ពិធីការិនី យ៉ែម ស្រីពេជ្រ បាននិយាយរៀបរាប់ទាំងទឹកភ្នែករលីញរលោងពីជីវិតផ្ទាល់ខ្លួនដែលពុំសូវមានមិត្តភក្តិជិតស្និទ្ធនោះទេទាំងក្នុងរង្វង់សិល្បៈនិងក្រៅសិល្បៈ។ នៅពេលពិបាកចិត្តមានទុក្ខលំបាកអ្វីមួយ យ៉ែម ស្រីពេជ្រ បាននិយាយថានាងនិយាយប្រាប់ឆ្កែរបស់ខ្លួនដែលមានឈ្មោះថា «ស៊ូស៊ូ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlBRrGyYwip5k66veM_veVoLJREPlMHAcPKjrjSkl6CvYO2EtIhRXr09ZPqNbQPLWKLEm6iQ2Roo5WXQdC0W-AnBqZt54Mk8obs_orzf3cGjsj9Bey8r6u1Bc5udAxC_6AW8gYK0VgniubXim7dsV_ZP9lT9qXgc-Vz76N6Q7XMROMeSPug5d4LDPqYHXU/s1769/image_2025-08-13_15-01-11.png

ក្នុងកម្មវិធី អ្នកជិតខាង តារាសម្តែងនិងជាពិធីការិនី យ៉ែម ស្រីពេជ្រ បាននិយាយថាតាំងពីក្មេងមករហូតមកដល់បច្ចុប្បន្ននេះនាងពុំសូវមានមិត្តភក្តិនោះទេ។ ការមិនសូវមានមិត្តភក្តិដូចអ្នកដទៃនេះ ស្រីពេជ្រ ថាអាចមកពីអារម្មណ៍របស់ខ្លួនអត់សូវមានសុវត្ថិភាព មិនងាយនឹងទុកចិត្តគេ ពីព្រោះកន្លងមកនាងធ្លាប់ដាក់អារម្មណ៍ស្រលាញ់គេដូចជា Best Friend តែទទួលបានមកវិញសុទ្ធសឹងតែជារឿងមិនល្អ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHN4EQVkCsQtjHkVSw1RT4GXP00c1ERdH0P3L3AOMtbqqekqqzWySrMVwmZVqMXg2jaPAqtRT491FdWyNeX6gELrThr2YPbQcjyNbesoMYTgb7IvVDhR0HuZ0tFz3Io3QsoQb5hI51SClaQShPM03Zf438hq8j1-N8JY37lKV7otpkJjMaq8lVaMCZ7oKJ/s2048/image_2025-08-13_15-01-14%20(2).png
យ៉ែម ស្រីពេជ្រ ថានេះមិនមែនជាកន្លែងមានសុវត្ថិភាពសម្រាប់នាងនោះទេក្នុងការមានមិត្តភក្តិច្រើន សូម្បីតែរាល់ថ្ងៃនេះមិត្តភក្តិនៅក្នុងការងារសិល្បៈឱ្យដើរលេងជុំគ្នាច្រើនក៏នាងមិនមាន មិត្តភក្តិក្រៅរង្វង់សិល្បៈក៏មិនសូវមានច្រើនដែរ។ ពិធីការិនីរូបនេះបន្តទៀតថា នាងមានអារម្មណ៍ថាឯកា ហើយនៅពេលដែលមានបញ្ហាពិបាកចិត្ត ខឹងអ្នកណា នាងនិយាយតែជាមួយឆ្កែរបស់នាងប៉ុណ្ណោះ ហើយនាងស្រលាញ់ឆ្កែរបស់ខ្លួនខ្លាំងព្រោះមានអារម្មណ៍ថាសុវត្ថិភាពចំពោះនាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1nZPRM4W3IdpDlaL3ajlaSKsyq04qD7eaN6rESXTE8UL4wsRVX2_GE54epo1JHEl-ohT1qo5K53zHwfqIHYUClDVARze38D5BrE8D2LrT_jh20RLy1C9T4MH2Va4jGxoZ9FAbT6U5P2w7K4-14900edzGDzq2ChoIlGLObCoAlsfUHOPAAwUQ1Ngiyi8w/s2048/image_2025-08-13_15-01-12.png

គួរបញ្ជាក់ផងដែរថា ក្នុងកម្មវិធីខាងលើនេះ យ៉ែម ស្រីពេជ្រ បានរៀបរាប់ពីទុក្ខលំបាកជាច្រើនក្នុងពេលចូលអាជីពសិល្បៈដំបូងក្នុងមួយថ្ងៃថតបានតែ១០ដុល្លារប៉ុណ្ណោះហើយត្រូវគេដកហូតជួនកាល៣ដុល្លារឬ៥ដុល្លារថែមទៀត។ យ៉ែម ស្រីពេជ្រ បច្ចុប្បន្នគឺពុំសូវបង្ហាញខ្លួនក្នុងខ្សែភាពយន្តនោះទេប៉ុន្តែសកម្មជាមួយនឹងកាងារជាពិធីការិនី។ តារាស្រីរូបនេះក៏មានឱកាសសម្តែងក្នុងខ្សែភាពយន្តមួយរបស់ប្រទេសថៃផងដែរ ប៉ុន្តែទស្សនិកជនថៃបានពហិកាដោយសារតែមានតួសម្តែងជាតារាមកពីប្រទេសកម្ពុជា៕