តារាសម្តែង មាន សូនីតា បានពោលទាំងអាក់អន់ចិត្តព្រោះថាអ្នកធ្វើចាំតែខុស បើអង្គុយអេះពោះខម្មិនបែបជាល្អ ខណៈគ្រាន់តែនាងមានចិត្តចង់បង្ហាញថាស្រលាញ់ជាតិ ប៉ុន្តែបែរមានមតិរិះគន់រឿងគ្រវីដងទង់ជាតិ និងមានកាយវិការមិនស្វាហាប់ទៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSCnd2ipSUc7hhA2aQHwBtT5oZdESItmUeK7mAIyYODW81OVI79vkd1DvZON1xZ6XUvisGoM_NL-7Tiq_dZaZVRHAGYNy1U7XFqhXQuCCn3VpwwMMfoK3sZTplHxLJCRI56SpTBmVwbR2ivADMrov0ZJI-hLRq85qww7fQ8yl0E-FMJDMOksfGHIO2WQGL/s2048/image_2025-08-20_08-22-39.png

កាលពីថ្ងៃទី១៦ សីហា កន្លងមកនេះ តារាសម្តែង មាន សូនីតា បានបង្ហោះវីដេអូមួយដោយបានដាក់ចម្រៀង don’t Thai to me ជាមួយនឹងខេបសិនថា ខ្ញុំស្រលាញ់ប្រទេសកម្ពុជា (I Love Cambodia )។ ក្នុងវីដេអូនេះ មាន សូនីតា បានស្លៀកឈុតសហសម័យ ព្រមជាមួយនឹងការគ្រវីដងទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ ទោះជាយ៉ាងណាក៏ដោយ វីដេអូមួយនេះ មាន សូនីតា បែរជាទទួលបានមតិរិះគន់ពីអ្នកលេងបណ្តាញសង្គមទៅវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjK4T3wbdz1bnVsjjv68timIrGAcoKrwXYtTvPa1m95U7_ReSpa7Rnq4oM0RxMYnYHV_6pF0lPRtWp_iiQ46SDLM8-w6gGFXrdEzN2uWmXxPYsQaNibbAZOkbpwcU2Bo5KcyLyStbNM3x-oCiTmyFmACbymVg7RrqYVG5BDa4kkxROKgFT7dxQx37p7KgKN/s2048/image_2025-08-20_08-22-42.png
នៅថ្ងៃទី ១៨ ខែសីហា តារាសម្តែង មាន សូនីតា បានចេញវីដេអូមួយទៀតដោយបានលើកឡើងអំពីមតិរិះគន់ចំពោះនាង។ តារាស្រីរូបនេះបាននិយាយថាអ្នកធ្វើចាំតែខុសអ្នកមិនធ្វើមិនខុសនោះទេហើយអង្គុយអេះពោះខម្មិនប្រហែលជាល្អ ហើយបើនាងមិនធ្វើអីក៏ខុសមានការវែកញែកឥតឈប់ឈរ។ មាន សូនីតា បន្តទៀតថា នាងទទួលបានមតិជាច្រើនប៉ុន្តែនាងចង់ប្រាប់ថារាល់ថ្ងៃនាងមិនបានហាត់ទាហាន ហាត់វៃ ឬល្បុក្កតោ អ្វីដែរ គ្រាន់តែនាងចង់ធ្វើអ្វីតាមដែលអាចធ្វើទៅបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIy_A1CxrKNk3tch1_zyVp6cl0q3SCc13LDAfhGTEV72xQMXIBIbqrw27W_eXtylBP0XVib54E-MAB4-XrMM6UPAHJ3iJFrmrSOixr5wJpM9vNkOdjpQJo7B6mGaM66vZsJbhkKNp-ghwmQuD-p1qcURYl5CiSrpSLeL2wu-WInjh6WavAjM7DliIGBDtb/s2048/image_2025-08-20_08-22-44.png

តារាសម្តែងល្បីឈ្មោះក្នុងសង្គមសិល្បៈរូបនេះបន្តទៀតថា នាងគ្រាន់តែចង់បង្ហាញថានាងស្រលាញ់ជាតិ នាងអាចប្រើប្រាស់សំឡេងរបស់ខ្លួនទៅតាមអ្វីដែលអាចធ្វើទៅបាន ហើយក៏មិនបានបំពានឬក៏មើលងាយគេដែរ។ មាន សូនីតា បានចោទសួរទៅកាន់អ្នកខម្មិនរិះគន់ថា «អ្នកខម្មិនបានធ្វើអ្វីខ្លះទៅ?»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipIfnrCjxABVuobwg5ltBd8Le9gQam7Nuaoo0DO8eVCL-CDkcj1wCiVFvUaQ9E5NpYFPXGwuV8gN5SzQkILuZJOqGUZMD1Zk7suSMtNYfd3N3Rnm6ISIebbiwaFpgxZWiXB3FMtAZaibLdYPHcGHBWWbOaGbrRRndcSzeG1elpAPgePR7HSo3QmFDLZQnB/s2048/image_2025-08-20_08-22-45.png

គួរបញ្ជាក់ផងដែរថា មាន សូនីតា ហៅរាជនីក្រមាបានជួយដល់ជនភៀសសឹក និងបានទៅសួរសុខទុក្ខវីរកងទ័ពដែលកំពុងសម្រាកព្យាបាលផងដែរ។ កាលពីកន្លងមកនេះ មាន សូនីតា ក៏បានបង្ហោះសំណេរមួយសូមអង្វរពលរដ្ឋខ្មែរឈប់គាំទ្រតារាថៃនិងផលិតផលថៃតទៅទៀត រហូតល្បីដល់កាសែតថៃយកទៅចុះផ្សាយ៕