(ភ្នំពេញ ថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៥) – ក្រុមហ៊ុន Vietjet បានកំណត់ព្រឹត្តិការណ៍សំខាន់ៗចំនួនពីរក្នុងសប្តាហ៍នេះ គឺបើកការដ្ឋានជាផ្លូវការនៅមជ្ឈមណ្ឌលថែទាំ និងវិស្វកម្មយន្តហោះទំនើបរបស់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិឡុងថាញ់ និងប្រកាសដាក់កៅអីបន្ថែមសម្រាប់ភ្ញៀវធ្វើដំណើរចំនួន ១០,០០០ កៅអី លើជើងហោះហើរបន្ថែមជិត ៥០ ក្នុងអំឡុងថ្ងៃបុណ្យជាតិរបស់ប្រទេសវៀតណាមនាពេលខាងមុខ (ថ្ងៃទី ៣០ ខែសីហា ដល់ ថ្ងៃទី ២ ខែកញ្ញា)។ គំនិតផ្តួចផ្តើមទាំងនេះ បង្ហាញពីការវិនិយោគរយៈពេលវែងរបស់ Vietjet ក្នុងអនាគតអាកាសចរណ៍របស់ប្រទេសវៀតណាម ខណៈពេលដែលផ្តល់នូវជម្រើស និងភាពបត់បែនបន្ថែមទៀតសម្រាប់អ្នកដំណើរពីប្រទេសកម្ពុជាដែលធ្វើដំណើរទៅកាន់ប្រទេសវៀតណាមក្នុងរដូវវិស្សមកាលដ៏រស់រវើកបំផុតមួយនាឆ្នាំនេះ។
អាកាសយានដ្ឋានអន្តរជាតិឡុងថាញ់ នឹងក្លាយជាមជ្ឈមណ្ឌលអាកាសចរណ៍ដ៏ធំ និងទំនើបបំផុតរបស់វៀតណាម ដែលជាចំណុចស្នូលនៃយុទ្ធសាស្ត្រពាណិជ្ជកម្មរបស់ក្រុមហ៊ុន Vietjet ដែលដើរតួនាទីជំរុញសេដ្ឋកិច្ចវៀតណាមឱ្យកាន់តែមានភាពរីកចម្រើន លើសពីនេះ វៀតណាមក៏ជាទិសដៅធ្វើដំណើរដ៏មមាញឹកមួយរបស់អាស៊ីសម្រាប់ភ្ញៀវទេសចរកម្ពុជា និងអន្តរជាតិ។ ឥឡូវនេះ Vietjet កំពុងដំណើរការសេវាកម្មផ្លូវហោះហើរអន្តរជាតិ និងក្នុងស្រុកជាង ១៤៥ រួមទាំងផ្លូវហោះហើរត្រង់ប្រចាំថ្ងៃរវាងខេត្តសៀមរាប និងទីក្រុងហាណូយ។ មជ្ឈមណ្ឌលថែទាំ និងវិស្វកម្មយន្តហោះទំនើបថ្មីនេះ នឹងពង្រឹងសមត្ថភាពអាកាសចរណ៍របស់ប្រទេសវៀតណាម និងគាំទ្រការប្តេជ្ញាចិត្តរបស់ Vietjet ក្នុងការផ្តល់សេវាកម្មដឹកអ្នកដំណើរដែលផ្តល់ជូននូវបទពិសោធន៍ធ្វើដំណើរលំដាប់ពិភពលោកសម្រាប់អ្នកដំណើរទាំងអស់។
គម្រោងនេះ នឹងវិនិយោគទឹកប្រាក់សរុបជិត ១០០ លានដុល្លារអាមេរិក លើការបង្កើតអគារ ៣ និង ៤ នៅព្រលានយន្តហោះដែលកំពុងសាងសង់។ មជ្ឈមណ្ឌលថ្មីនេះ នឹងគាំទ្រដល់តម្រូវការថែទាំកងនាវាអាកាសចរដែលកំពុងពង្រីករបស់ក្រុមហ៊ុន Vietjet ធ្វើសមកាលកម្មលក្ខណៈពិសេស ហេដ្ឋារចនាសម្ព័ន្ធស្តង់ដារអន្តរជាតិ ហើយនឹងមានសមត្ថភាពបម្រើយន្តហោះរហូតដល់ ១០ គ្រឿងក្នុងពេលដំណាលគ្នា។
ស្របពេលជាមួយគ្នានេះដែរ Vietjet កំពុងពង្រីកសេវាកម្មកម្មរបស់ខ្លួន ដើម្បីបំពេញតាមតម្រូវការធ្វើដំណើរដ៏ច្រើនសន្ធឹកសន្ធាប់នាឱកាសនៃការប្រារព្ធទិវាជាតិលើកទី ៨០ របស់វៀតណាម។ ក្រុមហ៊ុនអាកាសចរណ៍ Vietjet ក៏កំពុងបន្ថែមកៅអីចំនួន ១០,០០០ នៅលើជើងហោះហើរជិត ៥០ បន្ថែមទៀត ដោយពង្រឹងជំហររបស់ខ្លួនជាក្រុមហ៊ុនអាកាសចរណ៍ដែលគេនិយមចូលចិត្តធ្វើដំណើរនាថ្ងៃឈប់សម្រាកទាំងក្នុងស្រុក