ខេត្តសុរិន្ទ៖ មជ្ឈមណ្ឌលបញ្ជាការដ្ឋានខេត្តសុរិន្ទសម្រាប់ការជម្លៀសតាមអាកាសបានប្រកាសនៅថ្ងៃទី២៦ សីហាម្សិលមិញថា ជំរុំស្នាក់នៅសម្រាប់ជនភៀសសឹកនៅក្នុងខេត្តសុរិន្ទត្រូវបានរៀបចំឡើងវិញរួចរាល់ដើម្បីត្រៀមខ្លួនសម្រាប់ការសង្រ្គោះបន្ទាន់ ខណៈស្ថានការណ៍មានភាពស្ងប់ស្ងាត់ប៉ុន្តែមិនអាចទុកចិត្តបាន ដោយសារកម្ពុជានៅរឹងទទឹង។ នេះបើយោងតាមសារព័ត៌មាន Khaosod។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVqIS9OtIF6Wfs9bm6m5Fts9_UkOVeCbp4amF4uOwoRnorKX20KruiEeuNEkscMV6OVZnt1uJ27al7RT7IjlBpiYY0Acww1plE_hzDlSGhgPYEFlNKPMDaevnQYYRFjL30bgMslycLWrQga4f1f_sh_g-mMPygjfm1mDR0s9UXQudsYvl2M5J8d23RmY-o/s1280/photo_2025-08-27_10-41-58.jpg
មន្ត្រីមូលដ្ឋានបាននិយាយថា វិធានការនេះធ្វើឡើងដោយមានការសម្របសម្រួលជាមួយភ្នាក់ងាររដ្ឋ និងវត្តមួយចំនួនក្នុងតំបន់ និងដើម្បីធានាឲ្យបានថាប្រតិបត្តិការជួយសង្គ្រោះ និងជម្លៀសពលរដ្ឋក្នុងករណីមានភាពមិនប្រក្រតីណាមួយកើតឡើង អាចធ្វើទៅបានទាន់ពេលវេលា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhpJap_Px4MWpX5BihHm2IEnsPbAp4nn2RJJz-8SZN36CqGvImMEqofXFE0GVxv-fHwkyj5PXq-4B4k1T6Hhyphenhyphenl6ruAaCQEMhewP5HGU0qlzlwIKc25S-LvULTNBZstjKkcY5U3B4bzWfmi3-k0Egp-LbOnu6QNONzqnGsfYRIe-AWvegnzZhLKAAlw9uas/s1023/photo_2025-08-27_10-42-00%20(2).jpg

ការសម្រេចចិត្តនេះកើតឡើងបន្ទាប់ពីជម្រកភៀសសឹកនេះត្រូវបានបិទជាផ្លូវការកាលពីថ្ងៃទី 10 ខែសីហាកន្លងទៅ ដោយបង្កើនការព្រួយបារម្ភថាការជម្លៀសភ្លាមៗអាចនឹងមិនត្រូវបានអនុវត្តលឿនគ្រប់គ្រាន់ទេ ប្រសិនបើអំពើហិង្សាកើតឡើងម្តងទៀត ខណៈពលរដ្ឋ និងរដ្ឋាភិបាលថៃចោ.ទប្រកាន់ថា កម្ពុជាកំពុងព្យាយាមបង្កឲ្យមានភាពតានតឹង តាមរយៈការអនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែរធ្វើការតវ៉ា ដើម្បីប្រឆាំងនឹងទាហានថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzZoerDL3FzZsUYvz0SVtKVp7vpAzoRYsxrA12YbENe1TgcPlY2X7F6WaPnoX3c5uM4W0JheIVd-xEp0Li090P5GO-sCacylB-hU5Y0eXtADtQsPDsU50zd8HDdz8ZVQTooBdrF2Z-unWFIYrEtVPHcWC1XCst2k8NTR0WtN5NAOpocXU4vOmwreXsJX-Q/s1280/photo_2025-08-27_10-42-00.jpg
ជាមួយគ្នានេះ កាលពីថ្ងៃទី២៦ សីហា នេះ លោក ណាត់ថាផុន ណាក់ផានិត រដ្ឋមន្រ្តីស្ដីទីក្រសួងការពារជាតិថៃ បានបញ្ជាក់ថា៖ ថៃកំពុងរៀបចំពាក្យបណ្ដឹងស្ដីពីបទបំផ្លាញទ្រព្យសម្បត្តិ ក្រោពលរដ្ឋខ្មែរបានរឹបអូសយកបន្លាលួសដែលកងទ័ពថៃបានដាក់ព័ទ្ធនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgASDAJej1ms3i9Qk_kB63cDj7cjTBPehnE2onLJGLz-agLY7OMeNaKl7Z9w7l4ivcUMIxJw3l01XdT67EGoKaQKnvRkzguPV5zBczZ1wUMZ3bv-d75g75sFZE8N3CuXABDKhSvmMSr8oMK1wD2Dv5LQaqViOzx9AvZmvL6zvUVaWQRieewtwIKg5-DbCn5/s1200/photo_2025-08-26_13-44-42.jpg

លើសពីនេះ លោក ណាត់ថាផុន បានប្រកាសថានឹងបើកដៃឲ្យទាហានថៃចាត់ការលើពលរដ្ឋខ្មែរ ប្រសិនបើនៅតែហ៊ានតវ៉ា សម្រុកចូលទឹកដីថៃដូចកាលពីថ្ងៃទិ២៥ ខែសីហាទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFkMev2-XwO-c_UoxZiLhdTA1h8sxmXWh3XB1F4SEYTIhg-BYj41gyZ9IPCW_dRVzio7i-o5clSALhsAZcPVJ63z8Hqf3PyoZoXw3aylKp230BJ98OivAVkdKWVJ6RuoFWryPfFK4w1eeJ8Rmyu5APAcIzCHWJhyt2MjIbZOFicOO_CH2admcDvAs4Wxdr/s1280/photo_2025-08-27_10-41-59%20(2).jpg
យ៉ាងណាមិញ សម្រាប់ខាងរដ្ឋាភិបាលកម្ពុជានៅតែបញ្ជាក់ជំហររក្សាសន្តិភាព ជ្រើសយកការចរចាជាយន្តការដោះស្រាយបញ្ហាព្រំដែន និងទទូចឲ្យថៃបញ្ឈប់រាល់សកម្មភាពបំពានកម្ពុជា និងកិច្ចព្រមព្រៀង GBC ដែលសម្រេចឲ្យភាគីទាំងពីរឈរជើងតែនៅក្នុងភូមិសាស្រ្តដែលខ្លួននៅបច្ចុប្បន្ន និងការហាមធ្វើសកម្មភាពបង្កើន ឬចល័តយោធាចូលក្នុងភូមិសាស្រ្តរបស់ភាគីម្ខាងទៀតជាដាច់ខាត៕