តារាចម្រៀង ឆន សុវណ្ណារាជ ប្រកាសពហិកាមិនច្រៀងបទ«មួយខែដប់ថ្ងៃ» និងបទចម្រៀងចំនួន៦បទផ្សេងទៀតរបស់លោកដែលយកតាមលំនាំបទចម្រៀងថៃកាលពីមុន។ តារាចម្រៀងរូបនេះក៏បានសុំអភ័យទោសដល់ទស្សនិកជនទុកជាមុនប្រសិនជាមានការសំណូមពរមកកាន់លោកតែលោកមិនអាចបកស្រាយបានឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNDS7-NV-X4QyQ39DWkpW6T-IwG-SYB5Gg9y_ttO1bNpo3C0U_ILt8fRpaQbyK5E_nd8qf-WNM7kTAtrk6Tax7pa5yXednv1xWRYoiH3-ZggiGE98ouinPHJd5SqJDqBopfx-FerYKrEsQTvuabVKoKRmuE0GfoduyqiDqzL7ByLZ1Iv8dehP-89loamvs/s1920/image_2025-08-18_09-25-11.png

មិនអាចបដិសេធបាននោះទេថាជាច្រើនឆ្នាំមុនបទចម្រៀងខ្មែរជាច្រើនគឺយកតាមលំនាំបទប្រទេសជិតខាងប៉ុន្តែនាពេលបច្ចុប្បន្ននេះគឺមានការនិពន្ធថ្មីស្នាដៃកូនខ្មែរជាច្រើនជាពិសេសបទចម្រៀងសិល្បករល្បីឈ្មោះដូចជា វណ្ណដា ជាដើមគឺមានតារាផ្ទះលេខ២យកលំនាំតាមវិញដែលអាចបញ្ជាក់ថាវិស័យសិល្បៈកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់។ យ៉ាងណាមិញទន្ទឹមនឹងបទចម្រៀងខ្លះយកតាមលំនាំបទសៀមកាលពីមុននោះគេសង្កេតឃើញថាសិល្បករខ្មែរក៏បានប្រកាសពហិកាមិនបន្តការច្រៀងចម្រៀងនោះតទៅទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEha2aq68mqqQK4drqhxGmn_ucqMEHXBVbi2oEAAe2hFh0_vE5NxWziDDM3JU9LPMhAVMq6qLrSNLiaN_wNmafc-GoZmMAo5K6fP-tsruwxveiT8kssRASqA4-Tzby-Wp6p0CDxl624A2PhHTnEy8ZZIghCqz1fKXYfnxie0tc87X9hFYOjdI3kj-p08-qzA/s1690/image_2025-08-18_09-25-12.png

នៅថ្ងៃទី១៦ សីហា តារាចម្រៀង ឆន សុវណ្ណារាជ បានប្រកាសថា «រាល់ការសំណូមពរបទចម្រៀងរបស់ខ្ញុំបាទដែលខ្ញុំមិនអាចច្រៀងបានដូចជាបទ _មួយខែដប់ថ្ងៃ _ជួបដើម្បីបែក
_បងដឹង _រឿងនិទានមុនចូលគេង _មិនហ៊ានប្រាប់អូនផ្ទាល់មាត់ _វេលាទឹកភ្នែក _សប្បាយចិត្តទេអូន»។ មិនអាចច្រៀងតបតាមការសំណូមពរពីទស្សនិកជននេះលោកបានបញ្ជាក់ថាដោយសារតែបទចម្រៀងនេះយកលំនាំតាមបទសៀម ខណៈលោកពហិកាមិនច្រៀងជាដាច់ខាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHe9VJ7uEY0mSbbHhgzsWM4tGwDI0ZE1sDDjKcWgoF52XP5i_Xf5FJrKObYWURARwjIT8PMfSkRU2JsWT3cNFm6z5Bo5TrT69oMBVjv8ET-sy83k9A2ZTM-4X6AX4pXMks2yJLv7F6h4I08DARfS8KE5t3c0OKHjXEZGVuBoe6x7gKQRdohthcg2GUzLzp/s2048/image_2025-08-18_09-25-13%20(2).png

លោក ឆន សុវណ្ណារាជ ថា «ដោយសារបទទាំងនេះជាបទដែលយើងយកតាមលំនាំថៃកាលពីប៉ុន្មានឆ្នាំមុន គឺខ្ញុំបាទសុំធ្វើការពហិការមិនច្រៀងទៀតឡើយ សូមអរគុណទុកជាមុនសម្រាប់ការយោគយល់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh17YV8qShJzxcNR6CK3AoN1u5645dYF0ia4gDJMwmtqR_P213SIZuX4rVilol38PeAykgagi-OtHhoVtuCxEWTG35EFTLUd75nF-xjn87B_1AiVsCwgb-IZRbuOxtMSyNdkFUIUHIvcEWZSMWmSmg-ZoC2tL_HejKEy_W94pJBnjW9MGuxG-oiE-iK6W77/s1920/image_2025-08-18_09-25-14.png

គួរបញ្ជាក់ផងដែរ កន្លងមកនេះតារាចម្រៀង ហេង ពិទូ ក៏បានប្រកាសមិនច្រៀងបទចម្លងតទៅទៀតហើយលោកបានធ្វើការលុបចម្រៀងពីរបទចេញពីបណ្តាញសង្គមយូធូបរបស់លោកផងដែរ៕