និងអន្តរជាតិ។ សេវាកម្មទាំងនេះ នឹងគ្របដណ្តប់លើផ្លូវក្នុងស្រុកសំខាន់ៗដែលតភ្ជាប់ទីក្រុងហូជីមិញ ហាណូយ ដាណាង ញ៉ាត្រាង ភូកុក និង ហ៊ូ ដែលជាមជ្ឈមណ្ឌលទេសចរណ៍ដ៏ពេញនិយមបំផុតរបស់វៀតណាម។ សម្រាប់អ្នកធ្វើដំណើរពីកម្ពុជា ការដាក់បន្ថែមកៅអីដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់ភ្ញៀវធ្វើដំណើរ ផ្តល់នូវភាពបត់បែនកាន់តែច្រើនក្នុងការតភ្ជាប់យ៉ាងរលូនពីជើងហោះហើរត្រង់របស់ Vietjet ទៅកាន់ប្រទេសវៀតណាម និងទៅកាន់គោលដៅធ្វើដំណើរជាច្រើនទៀត ដោយធានានូវជម្រើសធ្វើដំណើរដែលមានតម្លៃសមរម្យជាងមុនក្នុងការធ្វើដំណើរទៅប្រទេសវៀតណាមក្នុងរដូវកាលបុណ្យទាន ដែលមានតម្រូវការធ្វើដំណើរច្រើន។
ព្រឹត្តិការណ៍សំខាន់ៗក្នុងសប្តាហ៍នេះ គូសបញ្ជាក់ពីចក្ខុវិស័យយុទ្ធសាស្ត្ររយៈពេលវែងរបស់ Vietjet និងការប្តេជ្ញាចិត្តចំពោះការវិនិយោគដែលផ្តោតលើអនាគតប្រកបដោយនិរន្តរភាព។ វាក៏បង្ហាញពីតួនាទីត្រួសត្រាយផ្លូវរបស់សហគ្រាសឯកជនក្នុងការជំរុញហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ និងការជំរុញការអភិវឌ្ឍអន្តរជាតិឱ្យកាន់តែរឹងមាំថែមទៀត។
###
អំពី ក្រុមហ៊ុន Vietjet
ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុងប្រទេសវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ត្រួសត្រាយផ្លូវទូទាំងតំបន់ និងជុំវិញពិភពលោកផងដែរ។ ដោយផ្តោតលើការគ្រប់គ្រងតម្លៃ ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនិងការអនុវត្ត ការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំងអស់ និងឈានមុខគេ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃ និងតម្លៃសមរម្យ ព្រមទាំងសេវាកម្មចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជន។
ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតសម្រាប់សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផលតែមួយគត់របស់ពិភពលោក airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបានគេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយស្ថាប័នល្បីៗដូចជា Skytrax, CAPA, Airline Ratings និងជាច្រើនទៀត។
ព័ត៌មានបន្ថែមនៅ www.vietjetair.com
ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ៖
QED Agency
លោក មី សុវណ្ណ (Sovann)
អ៊ីមែល៖ media@qed.agency
លេខទំនាក់ទំនង៖ +855 88 6000 321
Vietjet Air
កញ្ញា កែវ ដួង (Amy)
អ៊ីមែល៖ kieuduong@vietjetair.com
លេខទំនាក់ទំនង៖ +84 932 775 066