ពីអតីតបេក្ខជនម្នាក់ប្រលងក្នុងកម្មវិធីចម្រៀងរ៉េបមានលោកឪពុកប្រឆាំង និងមានម្តាយគាំទ្រលើអាជីពនេះ អ៊ែនជីឡូ កំពុងបោះជំហានទៅមុខតាមរយៈស្នាដៃលេចធ្លោមួយចំនួន។ ទោះបីជាអាជីពសិល្បៈមិនទាន់លេចធ្លោដល់កម្រិតក្តីប៉ុន្តែ អ៊ែនជីឡូ នៅតែបោះជំហានទៅមុខហើយមនុស្សម្នាក់ដែលបំផុតគំនិតរបស់លោកលើអាជីពនេះគឺជាតារាចម្រៀង វណ្ណដា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEio_39-Nqj5OQT0fIsxPycbzHCwI69J2RHyP0mmBCBLOnRZY3XiYUt4I1OtyKB8QOHcaN4x8N4_irTi7u8yraKxpOjvURhx4e1oUbGrdTQHzmtkeJQsXfX6kPnIEa_LT1zJhY6Z7_VvD7knRN5oCG78e2xnhBEpM1It8hdSQ3Hl1AIbnxwZ-Uq2l36NheAV/s2048/image_2025-08-28_14-14-29.png
តាមរយៈវីដេអូដែលចែករំលែកនៅលើទិកតុក spotlightcambodia កាលពីពេលថ្មីៗនេះ អ៊ែនជីឡូ បានបញ្ជាក់ថាសម្រាប់តារានៅក្នុងស្រុកខ្មែរដែល Inspire លោកខ្លាំងជាងគឺជាតារាចម្រៀង វណ្ណដា ហៅកាត់ថា VD ។ អ៊ែនជីឡូ និង វណ្ណដា គឺអ្នករស់នៅខេត្តព្រះសីហនុដូចគ្នា ខណៈ អ៊ែនជីឡូ ធ្លាប់បានចូលរួមប្រកួតកម្មវិធី The Rapper Cambodia កាលពីឆ្នាំ២០២៣ ក្រោមការជំរុញលើកទឹកចិត្តពីអ្នកម្តាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnz6P2S7mMnani-3MA_M9IVCGd480q99AQBMemaqfTD3TokdEtHy-ZERQJHXpo7hKnVKtGIAWNCXvjenK2PdEW6_oRhpyZB8Jv6fdLM5yMHkrUmgbiieqwL3Gq3POp_4ujOGmkXa_JGDBrya5VB6HHb1Ov61WYzaR86wASR6R2tiNM4bXW_eb0MiySRiSx/s1899/image_2025-08-25_13-28-38.png

ទោះបីជាបរាជ័យនៅក្នុងការប្រកួត ប៉ុន្តែ អ៊ែនជីឡូ បានសាងប្រជាប្រិយភាពមានអ្នកស្គាល់ជាច្រើនទៅលើបទចម្រៀង «ប្រែកាយ (Wo Eh Eh)» សហការជាមួយ BAT RED ដែលល្បីល្បាញខ្លាំងកាលពីមួយរយៈមុន។ ជាមួយនឹងបទដែលមនុស្សជាច្រើនហៅកាត់ថា Wo Eh Eh អ៊ែនជីឡូ បន្តសាងស្នាដៃចម្រៀងមួយបទទៀតមានចំណងជើងថា «វាយសី» ដែលបានចេញកាលពី៤ខែមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQBInU3TH37cEZsYNvwHVMQnDu2HfrnsOAAggff9OdvbdrWPB3lkXA-3Tt2LX5ff3KgapZ_mR_L16L_zSBjeIoItqTKgYkqcNM4TTJpwxH7L-idMkJMQIyH79KLPGUj5Sm49uFC16wnoEo3TrnkY7NeR-XyYfCPGMD34X3M5G8-UO2u8uSeBFC9toY3l5h/s2048/image_2025-08-28_14-14-27.png

ក្រោយពីមានបទល្បីផ្ទុះនៅលើទីផ្សារ អ៊ែនជីឡូ បានលេចមុខតាម Pub មួយចំនួន និងចូលរួមកម្មវិធីសម្ភាសន៍មួយចំនួនទៀត៕