ថៃ៖ នាយកប្រតិបត្តិជាន់ខ្ពស់មកពីក្រុមហ៊ុន ខារ៉ាវាវ គ្រុប បាននិយាយថា បើទោះជាបច្ចុប្បន្នម៉ាកយីហោថៃ និងផលិតថៃនៅកម្ពុជាកំពុងត្រូវបានពហិការឈប់ប្រើប្រាស់ដោយពលរដ្ឋកម្ពុជាក៏ដោយ ប៉ុន្តែស្ថានភាពនេះមិនគួរឲ្យបារម្ភពេកទេ ព្រោះនៅរយៈពេលខ្លីខាងមុខប្រជាជនកម្ពុជានឹងបានរំសាយចិត្តចឹងស្អប់ហើយងាកមកប្រើប្រាស់ផលិតផលថៃដូចមុនវិញហើយ ព្រោះកម្ពុជាមានមនោសញ្ចេតនាជាមួយសម្ភារៈប្រើប្រាស់ថៃណាស់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMNC6bGOOgpV5qD1mb_5TPxLIzgFELrkwFprRuoCLLpXSUyo1Ns3teKmyeccQFSRGoU5Rsc7z16SDGyphsV9YQW26pHwXAcCZmru9HC5YxGnDvAeJZSoDWUczUaTOTVjTdjmEDn9rLZiR8iICIoItuVRCP_vw3jnkB9DUIcq_28Ki3vpkn2dRqIo5pZZjq/s1500/wmremove-transformed.jpeg
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation នាថ្ងៃទី12 ខែសីហា បានឲ្យដឹងថា ផលប៉ះពាល់លើអាជីវកម្មថៃកាន់តែទូលំទូលាយ ដោយម៉ាកយីហោថៃដែលកំពុងប្រតិបត្តិការក្នុងប្រទេសកម្ពុជាបានផ្អាកទំនាក់ទំនងទីផ្សារ ហើយក្រុមហ៊ុនខ្លះ គ្រោងនឹងពន្យារពេលការបើកដំណើរការរបស់ពួកគេរហូតដល់លក្ខខណ្ឌមានស្ថេរភាពឡើងវិញ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSslLswT_BF9ijFcOr33mDxeprjtIU9bCL35lQZqF1TPEB6zC_LX3gJ_rTBoF9AomdZ9CTndDdeLbaKKCfpuAMPS5fZwf7qcAtr473JeBi-FXmvJuUUropujnujERaKPvB3n5J3z0qRbV_WzFsxDUHOEXdtpwXtB-DyvGwVxCfHEhSyE5A053jdDXjvsOE/s1984/image_2025-08-14_09-40-46.png

    លោក Romtham Sathientham នាយកគ្រប់គ្រងក្រុមហ៊ុន Carabao Group Plc បាននិយាយថា ការបិទព្រំដែនកម្ពុជា-ថៃ កាលពីខែមិថុនាកន្លងទៅ បានប៉ះពាល់ដោយផ្ទាល់ដល់ការនាំចេញភេសជ្ជៈប៉ូវកម្លាំងរបស់ក្រុមហ៊ុន។ លោកថា “យើងមិនអាចដឹកជញ្ជូនទំនិញតាមផ្លូវគោកក្នុងរយៈពេលពីប្រាំពីរទៅប្រាំបីថ្ងៃ ដូច្នេះយើងត្រូវប្តូរទៅការដឹកជញ្ជូនតាមសមុទ្រ ដែលពន្យារពេលការដឹកជញ្ជូន និងប៉ះពាល់ដល់ការលក់នៅត្រីមាសទីពីរ”។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiybPILZcdlR7kYBHF3fm6TV3OT92DogrKAkvjKsQ1uCTCgmiE5X8-PR6j3tG1zxPg1q6YGUedg5ntfGuhOuCXWrrmV2IgQdcYSsBp21KeAM1iLJtOjR_2MJjCclnRHl003REFUUmiz1-48FmfFuhXefW4haKsYRnR_iG1EyDamrWyaHZmHU_Kt_oMm7Ada/s1500/wmremove-transformed%20(1).jpeg
