កាលពីកន្លងមកនេះអ្នកវិភាគតាមទូរទស្សន៍ថៃម្នាក់ដែលប្រើសម្តីមើលងាយខ្មែរមានអ្នកសុំទានកន្លះប្រទេសពេលនេះបានឡើងទូរទស្សន៍ម្តងទៀតនិយាយថាកាលពី៥០០ឆ្នាំមុនខ្មែរគ្មានអរិយធម៌ គ្មានពូជពង្សច្បាស់លាស់ ទាមទារគ្រប់យ៉ាងពីប្រទេសថៃ។ ពាក្យសម្តីនេះតារាចម្រៀង ណុប បាយ៉ារិទ្ធ ទប់ចិត្តមិនជាប់បានដាក់ផាំងៗទៅកាន់អ្នកវិភាគនោះ និងចង់ឃើញកម្មតាមទាន់ហន់មករកនាង។.png)
ថ្មីៗនេះមានការចែករំលែកពីអ្នកវិភាគតាមទូរទស្សន៍ថៃម្នាក់ដែលកាលពីមុខស្លៀកពាក់ពណ៌ផ្កាឈូកលើកនេះប្តូរមកជាពណ៌លឿងវិញម្តង ហើយនិយាយមិនដឹងក្បាលកន្ទុយចេះតែបំភ្លៃការពិតរង្វេងប្រវត្តិសាស្រ្តដោយខ្លួនឯង។ អ្នកវិភាគនេះបាននិយាយថា កាលពី៥០០ឆ្នាំមុនខ្មែរគ្មានអរិយធម៌តែងតែលំបាករហូតមក ហើយស្ថិតក្រោមវៀតណាម សៀម អយុធ្យា បារាំង ពីខមក្លាយជាខ្មែរក្រហមបន្តិចទៀតទៅក៏ក្លាយជាវៀតណាម ហើយបានរួមបញ្ចូលវប្បធម៌ច្រើនណាស់។.png)
អ្នកវិភាគរូបនេះថែមទាំងនិយាយទៀតថា ខ្មែរតែងតែចង់បានអ្វីទាំងអស់ពីប្រទេសថៃដោយសារតែថៃបានបញ្ជូលគ្រូអាចារ្យមកបង្រៀនពីសិល្បៈវប្បធម៌និងរបាំ រហូតគិតថា អរិយធម៌នោះជារបស់ខ្លួន។ នាងថែមទាំងនិយាយថាខ្មែរគ្មានពូជពង្សប្រវត្តិច្បាស់លាស់មិនអាចមានអ្វីគ្រប់យ៉ាងដូចថៃមាន។
ការនិយាយដោយគ្មានភាពអៀនខ្មាសរបស់អ្នកវិភាគតាមទូរទស្សន៍ថៃដែលមិនបានសិក្សាប្រវត្តិសាស្រ្តច្បាស់លាស់ រៀនតែប្រវត្តិសាស្រ្តបំភ្លៃនេះតារាចម្រៀង ណុប បាយ៉ារិទ្ធ បានដាក់ឡើងមួយចុក។.png)
លោកបានសរសេរថា «រន្ទះបាញ់ចំកញ្ចប់មាត់ទៅលោក ឬ ក៏ដាច់សសៃឈាមឱ្យវាគរលែងនិយាយរួចមួយជីវិតទៅ នាងអត់ខួរ ខ្មែរដែលទៅរៀនពីចោរពួកនាងឯងពីពេលណាដឹងជាតិសាសន៍សត្វណាចុះមករៀនពីសាស្រ្តាចារ្យខ្មែររហូត ស្បថឱ្យងាប់មើល? ស្រុកនាងឯងមានអីឱ្យខ្មែររៀន? បើគ្រូដើមជាខ្មែរនៀក ភ្លើចឹង សូម្បីតែអក្សរក៏អក្សរ អត់ក្បាលអត់សក់ដែរ យ័ន្តប្រើដល់រាល់ថ្ងៃ សាស្រ្តាស្លឹករឹតអីសរសេរចម្លងចេញពីណា? »។

តារាចម្រៀងរូបនេះបានបោះសម្តីថា «សូមបារមីដូនតាបុព្វការីជនខ្មែរបរាមុខចោរសៀមមួយនេះឱ្យឃើញទាន់ហន់ម្តងចុះ…»៕










