ប្រទេសថៃ ៖ ពលរដ្ឋ និងអាជីវករថៃលក់ដូរនៅផ្សារឆងចម ខេត្តសុរិន្ទ និងខេត្តបុរីរាំ ពុំត្រូវការលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ ត្រឡប់មកកាន់តំណែងជានាយករដ្ឋមន្ត្រីវិញទេ ដោយសារបារម្ភពីជម្លោះព្រំដែនកម្ពុជា-ថៃអូសបន្លាយកាន់តែយូរ ។ បច្ចុប្បន្ន ពលរដ្ឋថៃនៅព្រំដែនពុំអាចលក់ដូរអ្វីបានឡើយ គ្មានចំណូលផ្គត់ផ្គង់ជីវភាព និងសងបំណង ហើយពួកគេចង់បាននាយករដ្ឋមន្ត្រីថ្មីប្រញប់ដោះស្រាយជម្លោះព្រំដែន និងស្តារសេដ្ឋកិច្ច ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9BCYlLofGm_i5t7pZ6ICh2SDwCPB9EA2FYUzAaYZTtr-zirmkznweEMJo3tKXXWIyorsXS_09SF4Zq1PcRnUL9u02DEBwowD4nqPviVYx0CJkA7UlDkS2tb7EluuJ8_gstwyyEDjvEbux5Ch-rL6seF5G1bQ5FfoBgnuwmApZ6JV8Zf9KOcXjsK3bXvPC/s800/photo_2025-08-29_11-57-05%20(2).jpg
សារព័ត៌មានថៃ Ch7HD News រាយការណ៍ថា នាវេលាម៉ោង៣រសៀល ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥នេះ តុលាការធម្មនុញ្ញប្រទេសថៃនឹងណាត់លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ មកស្តាប់ការកាត់ក្តីករណីបែកធ្លាយកិច្ចសន្ទនារបស់លោកស្រី ជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ។ ហេតុនេះ អ្នកសារព័ត៌មានបានធ្វើដំណើរមកផ្សារព្រំដែនឆងចម ឃុំដាន ស្រុកកាបឈើង ខេត្តសុរិន្ទ ដើម្បីសួរមតិពលរដ្ឋពីតុលាការធម្មនុញ្ញកាត់ក្តីលោកស្រី ផេថងថាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjutmsBLD7ws0J30KN9eFn4NaCg9L67fXIbueXgwhB-3ZGOL8K0Yv07XaV0Qs050gVLeBGMnvByKUvs7IxFHqYP_kna6NWy9yS5yKytRVcyDvmZdRdxyOrXuJxQwxmCkjaHmsBbLNSRLgwWBYHiZT3X7rQHMLNTeaG7ZFe20vjnLPL1DDi_NVT5Hb4GK5YC/s800/photo_2025-08-29_11-57-05.jpg

លោក សុផាន់ អាជីវករលក់សាច់ជ្រូកនៅផ្សារឆងចម និយាយថា លោកពុំចង់ឱ្យលោកស្រី ផេថងថង ត្រឡប់មកកាន់នាយករដ្ឋមន្ត្រីទេ ដោយសារបារម្ភពីជម្លោះព្រំដែនអូសបន្លាយ ។ លោកចង់បាននាយករដ្ឋមន្ត្រីថ្មីមកដឹកនាំប្រទេស ស្តារសេដ្ឋកិច្ច ជាពិសេស ដោះស្រាយជម្លោះព្រំដែនយ៉ាងឆាប់រហ័សដើម្បីឱ្យពលរដ្ឋអាចប្រកបរបរបាន ពេលនេះ ពិបាកខ្លាំងំាស់ លក់ដូរអ្វីក៏ពុំដាច់ ពីព្រោះគ្មានអតិថិជន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqF-iGtwfEzgx0myAKMGZjMzxlmUhaDOYYBuAg-AT8nrVz1yHcor3Vzb39q_xDm6EEv785pm9cOeyodrGW86JeYaFsZKmP4esljmk0-ujzgmIkR1Ql2f8YQYWyBZxNksbwXpqEjGMoxX2_mULYHDfmpbcXizfa3QW_eoelgUCnpjQbEKF76jxlul92YqwH/s1080/image_2025-08-29_14-28-03.png
