មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គមបន្ទាប់ពីអតីតតារាសម្តែង វ៉ាង ស្រីណូ បានចេញមកអះអាងថាហាងពេជ្រមួយឈ្មោះថា គួង ហុង បោកប្រាស់អតិថិជនគ្មានទទួលខុសត្រូវ។ វ៉ាង ស្រីណូ ក៏បានចោទប្រកាន់ថាហាងនេះប្រមូលលុយរត់ចោលស្រុក ខណៈគឺជាជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះជាច្រើននាក់ទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxg50GQSxKBk6thvQ-SYPsecO5vwJtoUs0Xa4yWiNij8CTrlUOfAcre5YCmn7b3qYY8lVNr0qroOY7oaglebGUVK2cwSS27ekUd5azfJAhCLWBPfDuLf3sewRIsTEGpaz3vXKCsap-EDfRXJ2y1AvFM5XkDI4Tj9rkCNcZeJtRYx-YQ6HLVJDXfvLaf8Fz/s1440/image_2025-08-22_14-34-27.png
នៅថ្ងៃទី២២ សីហា អ្នកនាង វ៉ាង ស្រីណូ បានបង្ហោះវីដេអូមួយដោយបានដាក់ចំណងជើងថា «ហាងពេជ្យ គួងហុង ឈប់ធ្វើបាបខ្មែរគ្នាឯង ហើយឆាប់ចេញមុខមកទទួលខុសត្រូវទិញចូលគ្រឿងពេជ្យដែលខ្ញុំទិញពីអ្នកឯងទៅវិញភ្លាម…»។ នៅក្នុងវីដេអូនេះ វ៉ាង ស្រីណូ បាននិយាយថាហាងពេជ្រនេះគឺបើកនោះទេប៉ុន្តែមិនមានការទិញចូលវិញ ដោយអះអាងថាម្ចាស់ហាងមិននៅចេញទៅក្រៅប្រទេសដូច្នេះមានន័យថាថៅកែគ្មានទំនួលខុសត្រូវប្រមូលរបស់រត់ចោលស្រុក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWZEz633x0WFkCW2zvjGRf2wgDROAQVMAMhPiZRpt3I46fi05acaPNunik-i6bai4eQjL5DYuElafmZ607zThwq88LXtNA0OVGUQdTdVkWCeg30A4ZtfUih-ywor6O_Txr4Ho18krkz85CTiy-P4WZg18TCuep38LWthKpLtaL6NimxMmtl3T2tK2hfIJ1/s960/image_2025-08-22_14-34-26%20(2).png

វ៉ាង ស្រីណូ ថានាងគឺជាជនរងគ្រោះម្នាក់ក្នុងចំណោមប្រជាជនខ្មែរជាច្រើននាក់ទៀត ខណៈនាងអស់រាប់សែនដុល្លារជាមួយនឹងហាងពេជ្រ គួងហុង ដោយអីវ៉ាន់មិនទទួលទិញចូលវិញ។ វ៉ាង ស្រីណូ ថានាងមិនដឹងថាយកទៅលក់នៅទីណានោះទេ ព្រោះនៅខ្មែរទិញកន្លែងណាលក់កន្លែងនោះវិញ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYezlIcHCjjNwR1g4T4TQnhVmvdmKueVgV_uJyFVGNHVWkipIswzjOYmLsBWA-9LjGBUl1qYZAh5dfzcEWxUk7FG1Naw8j3nXL5dgoiXDgepq8oG6I4fGPtdKWNu8ABDJIBmib14wMm5lIUJv83cxC02cYMZx4o-W1QzCQixdIZjp-57RChLi4WoA2Ghzb/s960/image_2025-08-22_14-34-26.png

ចុងបញ្ចប់នៃវីដេអូ វ៉ាង ស្រីណូ ក៏បានដាក់វីដេអូបន្ថែមទៀតពីជនរងគ្រោះដទៃទៀតដែលត្រូវបានហាងពេជ្រនេះមិនទទួលទិញវិញ។
បន្ទាប់ពី វ៉ាង ស្រីណូ លាតត្រដាងពីហាងពេជ្រគ្មានទំនួលខុសត្រូវលើអតិថិជននេះហើយ វីដេអូរបស់នាងទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីទស្សនិកជន ខណៈកន្លងមកនេះអ្នកមួយចំនួនក៏បានត្អូញត្អែរត្រូវរងគ្រោះលើរឿងស្រដៀងគ្នានេះដូចគ្នាទៅលើប្រភេទគ្រឿងអលង្ការពេជ្រ៕