ឧត្តរមានជ័យ៖ កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ(RBC) នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥នេះ ភាគីទាំងពីរបានឯកភាពគ្នាលើចំណុចសំខាន់ៗមួយចំនួន ដោយប្ដេជ្ញារថានឹងដោះស្រាយរួមគ្នា មិងមិនពង្រីកជម្លោះដើម្បីរក្សាទំនាក់ទំនង កសាងទំនុកចិត្ត និងភាពជាអ្នកជិតខាងល្អឲ្យដូចស្ថានភាពកាលពីមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4gUThyphenhyphenB0z7X3dTVIr2X3vzcisS-ARUG9-BjyMdANhRP-zVilWeHjkepZvPRi1j78SfIKgYs-omuigSNiawbD0TatkQgglbtgHBodAs1pSTC9tHh1UW4qBXjBco8wwZQghGPIX5MUwgqqiycokEYnwHI2o8BhWj4xHTPO7j2NtsSH6Ah4alWz1iN-rCS_U/s1280/photo_2025-08-27_16-00-30.jpg

កិច្ចប្រជុំវិសាមញ្ញគណៈកម្មការព្រំដែនថ្នាក់យោធភូមិភាគ រវាងឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ និង លោក ប៊ុនស៊ីង ផាកខ្លាង (Boonsin Padklang) មេបញ្ជាការយោធភូមិភាគទី២ថៃ នៅច្រកអន្តរជាតិជាំ-សាង៉ាំ ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ទទួលបានលទ្ធផលជាវិជ្ជមាន ដោយភាគីទាំងពីរបានឯកភាពជំរុញឱ្យ«ព្រំដែន»វិលទៅរកប្រក្រតីភាពឡើងវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2ACgR4ZHE3HCMwcefJY57HHyL91TTgXuX8pWm_hlbwekjN7d-1b5RUpvw3quY7MsKdPynTbLDULjT83QfCqluOKxrppLuLg3Xfu_FJ5HN-fnn4iJo146R498HBmoGhEbwRJncECXF4Of37XLQHbCnUJ0h-yKiGspWxasvKwAob46J56GBM06WngK-4wWQ/s1280/photo_2025-08-27_16-00-40.jpg
បើតាមការបញ្ជាក់នៅក្នុងសេចក្ដីប្រកាសព័ត៌មានរួមចេញដោយក្រសួងការពារជាតិបានឲ្យដឹងថា មេបញ្ជាការថ្នាក់មូលដ្ឋានរបស់ភាគីទាំងពីរ នឹងត្រូវជួបគ្នាជារៀងរាល់សប្ដាហ៍ឬតាមពេលវេលាសមស្រប ដើម្បីដោះស្រាយរាល់បញ្ហាដែលកើតមានឡើងនៅក្នុងដែននៃការទទួលខុសត្រូវរបស់ខ្លួន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhW-MOxED4Ar3T4_Gk1koQWukJUMD1zzrNis9nCFY36E_4r3aWrRqNtIoYfgAqv_T4WpFy9kB5TZ0PijNk7yUXHNy-KKnt7XsyGYTGeXRDFM5G33A4Z623pXIqq8k3C6_tk5dICZ1Ll-1Wk10KpaqQp63obY-J0aFTnDwICEgLUkVMzaUAfqlnblR-e3r2X/s917/photo_2025-08-27_16-00-24.jpg

ក្រៅពីនេះ ភាគីទាំងពីរក៏បានឯកភាពថារាល់ការធ្វើសកម្មភាពដើម្បីធានាសុវត្ថិភាព រួមបញ្ចូលទាំងការល្បាត និងការសាងសង់ ឬការពង្រីកហេដ្ឋារចនាសម្ព័ន្ធ ឬលេណដ្ឋាន ដែលមានលក្ខណៈការពារខ្លួនសុទ្ធសាធ និងស្ថិតនៅតែខាងខ្លួនឯងប៉ុណ្ណោះ ភាគីនីមួយៗអាចអនុវត្ដទៅបាន ដោយអនុលោមពេញលេញតាមលក្ខខណ្ឌនៃបទឈប់បាញ់ដែលឯកភាពក្នុងកិច្ចប្រជុំ (GBC) នៅប្រទេសប្រទេសម៉ាឡេស៊ី ដើម្បីលើកកម្ពស់បរិយាកាសនៃជំនឿទុកចិត្ដទៅវិញទៅមក និងកិច្ចសហប្រតិបត្ដិការរវាងភាគីទាំងពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRXMr1vqwh4dYRR7iSBYSjYQCQT4hGhTt0p4Qj1sisras0m0Hboj5WK6fCyKWUzDVwgOZUP60n9izph_IyPmZ-W8FtDLx66wD17OJ-6FhjJZ_ehk_dNiONY5zzqIPlCPPK9E6bBX9p7UL0cA5lZZOJ7q83KyFX2aDn_tpn4XJ6U1zvkguD7YlADYY2e1mQ/s1280/539359474_1125100746471270_1523330065763076522_n.jpg

គួរបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំវិសាមញ្ញនេះ មេបញ្ជាការថ្នាក់យោធភូមិភាគទាំងពីរបានឯកភាពគ្នាក្នុងការរក្សាទំនាក់ទំនងជាប្រចាំរវាងបណ្តាយោធភូមិភាគ និងតំបន់យោធា ព្រមទាំងបណ្តាអង្គភាព នៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ និងខិតខំដោះស្រាយរាល់បញ្ហាដោយសន្តិវិធី និងបញ្ចៀសការប៉ះទង្គិចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5SM53t36Cj9w6RPwQ3L4qC5Tat-ZCMPbAJBzCsaN6nDiuK9g4mhFkJvWaWCORzR06i1Mb-KFDSqpDBe_ZuRtIdyIWHsI7nTzCpdeNuTlNdEfdUY-948n038rfXXhL9UuqWOFCuGROyMEYP7dFpVUwv0IijcqIvGvuwaiN4ZItJaxaEc34-bPyTMcHY0Z-/s941/539376430_1329232882545852_2997158125951595625_n.jpg

បន្ថែមពីនេះ ភាគីទាំងពីរបានប្ដេជ្ញារួមគ្នានៅគ្រប់កម្រិត ក្នុងការកសាងជំនឿទុកចិត្ត និងលើកកម្ពស់ភាពជាអ្នកជិតខាងល្អ តាមរយៈការប្រាស្រ័យទាក់ទងគ្នានេះ។ ភាគីទាំងពីរ បានសង្កត់ធ្ងន់ពីការវិវឌ្ឍជាវិជ្ជមាន និងវឌ្ឍនភាពដែលសម្រេចបានកន្លងមក សំដៅជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ៕