ថៃ៖ ថៃកំពុងសម្ដែងការមិនពេញចិត្តថាកម្ពុជាចង់បង្ករឿងទៀតហើយ ដោយសារព័ត៌មាន The Nation របស់ថៃបានចុះផ្សាយថា កម្ពុជាបានដំឡើងសំណាញ់ការពារដ្រូននៅតាមព្រំដែនប្រមាណជា 61ទីតាំង ធ្វើឲ្យកងទ័ពចាំបាច់ត្រូវពង្រឹងសមត្ថភាពការពារសន្តិសុខកាន់តែខ្លាំងឡើង ដើម្បីត្រៀមខ្លួនទប់ទល់នឹងស្ថានការណ៍មិនប្រក្រតីណាមួយដែលអាចកើតមាន។

នៅថ្ងៃទី14 ខែសីហា ឆ្នាំ2025 កងទ័ពភូមិភាគទី២ ថៃបានពង្រឹងការការពារនៅទីតាំងសំខាន់ៗមួយចំនួននៅតាមព្រំដែន និងបន្តតាមដានស្ថានការណ៍ក្រោមការណែនាំពីកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ ដើម្បីជាការឆ្លើយតបនឹងសកម្មភាពរបស់កម្ពុជា។ ពួកគេអះអាងថា ភាពតានតឹងនៅតាមព្រំដែនកម្ពុជា-ថៃ នៅតែមានខ្ពស់ ព្រោះកម្ពុជាបានដាក់ពង្រាយសំណាញ់ចាប់ដ្រូនចំនួន 61 ដែលត្រូវបានរាយការណ៍ថា ជាការដាក់ដើម្បីពង្រឹងការឃ្លាំមើល និងទប់ស្កាត់ការលុកលុយតាមផ្លូវអាកាស។.jpg)
ប្រភពដដែលបានឲ្យដឹងទៀតថា ទីតាំងចំនួន 11 នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ នឹងត្រូវបានដាក់ពង្រាយកម្លាំងការពារយ៉ាងតឹងរឹងពីសំណាក់យោធាថៃជាមួយនឹងការប្រុងប្រយ័ត្នខ្ពស់បំផុត ព្រមទាំងត្រៀមខ្លួនជាស្រេចដើម្បីឆ្លើយតបភ្លាមៗ ប្រសិនបើអធិបតេយ្យថៃត្រូវបានរំលោភបំពាន។
គួរបញ្ជាក់ថា សំណាញ់ការពារដ្រូន ឬ Drone Defender គឺជាឧបករណ៍ប្រឆាំងនឹងដ្រូន តាមរយៈការបា.ញ់ទម្លាក់ ឬផ្ដាច់ប្រព័ន្ធបញ្ជារបស់ដ្រូន។ ដោយឡែក ជុំវិញការដាក់ពង្រាយសំណាញ់ការពារដ្រូនរបស់កម្ពុជានេះ គឺដាក់នៅដើម្បីការពារការជ្រៀតចូលតាមផ្លូវអាកាសក្នុងតំបន់ព្រំដែន និងដាក់តែនៅក្នុងដែនអធិបតេយ្យភាពប៉ុណ្ណោះ។ ប៉ុន្តែថៃបែរចង់ចោ.ទប្រកាន់ថានេះគឺជាទង្វើបង្កើនភាពតានតឹង និង ប្រកាសត្រៀមកម្លាំងក្នុងការឆ្លើយតបទៅវិញ។

លើសពីនេះ អ្វីដែលគួរឲ្យចាប់អារម្មណ៍ និងជាចម្ងល់នោះត្រង់ថា តើហេតុអ្វីបានជាថៃដឹងថាកម្ពុជាបានដំឡើងសំណាញ់ការពារដ្រូន ទាំងដែលកម្ពុជាមិនបានប្រកាសពីដំណឹងនេះផងនោះ? ឬមួយអាចបណ្ដាលមកពីថៃបានបញ្ជូនដ្រូនចូលទឹកដីកម្ពុជា ហើយត្រូវបានចាត់ការដោយស្នាដៃសំណាញ់ការពារ ទើបបានជាថៃហាក់មិនសុខចិត្តយ៉ាងនេះ?










