យោងតាមគេហទំព័រ Allkpop កាលពីថ្ងៃទី ១៩ ខែសីហា ការបង្ហោះអាប់ដេតអំពី ស្ថានភាពរបស់តារាចម្រៀងនិងសម្តែង Cha Eun Woo ក្នុងជួរកងទ័ពបានរីករាលដាលនៅលើសហគមន៍អនឡាញកូរ៉េ។ ភាពល្បីល្បាញនេះដោយសារតែមានអ្នកទម្លាយថាការងារដែលតារាប្រុសនេះទទួលបានគឺជាអ្នកលាងចាន។
ប្រភពពដដែលបានបង្ហាញថា «អ្នកមើលម្នាក់បានចែករំលែកថា កូនប្រុសរបស់ថ្នាក់លើរបស់ខ្លួនគឺនៅក្នុងថ្នាក់ហ្វឹកហាត់ដូចគ្នាជាមួយ Cha Eun Woo ។ សប្តាហ៍នោះគាត់ត្រូវបានគេចាត់ឱ្យលាងចាន ហើយគ្រប់គ្នាបន្តយកចានទៅ Cha Eun Woo ដើម្បីមើលមុខរបស់គាត់»។ នេះមិនមែនជារឿងដំបូងរបស់ Cha Eun Woo ចាប់តាំងពីចូលបម្រើការងារយោធានោះ ទេ។ ពីមុនមានមនុស្សម្នាក់បានចែករំលែកថា «ខ្ញុំធ្វើការជាចុងភៅ ហើយបានឃើញ Cha Eun Woo លាងចាន គាត់ពិតជាផ្តោតលើការងាររបស់គាត់ណាស់។ សូម្បីតែកោរសក់ក៏គាត់សង្ហាខ្លាំងដែរ ដែលខ្ញុំមិនអាចមើលគាត់បាន»។ មនុស្សម្នាក់ទៀតបាននិយាយថា «មនុស្សថ្មីថ្មោងសម្លឹងមកកាន់ Cha Eun Woo យ៉ាងយកចិត្តទុកដាក់ដែលអ្នកមើលការខុសត្រូវរំលឹកពួកគេថា កុំសម្លឹងអី គាត់គ្រាន់តែជាមនុស្សធម្មតាម្នាក់»។.png)
រឿងរ៉ាវអំពី Cha Eun Woo ក្នុងជួរយោធាបានរីករាលដាលយ៉ាងទូលំទូលាយ។ អ្នកលេងអ៊ីនធឺណិតទាំងអស់បាននិយាយថា ប្រតិកម្មរបស់ទាហានចំពោះតារារូបនេះគឺអាចយល់បាន។ ដោយសារតែ Cha Eun Woo គឺជាតារាដែលមានរូបសម្រស់លេចធ្លោ ដែលគេស្គាល់ថាជាតារាល្បីម្នាក់នៅក្នុងឧស្សាហកម្មកម្សាន្តកូរ៉េ។
Cha Eun Woo បានចុះឈ្មោះនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពនៅ Nonsan ខេត្ត Chungcheong កូរ៉េខាងត្បូងកាលពីថ្ងៃទី ២៨ ខែកក្កដា។ បន្ទាប់ពីបានបញ្ចប់ការហ្វឹកហ្វឺនយោធាជាមូលដ្ឋានលោកនឹងបម្រើក្នុងក្រុមយោធារបស់កងទ័ព។ កាលបរិច្ឆេទនៃការចាកចេញរបស់តារាប្រុសរូបនេះគឺថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៧។ ទោះយ៉ាងណា មុននឹងចូលបម្រើកងទ័ព
Cha Eun Woo បានបញ្ចប់ការថតរឿងមួយចំនួនដែលមិនទាន់មានការចាក់ផ្សាយនៅឡើយ៕










