៖ ឯកឧត្តម António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបានបញ្ជាក់ថា បច្ចុប្បន្នលោកកំពុងតាមដានស្ថានការណ៍ជម្លោះព្រំដែនរវាងកម្ពុជានិងថៃ ដោយជំរុញឲ្យភាគីទាំងពីរបញ្ជៀសការប្រើប្រាស់កម្លាំងយោធាដាក់គ្នា ដើម្បីដោះស្រាយវិវាទតាមយន្តការព្រំដែនតាមច្បាប់ដែលមានស្រាប់។ នេះបើតាមការឲ្យដឹងរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត។
.jpg)
នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសរសេនៅលើទំព័រហ្វេសប៊ុករបស់លោកថា៖ នៅក្នុងជំនួបរវាងសម្ដេច និងឯកឧត្តមអគ្គ António Guterres លេខាធិការអង្គការសហប្រជាជាតិ ឯកឧត្តមបានបញ្ជាក់ថា ឯកឧត្តមផ្ទាល់ បាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់បញ្ហាទំនាស់ព្រំដែនរវាងកម្ពុជានិងថៃ។ ឯកឧត្តម បានសម្តែងការស្វាគមន៍ចំពោះបទឈប់បាញ់រវាងកងទ័ពកម្ពុជានិងថៃ និងបន្តជំរុញអោយស្ថានការអាចវិលត្រលប់ទៅរកប្រក្រតីភាពនាពេលឆាប់ៗខាងមុខនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ជាមួយគ្នានេះ ឯកឧត្តមក៏បានទទួលយកសំណើ ក្នុងការជំរុញអោយភាគីទាំងពីរជៀសវាងការប្រើប្រាស់កម្លាំងយោធាដើម្បីដោះស្រាយបញ្ហាព្រំដែនដែលមិនទាន់ដាច់ស្រេច ជាពិសេសនៅតំបន់ដែលមានប្រជាពលរដ្ឋរស់នៅ។

ឯកឧត្តម António បានអំពាវនាវឲ្យភាគីទាំងពីរដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី តាមរយៈការប្រើប្រាស់យន្តការព្រំដែនដែលមានស្រាប់ (គឺគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ JBC) ដោយផ្អែកលើមូលដ្ឋាននៃកិច្ចព្រមព្រៀងរវាងកម្ពុជានិងថៃដែលមានជាធរមាន សន្ធិសញ្ញាពាក់ព័ន្ធ និងច្បាប់អន្តរជាតិ។.jpg)
គួរជម្រាបថា ជំនួបពិភាក្សាការងាររវាង ឯកឧត្តម António និង សម្ដេចធិបតី ត្រូវបានធ្វើឡើងនៅឯទីក្រុងធានជីង សាធារណរដ្ឋប្រជាមានិតចិន នាឱកាសចូលរួមកិច្ចប្រជុំកំពូល នៃអង្គការសហប្រតិបត្តិការសៀងហៃ បូក ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ ៕










