បរទេស៖ អ្នកកាសែតជើងចាស់ម្នាក់របស់សារព័ត៌មាន Reuters បានសម្រេចលាឈប់ពីការងារ ក្រោយរកឃើញថា កាសែតដ៏ធំរបស់ពិភពលោកមួយនេះបានលំអៀងកាន់ជើងប្រទេសអុីស្រាអែល ព្រមទាំងលាតត្រដាងការពិតខ្មៅងងឹតរបស់ Reuters ថាបានចូលដៃជាមួយអុីស្រាអែលសម្លា.ប់អ្នកកាសែតដែលទៅយកព័ត៌មាននៅតំបន់ ហ្កាហ្សា អស់246នាក់។.jpg)
យោងតាមការបង្ហោះដោយផ្ទាល់នៅលើទំព័រហ្វេសប៊ុក កាលពីថ្ងៃទី26 ខែសីហា ឆ្នាំ2025 លោកស្រី Valerie Zink ជនជាតិកាណាដា ដែលមានតួនាទីបញ្ជូនរូបភាព និងបម្រើការងារក្នុងស្ថាប័នព័ត៌មានយក្សនេះអស់រយៈពេលជាង ៨ ឆ្នាំ បានសម្រេចប្រកាសលាឈប់ពីការងាររបស់ខ្លួននៅ Reuters ក្រោយមិនអាចទទួលយកទង្វើអាក្រ.ក់របស់ស្ថាប័នព័ត៌មាននេះបាន។
ការសម្រេចចិត្តរបស់នាង ត្រូវបានធ្វើឡើងបន្ទាប់ពី អ្នកកាសែត Al Jazeera គឺលោក Anas al-Sharif (អ្នកកាសែតប៉ាឡេស្ទីន) និងសហការីរបស់គាត់ ត្រូវបានគេសម្លា.ប់នៅតំបន់ហ្គាហ្សា កាលពីថ្ងៃទី 10 ខែសីហា ប៉ុន្តែសារព័ត៌មាន Reuters បែជាជ្រើសរើសយកផ្សាយដោយគ្មានមូលដ្ឋានទាំងស្រុងរបស់អ៊ីស្រាអែលដែលថាលោក Al-Sharif គឺជាប្រតិបត្តិកររបស់ហាម៉ាស ដែលជំរុញឲ្យការសម្លាប់អ្នកកាសែតកើតឡើងទៅវិញ។
.jpg)
នៅក្នុងលិខិតលាឈប់ លោកស្រី Zink បានរិះគន់ទីភ្នាក់ងារសារព័ត៌មាន Reuters និងបណ្តាញសារព័ត៌មានធំៗផ្សេងទៀតចំៗថា ពួកគេបានដើរតួជា “ខ្សែក្រវាត់សម្រាប់ឃោសនារបស់អ៊ីស្រាអែល” ដែលធ្វើឲ្យជនរងគ្រោះមិនទទួលបានយុត្តិធម៌ និងធ្វើឱ្យមានអំពើហិង្សាលើអ្នកកាសែតក្លាយជារឿងធម្មតា។
លោកស្រី Zink បានគូសបញ្ជាក់អំពីស្ថិតិដ៏ក្រៀមក្រំមួយផងដែរថា៖ ក្នុងរយៈពេលត្រឹមតែ 2 ឆ្នាំ អ្នកកាសែតជាច្រើនត្រូវបានគេសម្លា.ប់នៅហ្គាហ្សា ពោលគឺច្រើនជាងកាលពីក្នុងសង្គ្រាមលោកលើកទី 1 សង្គ្រាមលោកលើកទីពីរ កូរ៉េ វៀតណាម អាហ្វហ្គានីស្ថាន យូហ្គោស្លាវី និងអ៊ុយក្រែនរួមបញ្ចូលគ្នាទៅទៀត។
ការលាលែងពីតំណែងរបស់លោកស្រី បានទាក់ទាញការចំណាប់អារម្មណ៍ពីមជ្ឈដ្ឋានប្រព័ន្ធផ្សព្វផ្សាយទូទាំងពិភពលោក ដោយបង្កើតជាសំណួរបន្ទាន់អំពីក្រមសីលធម៌នៃការរាយការណ៍ព័ត៌មាននៅក្នុងសង្គ្រាម រួមជាមួយការទទួលខុសត្រូវរបស់ស្ថាប័នអន្តរជាតិក្នុងការការពារអ្នកសារព័ត៌មាន និងរក្សាការពិតនៅក្នុងតំបន់ជម្លោះ៕










