ប្រជាពលរដ្ឋ បានប្រទះឃើញប្រាសាទដ៏កម្សត់មួយ ដែលបានលាក់ខ្លួននៅក្នុងចម្ការរបស់អ្នកស្រុកមិនដឹងតាំងពីពេលណាមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVo33zmh7qEZtA4AFrgiZgHe2XaItPOX3YvJJO4N2oVTNGlkAIqHGvY7RK3gJnZ_7j1svji8Uspv-JPH2ZCUHrrS8Usn8ZY7ql2l6Lj0zI6uUeZIKFghjtJXQYkdlQX8r2G_IMkpPKJDYVR4waUARSrP_N-H26-EH37AseCui_o0IjVIiVk6zY-oDHi5B9/s1284/image_2025-08-27_14-38-12.png

ប្រាសាទនេះមានចម្ងាយ ប្រមាណ៥០០ម៉ែត្រ ស្ថិតនៅភូមិអូររូង ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijnB9CqiSkWV5fCCcR4ywM6-rBpADMGujbq5ov_tk-OxtVJpeLpADxqPfTw9WVnX8hlRKE-ZOjbqrw3NO_Z9mdQxCVyvDUsXRsavwblcFFSo3lcEswLk4a2e6eGDh-hZxDSJVhpEumZIBSkvqAjA7lObZG0-DeL6tUmHHL08WTc5vMhyphenhyphentcT20DQLgcozk9/s1284/image_2025-08-27_14-38-13%20(2).png

វាជាប្រភេទប្រាសាទទោល មានប្រាង្គតែមួយ ដោយសង់ពីឥដ្ឋបែរទៅទិសខាងកើត។ តួប្រាសាទរងការខូចខាតផ្នែកកំពូលបន្តិច និងឥដ្ឋនៃប្រាង្គខាងក្រៅរបះធ្លាក់ច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7hHAWMyzoxgXDXy0QVNWyAIwExm6RRlb3lNaXx3gB-CpVikhNSaVNg5ZM8OOYawnyT-5nQbq5xNZwVyleHg4Xatbb70ZfjBiSisek23ZhmblAGxX0NYuPwWA0nMo2AyNhFKBrMj61czBSXdom71dAoWTQa8qqeMAEAxYK3M20PyQXdcAtD39fLK4HEHBR/s1440/image_2025-08-27_14-38-15.png

ក៏ប៉ុន្តែខាងក្នុងនៅស្អាត ដោយមានឫសដើមជ្រៃចាក់រុំព័ទ្ធសឹងតែមើលមិនឃើញប្រាសាទ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOLidCJa6nyYF-vCE7m0kA_QV_hR0gnMRwfL1oM9zSpZAoUxNM0E7kZ6ZN3MrXTrl_vqjLIzw-OL3rZhBdUXAG1rxhcyv8jJ3sIxDJz8cvEnBfMI78b4KV_PxCiu_7Y1l4Sn9Knk9-T5sGvJYeciNDi7kPpMr2GzgWanj4xk4NM_z-sy993v2PvFuLzfiS/s1440/image_2025-08-27_14-38-17.png

ក្រោយពីរកឃើញ ពលរដ្ឋស្នើឱ្យអជ្ញាធរជាតិអប្សរា និងបុរាណវិទូ សិក្សាស្រាវជ្រាវពីដើមកំណើតនៃប្រាសាទនេះ ដើម្បីកំណត់ឱ្យបានថា ប្រាសាទនេះកសាងដោយសេ្តចអង្គណា និងនៅក្នុងសតវត្សទីប៉ុន្មាន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgM4ILU8CoWXvH137qA1H-WKAq0r6ZroqwT36G9vQsaBumpvT2ZNb9Q6qr9tspBzb_Et6iJaXqvL4nuxmmuvuXWFG2ZDs32bVBNWPQ8aR4m_ry_txkQD7CJ2Jw7_xxiSJrH8peD9SyFzABildMCNUW2RhAz6y97v11rWJNg4z12MffGyIPd-7xKsPtZAsxq/s1440/image_2025-08-27_14-38-16.png