ចំណែកអ្នកស្រី អារុណ លក់ផ្លែឈើនៅផ្សារឆងចម ចង់ឱ្យផ្លាស់ប្តូរនាយករដ្ឋមន្ត្រីដើម្បីប្រទេសជាតិរីកចម្រើន ចង់ឃើញនាយករដ្ឋមន្ត្រីថ្មីអភិវឌ្ឍន៍ប្រទេសពិតប្រាកដ ស្មោះត្រង់ ជាពិសេស ស្តារសេដ្ឋកិច្ច និងបញ្ចប់ជម្លោះព្រំដែន ។ អ្នកស្រីពុំចង់បានលោកស្រី ផេថងថាន ជានាយករដ្ឋមន្ត្រីទេ ពលរដ្ឋនៅព្រំដែនចង់បានសន្តិភាព និងដោះស្រាយបញ្ហាឆាប់ៗដើម្បីអាចរកស៊ីចិញ្ចឹមគ្រួសារ ។ អ្នកស្រីសំណូមពរឱ្យធនាគារ និងអ្នកផ្តល់កម្ចីឯកជនកំណត់វិធានការបន្ធូរបន្ថយការសងបំណងសម្រាប់ពលរដ្ឋព្រំដែន ពីព្រោះពលរដ្ឋបាត់បង់ចំណូលដោយសារជម្លោះអូសបន្លាយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHYwLnD6gj2FmbpVJAOHuAfYGeEzeZhj7u2zjKk3v5hyiPULo_9-I38f8Dv78u9vM-rOIQcktDqQKPo3N5qrVi0v8ja-3jMFR6heZ7RM9o2vVyyhYRgLPDXWJQlcw_YBJvO7iagBK12zzvOR6-iLKWWe2CpeWUsTatBjPnbedQh7CQ_V_FdvMveuEC8uNQ/s1140/image_2025-08-29_14-28-04.png
ពលរដ្ឋផ្សេងទៀតក៏ចង់បាននាយករដ្ឋមន្ត្រីថ្មីដែរ ដែលជាបុគ្គលអព្យាក្រឹត មានសមត្ថភាពដោះស្រាយបញ្ហាសេដ្ឋកិច្ច និងបញ្ចប់ជម្លោះយ៉ាងឆាប់រហ័ស ពីព្រោះជម្លោះព្រំដែនកាន់តែអូសបន្លាយ ពលរដ្ឋកាន់តែលំបាក ។ ពេលនេះ ហាងលក់ដូរផ្សេងៗនៅផ្សារឆងចមបិទទ្វារដោយសារគ្មានអតិថិជន និងភ្ញៀវទេសចរមកប្រទេសថៃ ខណៈហាងខ្លះលក់ដូរឡើងវិញដើម្បីទទួលបានចំណូលខ្លះទុកជម្លៀសចេញពីលំនៅឋានម្តងទៀត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgT7WfaK048M4DHGmIwjLcD8I_GEMp5yq4qNB4oEmRtkk7jvewoUs47MHb4V6POZxwnHPby9EmcmFiG9y9XpGirXTQiOaJTvN_M00HN7PoiuaB5aR79hht6XvE9s9N3zwvvy8XwY7khlV7HGuuIRdkGIjrAO3HAqPR8kF_vpD9NXpiLRqRoA3xUmxTya5JN/s768/image_2025-08-29_14-28-19.png
ដូចគ្នានេះ ពលរដ្ឋនៅស្រុកបានក្រួត ខេត្តបុរីរាំ ដែលរងផលប៉ះពាល់ដោយសារកងទ័ពថៃបាញ់ប្រហារមុនមកលើកម្ពុជាកាលពីចុងខែកក្កដា ឆ្នាំ២០២៥ ក៏ពុំចង់ឱ្យលោកស្រី ផេថងថាន ត្រឡប់មកកាន់តំណែងឡើងវិញដែរ ពីព្រោះបារម្ភពីជម្លោះព្រំដែនជាមួយកម្ពុជាកាន់តែអូសបន្លាយ ។ ពួកគេតាមដានព័ត៌មានថា តើតុលាការធម្មនុញ្ញនឹងសម្រេចដូចម្តេចលើជោគវាសនាលោកស្រី ផេថងថាន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjnTxBJrY3exzfVpnj4to0_x0c7iqSOI4QmsAc5iVw9UPd0OMlySuteU2dDQb1mIjO0t-lUeGC75L3OLjAv1ML4yZOO97hXEuBh7ul3mF4t8NVjO3eDzZH2Y1Gg3IIxfYbn6_2_HyiZ2r8KS8sVNiE3W0qjuwa9QJoId1_W3GzT0CcTxnbWe74sxkSfkDY/s768/image_2025-08-29_14-31-14.png
ពលរដ្ឋថៃនៅព្រំដែនភាគច្រើនពុំត្រូវការលោកស្រី ផេថងថាន ទៀតទេ ដោយសារមានបញ្ហាជម្លោះរវាងកម្ពុជា-ថៃកើតឡើង រហូតឈានទៅកើតសង្គ្រាមធ្វើឱ្យពលរដ្ឋជម្លៀសចេញពីលំនៅឋាន ដោយសារលោកស្រី ផេថងថាន ដឹកនាំប្រទេសគ្មានប្រសិទ្ធភាព ជាពិសេស ការបែកធ្លាយកិច្ចសន្ទនាកាន់តែធ្វើឱ្យពលរដ្ឋបាត់បង់ទំនុកចិត្ត ៕