(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី១២ ខែឧសភា ជារៀងរាល់ឆ្នាំ ជាទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដើម្បីជាការលើកតម្កើងនូវវីរភាពដ៏អង់អាច និងគុណបំណាច់ដ៏ធំធេងរបស់ពួកគាត់ក្នុងបុព្វហេតុជាតិមាតុភូមិ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEip1hhlwEAmIr05hJPuEDeAqkEXlSF8kv_jIy7SDyG9N83EorHop8vZkAQR2X2rdVpO-qd9DwypuJ2xxT3tcbTQoebNfDY7IyeEeohB3w3sKWKg_ekz-jG7AeAeG37f8uJzCafPy2tE_o8cd643wUeP9KR5zE75ImMbhzn8M4LaxI3RuSijNtZ0o3h2_45t/s900/image_2025-08-22_10-08-25%20(2).png

យោងតាមអនុក្រឹតស្ដីពី ទិវាអតីតយុទ្ធជន និង និវត្តជន របស់រាជរដ្ឋាភិបាលកម្ពុជា ចេញនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ បានឲ្យដឹងថា៖ គ្រប់ក្រសួងស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមស៊ីវិល គ្រឹះស្ថានសាធារណៈនិងឯកជន និងភាគីពាក់ព័ន្ធ ចូលរួមបំផុសស្មារតីគាំទ្រទិវានេះដល់សាធារណជនដើម្បីឱ្យយល់ដឹងអំពីគុណតម្លៃនិងគំរូវីរភាពរបស់អតីតយុទ្ធជន និងនិវត្តជននៅក្នុងព្រះរាជាណាចក្រកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZKGoarRTZYGzVDNxLXPDHH9zPE1LvsPHnHerIb5f1RPO73Uq8MHAuRXOCRJhnp3JomGQhgQYkEmYBrj2sO0oosFTmurMFaVEqE3hPSxaWtISVbKvlye0R8auiLR9YvimTzBq4D0r45xwxYp96MawOC2w-EgsXGOltVGiW49gbzmCBVGvfO979b_VyYoEk/s900/image_2025-08-22_10-08-25.png
ជាមួយគ្នានេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវរៀបចំទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជារៀងរាល់ឆ្នាំ ដោយសហការជាមួយទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមស៊ីវិល ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNqKKquBNqBaqshvwPfLuA1AaT_LLlyzf8xLXcQW3g5bkzWdA0mJg_joGoWdlEtYlBvXcJgbdWUYROBrwFLeRSfcmaFzoEu53-YlFjaAbO4SGPzlYClRPcGo6JJWBRcTr4E0eruZcO-dQ3a2JhPqr75UlM1ULFd9VsIWqfofoM1VuPX7YZXIvA_DpMHkXy/s800/photo_2025-08-22_08-52-27.jpg

លិខិតខាងលើនេះក៏បានគូសបញ្ជាក់ផងដែរថា រាល់បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ នឹងត្រូវទុកជានិរាករណ៍ ឬលុបចោលមិនអនុវត្តបន្តទៀតឡើយ។ ហើយរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុក អនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXak-1iq6u_kJp_FLvUDEwKsYN7Y0sYYaOYUgQjVuHW5KQ2LYtl4Ir0G5WsbimF_QcThduBWfTrNdPOTrujabk-iFb9JAwMtkMKpXdMk6EuMnL__9Yz9oR504fkE8veeZxHhnKjX41HYlZJ9G-omKG-QwihxXi-jEn2YTdNZKQWiHTS1SddDBPDab9suC7/s1200/photo_2025-08-22_08-52-28.jpg
គួរបញ្ជាក់ថា អតីតយុទ្ធជន សំដៅដល់អតីយោធិន នគរបាលជាតិ មន្រ្តីរាជការសុីវិល មន្រ្តីជាប់កិច្ចសន្យា កងសេនាជន កងជីវពល និងប្រជាពលរដ្ឋកម្ពុជាទាំងឡាយណាដែលបានចូលរួមប្រយុទ្ធ ឬបម្រើការងារប្រយុទ្ធដើម្បីប្រទេសជាតិ តាមការកំណត់ដោយច្បាប់។ ចំណែក និវត្តជន សំដៅលើជនពិការ ឬជនដែលបានបាត់បង់សមត្ថភាពបំពេញការងារ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_MWv1zLb7mAqFjWgrJ2UnT6pNn57Lsb47XB5QFDGASTt5S1Ptrxb1Vvz2UXDmaxjFpyqfeyIQrgkuUEBRDCiJcNQPP8MZhwXceLVqenE1-1REx-v8XFXnob-wuopENkPuh2KDeTa0gK81l39T7wLAFY8xUI1iqHu2y72hETCxtyQ4aIY6alXiHBk95dzF/s1280/photo_2025-08-22_08-52-31.jpg

ដូចនេះ ការសម្រេចរៀបចំឲ្យមានការប្រារព្ធទិវាដូចខាងលើនេះ គឺជាការលើកតម្កើង ផ្ដល់តម្លៃ និងការសម្ដែងការដឹងគុណយ៉ាងជ្រាលជ្រៅ សម្រាប់ពួកគាត់ដែលធ្លាប់បានលះបង់សាច់ស្រស់ ឈា.មស្រស់ក្នុងការការពារជាតិមាតុភូមិ៕