ប្រធានធិបតីប្រទេសអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskyy) បានត្រៀមខ្លួនជាស្រេច ក្នុងការជួបចរចាជាមួយលោក ពូទីន ដើម្បីបញ្ចប់សង្រ្គាម ដែលកើតឡើងតាំងពីខែកុម្ភៈ ឆ្នាំ២០២២។
មុននឹងឈានដល់កិច្ចប្រជុំនេះ រុស្សុី បានដាក់សំណើ២ទៅកាន់អ៊ុយក្រែន ដោយត្រូវបោះបង់គំនិតចង់យកឧបទ្វីបគ្រីមៀ និងគោលបំណងចូលជាសមាជិកអង្គការ NATO។
ជុំវិញបញ្ហានេះ លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានប្រកាសយ៉ាងដាច់អហង្ការថា៖” អ៊ុយក្រែន នឹងមិនឱ្យបាត់ទឹកដី ដើម្បីប្តូរយកសន្តិភាព ពីប្រទេសរុស្សុីដែលកំពុងឈ្លានពានខ្លួននោះទេ”។
ជំនួបរវាងលោកពូទីន និងលោក ហ្សេលេនស្គី ទំនងជាធ្វើឡើងនៅសប្តាហ៍ខាងមុខទៀត ដោយមានការធានាសន្តិសុខពីលោកដូណាល់ត្រាំ។.png)
គួរបញ្ជាក់ថា ឧបទ្វីបគ្រីមៀ គឺជាដែនដីរបស់អ៊ុយក្រែននៅមុនឆ្នាំ ២០១៤ តែក្រោយមកត្រូវបានកាន់កាប់ដោយរុស្ស៊ីជំនួសវិញ៕










