ប្រទេសថៃ ៖ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ សារព័ត៌មានថៃរាយការណ៍ថា ក្រុមរួបរួមជាតិការពារអធិបតេយ្យបានណាត់គ្នាធ្វើបាតុកម្មនៅមុខរដ្ឋសភា នាថ្ងៃទី២១ ខែសីហា ដើម្បីលុបចោលកិច្ចព្រមព្រៀងជាមួយកម្ពុជា ចំនួន២ច្បាប់ គឺកិច្ចព្រមព្រៀងឆ្នាំ២០០០ និងឆ្នាំ២០០១ ។ ក្រៅពីនេះ ក្រុមបាតុករនឹងដាក់សំណើទៅតុលាការតុលាការធម្មនុញ្ញសុំឱ្យផ្សាយបន្តផ្ទាល់ពីសវនាការកាត់ក្តីកំណត់ជោគវាសនាលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ នៅថ្ងៃទី២១ និងថ្ងៃទី២៩ ខែសីហា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNpJJ9ir47jGMXbSTDlbL9U6i3F4bkcEI0Sn8HoEDLCUJox3prbiJIrI6_D-0z6_2IgrPCom0H8B_bYu86MyTd52HNuLsNRA1UmRM183Wb8mryJwO-Q-G0ql7d1XAXQozwCVdpgONdbhPnJQbg8jLd0agqd2N9KlkSbZFQ5o1XEw8Q_5qK_g7zEacmgbuR/s1044/photo_2025-08-18_14-45-56.jpg
នាវេលាម៉ោង១០ព្រឹក ថ្ងៃទី១៨ ខែសីហា នៅសណ្ឋាគាររតនៈកូស៊ីន ក្រុមរួបរួមជាតិការពារអធិបតេយ្យ ដឹកនាំដោយលោក ចតុផន ព្រំផាន់, លោក ផិជិត ឆ័យមង្គល, លោក និតិថន ឡាំលឿ, លោក ស៊ុមឆាយ ស្វែងកាន ព្រមទាំងសមាជិក បានរួមគ្នាធ្វើសន្និសីទសារព័ត៌មានប្រកាសពីការធ្វើបាតុកម្មនៅថ្ងៃទី២១ ខែសីហា នៅមុខរដ្ឋសភា ដើម្បីបង្ហាញគោលជំហរពីប្រធានបទសំខាន់ៗ ជាពិសេស ការលុបចោលកិច្ចព្រមព្រៀងឆ្នាំ២០០០ និងឆ្នាំ២០០១ ដែលពួកគេអះអាងថា កិច្ចព្រមនេះធ្វើឱ្យប៉ះពាល់ថៃ ។

ក្រុមរួបរួមជាតិការពារអធិបតេយ្យបានអំពាវនាវឱ្យអ្នកស្រឡាញ់ជាតិចូលរួមស្តាប់លទ្ធផលលុបចោលកិច្ចព្រមព្រៀងទាំង២ច្បាប់នៅមុខរដ្ឋសភា នៅថ្ងៃទី២១ ខែសីហា ព្រមទាំងដាក់សំណើទៅតុលាការធម្មនុញ្ញដើម្បីស្តាប់ការសម្រេចរឿងការបែកធ្លាយកិច្ចសន្ទនារបស់លោកស្រី ផេផថងថាន ដែលតុលាការនឹងសម្រេចនៅថ្ងៃទី២១ និងថ្ងៃទី២៩ ខែសីហា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuELcmYEkgVHMUVChMBOEtqifkeN06WGJW3zhsgJOardsVB6Kdf3c-opZc9NacAFmoNG7aaiuAq-dYj8iXeFDRHKzjk61V970jXLutno7ThwT37ohPKEw74HtJI8xgPbjI7JxUOiLIp9uzkj_H_6OfEq2xj7cgumiTyqGtq9Dls3ueugf-S3Yr7H8WLTA-/s1078/image_2025-08-18_16-23-35.png

លោក ផិជិត ឆ័យមង្គល អ្នកដឹកនាំក្រុមបាតុករនិយាយថា ការធ្វើបាតុកម្មលើកនេះមានគោលបំណងនិយាយពីប្រធានបទសំខាន់ៗ ដូចជា ៖ ជម្លោះព្រំដែនកម្ពុជា-ថៃ ហើយក្រុមរួបរួមជាតិការពារអធិបតេយ្យចង់បង្ហាញពីចេតនាពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងឆ្នាំ២០០០ និងឆ្នាំ២០០០១ ស្តីពីតំបន់ព្រំដែនគោក និងដែនសមុទ្រ ដោយសាររដ្ឋសភាតំណាងរាស្ត្របានពិចារណាពីកិច្ចព្រមព្រៀងនេះ គឺប៉ះពាល់អធិបតេយ្យជាតិ ។

