តារាចម្រៀង នរិទ្ធ និង វណ្ណដា បានសហការចេញបទចម្រៀងដ៏មានអត្ថន័យកំពុងធ្វើឱ្យបរទេសមានការចាប់អារម្មណ៍ស្នាដៃអ្នកទាំងពីរបន្ទាប់ពីលើកយកចំណុចជាច្រើនបានត្របាញ់ចូលគ្នាជាពិសេសគឺបានបង្ហាញថាការឈ្លានពានរបស់ថៃគឺជាការយកលេសធ្វើសង្គ្រាមដើម្បីតែអំណាចខណៈប្រទេសមួយនេះមានសង្គ្រាមផ្ទៃក្នុង។.png)
កាលពីល្ងាចថ្ងៃទី២២ សីហា តារាចម្រៀង នរិទ្ធ និង វណ្ណដា បានទម្លាក់បទថ្មីមានចំណងជើងថា «Cigarettes After War» ដែល inspire ពីកងទ័ពម្នាក់ត្រូវបានគេបង្ហោះបន្ទាប់ពីកិច្ចព្រមព្រៀងបទឈប់បាញ់បានចូលជាធរមាន ជាពិសេសបង្ហាញពីតថភាពពិត ក៏ដូចជាអារម្មណ៍ដែលកងទ័ព និងប្រជាជនខ្មែរយើងកំពុងជួបប្រទះ។ 
ផ្តើមពី នរិទ្ធ បទចម្រៀងនេះបានលើកឡើងពីចំណុចជាច្រើនជាមួយនឹងសត្រូវដែលចាំតែទាមនិងបង្កប់អត្ថន័យពីកងទ័ពខ្មែរដែលពុំទាន់អាចត្រឡប់មកជួបគ្រួសារវិញ ហើយពាក្យថាសង្គ្រាមគ្មានអ្វីចំណេញទេចំណែកឯសន្តិភាពគឺសំខាន់។ ក្នុងបទនេះក៏បានលើកពីចំណុចផ្សេងទៀតដូចជារឿងខ្មៅធ្វើឱ្យទៅជាស ប្រឹងបំភ្លៃបំលែងព័ត៌មានទាំងប្រទេសខ្មែររងគ្រោះព្រោះតែការបំពានរបស់ថៃ ផ្តាច់ចំណងការទូត ហើយតិះដៀលខ្មែរទាំងមិនមើលខ្លួនឯង។
«Cigarettes After War» ក៏បានលើកពីទុក្ខលំបាករបស់កងទ័ពជួរមុខដែលប្រថុយនឹងគ្រោះថ្នាក់គ្រប់វិនាទី។
វណ្ណដា ក៏បានបន្តពីឃ្លាចម្រៀងរបស់ នរិទ្ធ ដែលបង្ហាញថាភាគីម្ខាងទៀតយកលេសធ្វើសង្គ្រាមដើម្បីតែអំណាច បង្ហូរឈាមដូចជារឿងលេងសើច ហើយសកម្មភាពទាំងនេះបង្ហាញឱ្យឃើញច្បាស់ដូចជាក្រដាស់មិនអាចខ្ចប់ភ្លើងបាននោះទេ។ វណ្ណដា ក៏បានក្តោមអត្ថន័យទៀតថាខ្មែរមិនត្រូវការសង្គ្រាម ត្រូវការសន្តិភាព ត្រូវតែការពារទឹកដី រើសបម្រាស់មិនអាចឱ្យអ្នកណាមកបំពាននោះទេព្រោះខ្មែរបានរងទុក្ខវេទនាអស់ជាច្រើនឆ្នាំមកហើយ។

ជាមួយនឹងបទថ្មីដែលយកប្រធានបទខាងលើជាមួយនឹងការជក់បារីនេះ នរិទ្ធ និង វណ្ណដា ក៏បានបញ្ជាក់បន្ថែមថានេះមិនមែនជាការគាំទ្រ ឬការលើកកម្ពស់ការជក់បារីទេដោយ ទទួលស្គាល់ពីហានិភ័យសុខភាពប៉ុន្តែចេតនាច្នៃប្រឌិតដើម្បីផលិតតន្ត្រីដែលលើកកំពស់សីលធម៌របស់កងទ័ពជួរមុខខ្មែរ៕










