ប្រទេសវៀតណាម ៖ តាមការព្យាកររបស់មជ្ឈមណ្ឌលជលសាស្ត្រ និងឧតុនិយមវៀតណាមឱ្យដឹងថា ភាគខាងជើង និងកណ្តាលប្រទេសវៀតណាមនឹងមានភ្លៀងធ្លាក់ខ្លាំងរហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ ហើយតំបន់ខ្លះនឹងមានភ្លៀងធ្លាក់កាន់តែខ្លាំងដោយសារខ្យល់ព្យុះ Depression និងខ្យល់មូសុង ខណៈមុននេះ វៀតណាមបានរងផលប៉ះពាល់ដោយសារខ្យល់ព្យុះកាជិគិ (Kajiki) ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZEIKKokfZMOlzsrOpShmlPgViklzHgZDJjXWn4ewpV64-MTBmX3uO06sU-0J-unI5wjkyDYwig-J-cXPh-V1l1Lfegji9cmY_79dAtreMDHlgGbZEL9L62jX7UANWkMXdyT0Fo0q1fnvEIyX9lXV3OlF2JoJ1wJmZETonkvBDUO-ZaXLmh5USmRkEc0zc/s1711/image_2025-08-30_10-47-28%20(2).png
ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែសីហា ភ្លៀងបានធ្លាក់យ៉ាងខ្លាំងនៅតំបន់ដីសណ្តភាគខាងជើង និងកណ្តាលរបស់វៀតណាម រួមទាំងទីក្រុងដាណាងផងដែរ ខណៈតំបន់ខ្លះទៀតមានភ្លៀងធ្លាក់ខ្លាំងជាងនេះ ។ ខេត្តថែងវ៉ា និងទីក្រុងវ៉េ ដែលស្ថិតនៅភាគកណ្តាលប្រទេស រួមទាំងតំបន់មួយចំនួន ក៏មានភ្លៀងធ្លាក់ខ្លាំងដូចគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhw9tI_6sml7OVHjKDb5Na7eH_qop7M0-7zwCbPCZ4TyBdXj-qbzhB_2DhJZ22hiZOn2LOy6pJ4z6pAncksyD7hzmvMjJRDoLNNu_z-V72ALC1onDGqa9JCEABjDsEQK_iVEuN6H5xwhueflL8TcIWt7oj_a8EQeZNkv7gBzDyCtzX3g4QPm1PdgHbRnaAi/s1920/image_2025-08-30_10-47-30%20(2).png

មជ្ឈមណ្ឌលជលសាស្ត្រ និងឧតុនិយមវៀតណាមសន្និដ្ឋានថា ភ្លៀងនឹងធ្លាក់ខ្លាំងរហូតដល់ថ្ងៃទី៣១ ខែសីហា ជាពិសេស នៅភាគខាងជើង កណ្តាល និងទីក្រុងដាណាង ។ មន្ត្រីអាកាសធាតុវៀតណាមបានជូនដំណឹងដល់ពលរដ្ឋពីទឹកជំនន់ភ្លាមៗ ការបាក់ដីនៅតំបន់ភ្នំ និងទឹកលិចតំបន់ទំនាប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOdw-OWvOEsVlDZc1sgbd9U-7-DsB1q5eJYtdOGPgmlR76OVpvXcWk9RQWAZfewSBNXxher4x5E1jgbeJCWFL66tmpNDYhKfY6iyty1aFZhw5ZDNyyIRPpZMwCf3Z8dxwlQxi-2FVx-uEwlGO04dZ7ZT7KTJo33i7DsOSGvPDRb1YavZCTtKQaxwzCt7iu/s1200/image_2025-08-30_10-47-30.png

ខ្យល់ព្យុះ Depression បានបម្លាស់ទីនៅសមុទ្រចិន វាមានកម្លាំងកាន់តែខ្លាំង និងវាយប្រហារមកលើឆ្នេរសមុទ្រខេត្តភាគកណ្តាលប្រទេសវៀតណាម នៅថ្ងៃទី៣០ ខែសីហា ។ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែសីហា កន្លងមក ខ្យល់ព្យុះកាជិគិបានបោកបក់មកលើសមុទ្រវៀតណាមផ្នែកខាងកើត ដែលបណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំងក្នុងតំបន់ជាច្រើនរបស់ភាគខាងជើង និងកណ្តាលប្រទេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZPTnEVEX02UCedfS8NUB3kICZNYPWZZUdgkS6fCB9tKzidL-XPz1DtZNVttOPqtkYqg-_M62cc945a1HDxYOkKLgkKctzhI-8P9pDLaKYD82Qq-1gFBfxxdCM6p2eCGI8Hn7lW_ml2s5lj-_c0ku-eu5ot3P4eg7oNaC8xhQ8JiPSKKf-MeLEU7UuKTQN/s680/image_2025-08-30_10-47-28.png

រហូតមកដល់ថ្ងៃទី២៧ ខែសីហា ទឹកជំនន់នៅខេត្តថែងវ៉ា នៅតែពុំទាន់ស្រក ដែលបណ្តាលឱ្យលំនៅឋានពលរដ្ឋវៀតណាមរាប់រយខ្នងលិចទឹក ។ អាជ្ញាធរវៀតណាមបានតាមដានស្ថានការណ៍អាកាសធាតុយ៉ាងដិតដល់ និងសំណូមពរទៅកាន់ពលរដ្ឋដែលរស់នៅតំបន់រងផលប៉ះពាល់ត្រូវប្រុងប្រយ័ត្ន និងអនុវត្តតាមការណែនាំរបស់អាជ្ញាធរ ៕