ក្រុមបាតុករនឹងតវ៉ាពីការចាត់វិធានការតាមផ្លូវច្បាប់លើលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា អតីតនាយករដ្ឋមន្ត្រីថៃដែលបានធ្វើដំណើរត្រឡប់មកប្រទេសថៃ ប៉ុន្តែលោកពុំជាប់ពន្ធនាគារពិតប្រាកដ ។ ក្រៅពីនេះ យើងនឹងលើកឡើងពីការបែកធ្លាយកិច្ចសន្ទនារវាងលោកស្រី ផេថងថាន ជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដែលលោក ផិជិត ជឿថា អាចជាមូលហេតុនៃជម្លោះព្រំដែន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7L3JMrZm14jVUyUejBfW4DtKIWr7wUyvFA-sFB6wwJC2gqS83eXZPRtcB23_YVp_W10D-6FyNbIZfFD5-RbDp_XStDeeOJk-YVIXfYyHRKafY4zBAu_EUkRNa5zVzeT2fQ4a_S-n88TyPFUrV8qRut3DQEObSysDk3gfJ1LGitUQCZ6eUZ2xRpBy8M11W/s1044/image_2025-08-18_16-23-36.png

ចំណែកលោក ស៊ុមឆាយ ស្វែងកាន អតីតសមាជិកព្រឹទ្ធសភានិយាយថា ជម្លោះព្រំដែនកម្ពុជា-ថៃ កើតឡើងដោយសារការបែកធ្លាយកិច្ចសន្ទនានេះ ហើយទង្វើរបស់លោកស្រី ផេថងថាន គឺមានកំហុសធ្ងន់ធ្ងរជាងកំហុសរបស់អតីតនាយករដ្ឋមន្ត្រីផ្សេងៗ ។ លោកក៏បាននិយាយពីកិច្ចព្រមព្រៀងឆ្នាំ២០០០ និងឆ្នាំ២០០១ ថា ធ្វើឱ្យមានជម្លោះពាក់ព័ន្ធនឹងផលប្រយោជន៍ថាមពលក្នុងឈូងសមុទ្រថៃ និងអាចប៉ះពាល់តំបន់របស់ថៃ ។

នៅថ្ងៃទី១៩ ខែសីហា លោកនឹងដាក់សំណើទៅតុលាការធម្មនុញ្ញដើម្បីសុំផ្សាយបន្តផ្ទាល់ពីសវនាការកាត់ក្តីកំណត់ជោគវាសនាលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ នៅថ្ងៃទី២១ និងថ្ងៃទី២៩ ខែសីហា ដើម្បីឱ្យពលរដ្ឋជ្រាបទូទាំងប្រទេស ។ ក្រុមរួបរួមជាតិការពារអធិបតេយ្យសូមអំពាវនាវឱ្យពលរដ្ឋចូលរួមធ្វើបាតុកម្មនៅថ្ងៃទី២១ ខែសីហា ចាប់ពីម៉ោង១០ព្រឹក នៅមុខអគាររដ្ឋសភាដើម្បីទាមទារឱ្យលុបចោលកិច្ចព្រមព្រៀងឆ្នាំ២០០០ និងឆ្នាំ២០០១ និងរួមគ្នាការពារអធិបតេយ្យជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_bTTjEXnxBosRC_gxC0RxkFjQYaTvyINWvls6s7i2mb71-4ZeCxXaNBBik7vKCKVsrzzQeBcKHKd100JFTmRkxY0RbF-H3t7vAjAWhKh1MwMQo4rgoYmGVeRjwMn349w-VbMyf9cCD0V_d3krldfTPfhpF2N1VjK2-ujNkNJYV17Isy6SMmpNihkDt7gI/s1200/photo_2025-08-18_14-45-56%20(2).jpg

រីឯលោក ចតុផន ព្រំផាន់ ឱ្យដឹងថា កន្លងមក ក្រុមរួបរួមជាតិការពារអធិបតេយ្យបានធ្វើបាតុកម្មចំនួន២លើក ហើយនឹងណាត់គ្នាធ្វើបាតុកម្មដ៏ធំនាថ្ងៃអនាគត ។ រីឯការធ្វើបាតុកម្មនៅថ្ងៃទី២១ ខែសីហា ពុំមែនជាបាតុកម្មធំទេ វាជាបាតុកម្មពិសេសដើម្បីបង្ហាញឆន្ទៈនយោបាយរបស់ពលរដ្ឋត្រូវធ្វើដូចម្តេចនាថ្ងៃអនាគត ។ នៅថ្ងៃទី២១ នេះ នឹងមានការហៅអ្នកតំណាងគណបក្សនយោបាយមកទទួលសំណើពីក្រុមរួបរួមជាតិការពារអធិបតេយ្យផងដែរ ៕