ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានប្រកាសល់ជំនួយមនុស្សធម៌ដល់កម្ពុជា ដើម្បីគាំទ្រដល់ការកសាងឡើងវិញ និងការស្តារជីវភាពសហគមន៍ ដែលរងផលប៉ះពាល់ដោយជម្លោះប្រដាប់អាវុធនៅព្រំដែន កម្ពុជា-ថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHEY-2aGORW-r8eiYYQQ6tDrUh_9pUD3ENIITFAxJGxhPFmx-knkL2tKyEoU5Bbmnw7718KV7GIv_ztfQdMT0sX-YYpBqcFA3SPvbMk0NBS3zdDJERWqDBSt5Hda8S5jC7dq8do7xh1bwKrJZesc6Q4N6jnC1dq29Mvv0dgWBV73D7bCtCowGd2kE2yZqH/s2048/image_2025-09-01_16-06-26%20(2).png

លោកស៊ី ជីនពីង បានស្នើឱ្យបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ឱ្យបានឆាប់រហ័ស និងស្នើឱ្យប្រទេសទាំងពីរ គោរពកិច្ចព្រមព្រៀងបទឈប់បាញ់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWx_T8eomatAu2SCHITjEmznBiw8jSWLVNzNdnlleg25JwQF2xZJ3UfOo0NzEJ18Is8cpSWgU-7dFVdhuZQjdnUfrEla9tGg_6m5lrjEYUfcnpVm4vzmssJy8mB_2ZblPScGmzwjDNw4pisBEHdrQlGxEDPlZE5Wb457UMeSwZpvmSP0dfK1gtso1WWygI/s1280/image_2025-09-01_16-06-28.png

តបតាមសំណើនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះតួនាទីដ៏សំខាន់របស់ប្រទេសចិន ក្នុងការសម្របសម្រួលរវាងកម្ពុជា និងថៃ ដើម្បីដោះស្រាយស្ថានការណ៍ព្រំដែនដោយសន្តិវិធី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuzwNz5pNh5R97x_gGajbprJVuy70AFtLuVI1O-GTT9PYN4cj0p1kIRndWauZVTkkhtHAm5M3j5H-_BjVttmPaOMmNAHz-wqnpAlbGYJDza0d-BN2oGEhmN1J_Tu-sYdYReMo2W9TDK6BI4UGTCpUo0iyvlZG892bS8nnKF13RMHYoNAZGEqLIELzte5gH/s1280/image_2025-09-01_16-06-29.png
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖” សម្រាប់ជំនួយមនុស្សធម៌ដ៏សប្បុរសរបស់ចិន គឺមានសារៈសំខាន់ក្នុងការកសាងឡើងវិញ នូវសហគមន៍ដែលរងការខូចខាតដោយសារជម្លោះប្រដាប់អាវុធ និងសម្រាលទុក្ខលំបាក របស់ប្រជាជននៅមូលដ្ឋានតំបន់រងផលប៉ះពាល់”៕
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaR_30NoAxXKaGNCEXUb7IIid3huh8SNnAUUt8Bz-0AuINeV0LEOqQDNjnZCe3UtXUSEQt8xPcSO167r936uqz_Ywb2FSR1JN2pVxr0evJ0WcgBylQFYUlT3FD2QbrizTs0K0OvpXR1KXWNRZl8b0QCYrYlXlGBDirHT9Aff-G5VXdVK40s4qurfjFutFF/s1280/image_2025-09-01_16-06-32.png