(ភ្នំពេញ)៖ អតីតបេក្ខភាពឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសថៃកាលឆ្នាំ២០១៧ បានដាក់លិខិតមួយច្បាប់ទៅកាន់ប្រធានាធិបតីអាមេរិក លោក Donald Trump ដើម្បីស្នើសុំការអន្តរាគមន៍ឲ្យមានការដោះលែងទាហានកម្ពុជាចំនួន ១៨នាក់ ដែលថៃបានចាប់ទៅប្រគល់មកកម្ពុជាវិញ។ លោកបានលើកឡើងថា ទង្វើរបស់ថៃបានជំរុញឲ្យតម្លៃនៃបទឈប់បា.ញ់ដែលលោក Trump ខំផ្ដួចផ្ដើមបានធ្លាក់ចុះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgB1liufR2llv3NRibYZhwEagguXDEa-cQtFzr3sWu9RLIxSPYzk13zE76AlYeS1tgx3g3m0IeabYZTG8wRgxyIgsxjFa4Nfyl5pBRkDyfHwK0eYUF5vFxfa0zFceJO4h9BNmIhCNRvV3XR1GickeEMWUlsO9shc9AnR0a8cOeQvC1F3uKlDTKKj4BKcpTs/s539/photo_2025-08-22_11-29-00.jpg
នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ លោក Leewood Phu អតីតបេក្ខភាពឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសថៃកាលឆ្នាំ២០១៧ បានផ្ញើលិខិតស្នើសុំការអន្តរាគមន៍ពីលោក Donald Trump ដោយមានអត្ថន័យយ៉ាងដូច្នេះថា៖ ខ្ញុំសូមស្នើឲ្យនាក់ប្រើអំណាចជាប្រធានាធិបតីសហរដ្ឋអាមេរិក ដើម្បីបញ្ជារឲ្យមានការដោះលែងចំណាប់ខ្មាំងចំនួន ១៨នាក់ត្រូវបានដោះលែង ដោយគ្មានល័ក្ខខណ្ឌ និងជាបន្ទាន់ ដើម្បីធានាបានឲ្យបទឈប់បា.ញ់ដ៏រឹងមាំពិតប្រាកដ និងសន្តិភាពដ៏យូរអង្វែងមានសម្រាប់ប្រទេសទាំងពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeWWdMOojK5ggAK7KIpmpxw4oDjfUojXs33EmGFcUmydf1bX8b2YYFlLv1wceXGqIpw9pzM8TYNd9FN0btA9eGzscqo3Xf-knyAgPJKC15wbnwaoCh6xe_HLYzZBj1s0l3QtK8BxKfFgVAbfkBwIW3Ec7gGIrthSgKXTviSuSPTHYzUxcsRmsGhrXXLAYY/s1280/photo_2025-08-22_11-29-03.jpg

នៅក្នុងលិខិតនោះ លោក Leewood ក៏បានសរសេដែរថា៖ ប្រទេសថៃបានល្មើសនឹងកិច្ចចរចាសន្តិភាព ដោយគ្រាន់តែបទឈប់បា.ញ់បានចូលជាធរមានត្រឹមតែមួយយប់ប៉ុណ្ណោះ នៅថ្ងៃបន្ទាប់ យោធាថៃបានចាប់ពង្រត់ទាហានខ្មែរចំនួន២០នាក់ ដើម្បីធ្វើជាចំណាត់ខ្មាំង។ លោកបានបន្ថែមទៀតថា ក្រោយមកថៃក៏បានដោះលែងទាហានខ្មែរចំនួន២នាក់ ជាមួយរបួសធ្ងន់ធ្ងរដែលជាភស្តុងតាងនៃការធ្វើទា.រុណ.កម្ម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-4t4NQH33V0_5DhSp9oJRblrc_dQJYumQe7XGy3Ap5vghrjLsVorOOn-h5RgO4JjSdP5YWn58fxt7xVXRkopl9EahCBbXlo5KbJFtNEInRGvE9ctk1qStk7VwBVNdKiPqAnr-9Z1SAqDdUaoJ2VbBYZDTLWk9PG1MxMyI-Mc-GNbYTWqSZH1hVbninmx9/s750/photo_2025-08-22_11-29-04.jpg
បន្ថែមពីលើលោក Leewood លោក Michael B Alfaro បានចែករំលែកពីលិខិតស្នើសុំការអន្តរាគមន៍នោះដោយសរសេថា៖ នៅអាមេរិក យើងមិនអត់ឱនចំពោះការសម្លុតគំរាមកំហែងបែបនេះទេ។ ថៃបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមប្រឆាំងកម្ពុជា ដោយចាប់ទាហាន១៨នាក់ជាចំណាប់ខ្មាំង។ សកម្មភាពនេះត្រូវតែបញ្ចប់ ដល់ពេលដែលត្រូវដោះលែងទាហានទាំង១៨នាក់ហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMIAFrVvikmx1D12mWY5_etUqln1SiYw6KVpbPf74a-DiVq8rlv2i71xDPuGa7bcsJGN-9NuCd8NeAlcrLCOYzoMS_FyyWvF1YiXfNAmvoPXRZaKAqKCxsNqXWej01lugtc52tBw_SUaYoO9_7-udo56JJ6QUclbNVNK3V4CqvFrq9X0QKk-poDP-2TDI8/s750/photo_2025-08-22_11-29-05.jpg

ទន្ទឹមនឹងនេះលោក Michael បានបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា៖ ប្រជាជនអាមេរិកជាង 50 លាននាក់ដែលគាំទ្រលោក Trump និងជាអ្នកដែលស្រឡាញ់សេរីភាព នឹងឈរជាកម្លាំងជាមួយកម្ពុជាដើម្បីសន្តិភាព។ ពួកយើងនឹងមិននៅស្ងៀមនោះទេ អាមេរិកនឹងឈរជើងជាមួយជនរងគ្រោះនៃឧក្រិដ្ឋកម្មសង្គ្រាមប្រឆាំងមនុស្សជាតិជានិច្ច៕