ឈុតថើបក្រៅឆាករបស់តារាសម្តែងល្បីឈ្មោះ Zhang Linghe និង Wang Churan ក្នុងខ្សែភាពយន្ត «Overdo» បានទាក់ទាញចំណាប់អារម្មណ៍ទស្សនិកជនយ៉ាងខ្លាំងនិងក្លាយជាចំណុចចាប់អារម្មណ៍នៃការពិភាក្សានៅក្នុងសហគមន៍អនឡាញយ៉ាងឆាប់រហ័ស។

តួឯកប្រុសស្រី Zhang Linghe និង Wang Churan បង្ហាញរាងដ៏ទាក់ទាញ ទទួលបានការសរសើរពីទស្សនិកជនថា «ស្អាតដូចគំនូរ»។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ កម្រងរូបភាពថតឈុតឆាកថើបគ្នាយ៉ាងផ្អែមល្ហែម ស្និទ្ធស្នាល និងចុះសម្រុងនឹងគ្នាយ៉ាងផ្អែមល្ហែម។ ក្រសែភ្នែកអ្នកទាំងពីរបង្ហាញភាពជាប់គាំង ចលនាស្និទ្ធស្នាលធ្វើឱ្យទស្សនិកជនចង់ដឹងចង់ឃើញខ្លឹមសារលម្អិតនៃភាពយន្ត។ រូបភាពនិងវីដេអូខ្លីៗនេះការសម្តែងរបស់តួអង្គឯកទាំងពីរបានធ្វើឱ្យវីដេអូមានការចែករំលែកដោយទស្សនិកជន ហើយក្លាយជាប្រធានបទក្តៅនៅលើវេទិកាភាពយន្តជាច្រើន។
.png)
ក្រៅពីសរសើររូបរាងគូស្នេហ៍របស់តារាសម្តែង Zhang Linghe និង Wang Churan ហើយ មតិខ្លះក៏ចោទសួរពីមុំកាមេរ៉ាថា៖ «ដោយមានរូបរាង និងទំនាក់ទំនងល្អរវាងអ្នកទាំងពីរ តើអ្នកដឹកនាំបានកេងចំណេញរឿងស្នេហារបស់គូស្នេហ៍ទាំងស្រុងទេ? ទស្សនិកជនជាច្រើនសង្ឃឹមថា ក្រុមការងារភាពយន្តនឹងបន្ថែមការថតជិតៗបន្ថែមទៀត ជាពិសេសព័ត៌មានលម្អិតតូចៗដូចជាកាយវិការស្និទ្ធស្នាល ការសម្តែងផ្អែមល្ហែមរបស់តួអង្គ អាចជួយឱ្យការងារផ្ទុះឡើង។
បច្ចុប្បន្ននេះ គម្រោងភាពយន្ត «Overdo» កំពុងស្ថិតក្នុងដំណើរការថតនៅឡើយ ប៉ុន្តែកំដៅពីការលេចធ្លាយវីដេអូខ្លីៗនៃរឿងនេះបានបង្ហាញពីការរំពឹងទុករបស់ទស្សនិកជនមួយផ្នែក។ ជាមួយនឹងការរួមផ្សំគ្នារវាងតួសម្តែង Zhang Linghe និង Wang Churan មនុស្សជាច្រើនជឿថា ខ្សែភាពយន្តនេះអាចក្លាយជាស្នាដៃស្នេហាដែលរំពឹងទុកបំផុតនៅឆ្នាំ ២០២៥។.png)
ខ្សែភាពយន្តនេះគឺជាវគ្គបន្តនៃរឿង «Too Late to Say I Love You» ដែលជាសាច់រឿងប្រាប់ពីរឿងរ៉ាវក្នុងទសវត្សរ៍ឆ្នាំ ១៩២០ នៅទីក្រុងសៀងហៃ។ ក្មេងស្រីអាយុ ១១ ឆ្នាំម្នាក់ឈ្មោះ Ren Susu ដែលជាតួឯកស្រី បានធំធាត់នៅក្នុងគ្រួសារអ្នកជំនួញឱសថបានជួយសង្គ្រោះចៅហ្វាយនាយវ័យក្មេងម្នាក់ឈ្មោះ Murong Qingyi ។ ប៉ុន្តែសកម្មភាពនោះបាននាំឱ្យមានសោកនាដកម្មមួយ ដោយគ្រួសារ Ren Susu ត្រូវបានសម្លាប់ តែតួឯកស្រីមានសំណាង នៅមានជីវិតហើយបានចាប់ផ្តើមដំណើរស្វែងរកការពិតអំពីការស្លាប់របស់ឪពុកម្តាយនាង៕










