ស្ទូឌីយូរបស់តារាសម្តែង Zhan Xuan បានចេញសេចក្តីប្រកាសនៅលើបណ្តាញសង្គមឱ្យអ្នកគាំទ្ររក្សាសណ្តាប់ធ្នាប់ ខណៈប៉ាប៉ារ៉ាស៊ីបានឡោមព័ទ្ធតារាសម្តែងរូបនេះស្ទើរគ្រប់ទីកន្លែងដែលសកម្មភាពទាំងនេះបានរំខានយ៉ាងធ្ងន់ធ្ងរដល់ការងារ និងជីវភាពប្រចាំថ្ងៃ។ ក្រុមហ៊ុនបានបញ្ជាក់ថាពួកគេរក្សាសិទ្ធិក្នុងការបន្តចំណាត់ការផ្លូវច្បាប់ប្រឆាំងនឹងការបំពានច្បាប់ណាមួយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCUUAzKc63jdrtLXBx7v4JmX1_v2OLKSqzZ8AFWw5XLwbSXz-dAjL2UjKVcr0_MRELcL22kf0f7NLnT2U-fB1wxkfY1KGb6iVa_PdHfTggg0yF8m-Zfuownyzb1EP5VjjSij6ZFNR29lxm1JNJz8GNhEgo8g43qEX3zTcj3UKfLzIPIm8OqYhfj7PlA9cg/s1445/image_2025-08-21_16-36-10.png
តារាសម្តែង Zhan Xuan កំពុងសាងប្រជាប្រិយភាពកាន់តែខ្លាំងឡើយបន្ទាប់ពីចូលរួមក្នុងគម្រោងភាពយន្តដ៏ល្បី «Revenged Love» ចំណែកឯទស្សនិកជនកម្ពុជាវិញកាន់តែពេញចិត្តតារាប្រុសនេះទ្វេដងបន្ទាប់ពី Zhan Xuan និយាយលះៗច្បាស់ៗមិនខ្លាចផ្ទះលេខ២ខឹងនោះទេហ៊ាននិយាយថាប្រទេសថៃជាកន្លែងគ្រោះថ្នាក់ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIRup3-6xWwpkcPXG-6ytwVI4WqHrwv56-_neSrVUh1fUqIP835RAq7KIoTTTKT6V4Ja2ibPJsnuqpdtINPmAXe75mcCHU_C4YABW-awCQo5zyAh49jNnmNexB5dunqH5PO8KD3OuQoEGpmUvU_6_p1fRZTnNBGlDPV0wOKg_3VCItp0QYfp1sVp_VbwHd/s1743/image_2025-08-21_16-36-11.png

បន្ទាប់ពីក្រសោបភាពល្បីល្បាញទាំងក្នុងប្រទេសនិងក្រៅប្រទេសភាពស្មុគស្មាញមួយចំនួនដែលកើតចេញពីអ្នកគាំទ្រក៏កើតឡើងដោយសារតែក្តីស្រលាញ់ងប់ងល់ខ្លាំងពេកមកកាន់តារាសម្តែង Zhan Xuan ។ ជាក់ស្តែងថ្មីៗនេះតារាប្រុសរូបនេះបានអស់ការអត់ធ្មត់ព្រមានទៅកាន់អ្នកគាំទ្រដែលបំពានលើលោកខ្លាំងពេក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIBhc9g0tcyTeFC3ldo_vubgqAPcY_CFamG-mdHLzC-L2p1cNzZ-q8nm8XWd3cS68alTHwbevsyhtZYrVeIQ9fqd_xQsvk-1xGKtAGPFch8iLM-G_cVqrLD4swBrgVpPA2qO-XQYpY4ocIpwqibVWFCVHZa9ZpATtr3bEiZ1Y_afX09zIcUmwLn1DVtC5Y/s700/image_2025-08-21_15-09-52%20(2).png

នាល្ងាចថ្ងៃទី២០ សីហា ស្ទូឌីយូរបស់ Zhan Xuan បានចេញសេចក្តីប្រកាសថា៖ ពាក់ព័ន្ធនឹងទង្វើដ៏ហួសចិត្តរបស់ប៉ាប៉ារ៉ាស៊ីនាពេលថ្មីៗនេះ រួមមានការឡោមព័ទ្ធសិល្បករ ដើរចេញពីព្រលានយន្តហោះ និងសណ្ឋាគារ ដើរតាមរថយន្ត ថត និងផ្សព្វផ្សាយវីដេអូខុសច្បាប់ និងការលួចអត្តសញ្ញាណសិល្បករ និងក្រុមរបស់ពួកគេ សកម្មភាពទាំងនេះបានរំខានយ៉ាងធ្ងន់ធ្ងរដល់ការងារ និងជីវភាពប្រចាំថ្ងៃរបស់សិល្បករ និងក្រុមរបស់ពួកគេ ហើយបានបង្កើតហានិភ័យសុវត្ថិភាពសម្រាប់សណ្តាប់ធ្នាប់សាធារណៈ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnMUjPxFw8ewdfrTqVtKDRM498_J1w_O6GIkFMfd2sK4rbfhQieapcOqIY5a57yqfxPA7gG40GDXSUMsA5V3K5BC6OtnbELG7RT6_9cwAkZNwD3Bom1iXUzyhVKdFp4vBvnVRL-kN8S3k9vxTfuXwbV-x8Q427F1VtOmYZz5W9U-_OT6_W-WScaTJuOgmq/s1620/image_2025-08-21_16-36-10%20(2).png

ក្រុមហ៊ុន បានបញ្ជាក់និងប្រឆាំងដាច់ខាតរាល់ទង្វើខុសច្បាប់ទាំងការដេញតាមរថយន្ត ប៉ា ការយាយី និងការបិទកន្លែងសាធារណៈ ដែលរំខានដល់សណ្តាប់ធ្នាប់សាធារណៈ និងបង្កគ្រោះថ្នាក់ដល់សុវត្ថិភាពខ្លួនឯង និងអ្នកដទៃ។ ក្រុមហ៊ុន Zhan Xuan ស្នើឱ្យអ្នកគាំទ្ររក្សាបរិយាកាស និងសណ្តាប់ធ្នាប់ដែលមានផាសុកភាព វិជ្ជមាន និងសមស្រប ហើយចូលរួមយ៉ាងសកម្មក្នុងសកម្មភាពដែលនាំមកនូវថាមពលវិជ្ជមានដល់សង្គម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqLz59aUdv3tLTpPzAMvJ98UGY1YJfm7xhjiWecGaib-cQbOBWQmORvECPDd5WFseA3II6OZBsoc0Aka9A-ExAOYqoco0v7HXLbDLWj3l73E-eu5mi_2HixKJOYZz1R_yNkcTOaplSsGjrIvCLFOrzwL5Z7OFmZiaYfcFL0sOsj-j4qECQdVyYPhE5oVM8/s1138/image_2025-08-21_15-09-52.png

ស្ទូឌីយូ Zhan Xuan បានជំរុញឱ្យអ្នកគាំទ្រទទួលខុសត្រូវជាចម្បងចំពោះសុវត្ថិភាពផ្ទាល់ខ្លួន ហើយជួបជាមួយ Zhan Xuan នៅពេលវេលា និងទីកន្លែងសមស្រប។ ក្រុមហ៊ុនអះអាងថាពួកគេរក្សាសិទ្ធិក្នុងការបន្តចំណាត់ការផ្លូវច្បាប់ប្រឆាំងនឹងការបំពានច្បាប់ណាមួយ៕