    លោក Romtham បានបន្តទៀតថា៖ ការកើនឡើងនៃជម្លោះកម្ពុជា-ថៃ បានបង្ខំឱ្យយីហោថៃដែលកំពុងប្រតិបត្តិការនៅកម្ពុជា បានអនុវត្តវិធានការបណ្តោះអាសន្នមួយ ដោយផ្អាកសកម្មភាពធ្វើទីផ្សារ និងការផ្សាយពាណិជ្ជកម្ម ដើម្បីកាត់បន្ថយកំហឹង និងការស្អ.ប់មកលើផលិតផលរបស់ពួកគេ។ ប៉ុន្តែ លោក Romtham បានគូសបញ្ជាក់ថា៖ យ៉ាងណាផលិតផលភេសជ្ជៈរបស់ក្រុម ខារ៉ាបាវ នៅតែមានទីផ្សារខ្លាំង ហើយការផ្គត់ផ្គង់នៅតែមិនគ្រប់គ្រាន់ ព្រោះផលិតផលថៃតែងរក្សាបាននូវភាពទាក់ទាញ និង គុណភាព សម្រាប់អ្នកប្រើប្រាស់កម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfiXxzHJjc6L-QwA3bpwWrdB6nUwaZ68WzI9oJKjQnwQVzdVIIH7V0eRZt7qxo2AGe2rpm5ClcCQR6dDw2zxU9k7DFiNsFNHbpKyl3Jz51YpRPEmv29fZzLVibCO2JfWu0_MErWNcWHPXFfP_hFfEPVZffDhnBNghOlsqleV5jeUGE_O9GmYnxIEcDSQmF/s1024/image_2025-08-14_09-40-48.png

    នាយកគ្រប់គ្រងក្រុមហ៊ុនមួយនេះ បាននិយាយដោយភាពជឿជាក់ថា៖ «សរុបមក ទំនិញ និងម៉ាកយីហោផលិតផលថៃអាចប្រឈមមុខនឹងបញ្ហាមួយចំនួនពិតមែននៅពេលនេះ ប៉ុន្តែយើងជឿជាក់ថា វានឹងមានត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ។ មនោសញ្ចេតនារបស់ពលរដ្ឋកម្ពុជានៅតែមាន ហើយវានឹងឃើញលទ្ធផលក្នុងរយៈពេលពី 6 ទៅ 12 ខែខាងមុខ យើងសង្ឃឹមថាស្ថានភាពនឹងវិលមករកភាពប្រក្រតីវិញ ដោយសារប្រជាជនកម្ពុជាចូលចិត្តផលិតផលថៃណាស់។» ទាំងនេះគឺជាការអះអាងរបស់នាយកគ្រប់គ្រងក្រុមហ៊ុន ខារ៉ាបាវ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានថៃ ជុំវិញការពិភាក្សាផ្នែកសេដ្ឋកិច្ចទីផ្សារពាណិជ្ជកម្មរបស់ថៃនៅកម្ពុជា។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2jya5xkVRp15et-CpRbxpDEsZUhDeUsb7EvKTWIgQrw1gx6hte1TnHXYoL7l6KKx3VoeYBIG_YKzgXOR83Xg0uki-HYOV3ym6p4axMZGSyDejufeGLzReI-5njUeoiWL2kiVDWmwb48aVHw1mf56tHFgiZVuOB0UW056lCR8MPcnzvDC9uuDvlK__zyJN/s696/image_2025-08-14_09-40-48%20(3).png
    យ៉ាងណាងាកមកខាងកម្ពុជាវិញ ចាប់តាំងពីការឈ្លានពានរបស់ថៃមកលើកម្ពុជាបានលេចឡើងម្ដងទៀតនៅក្នុងឆ្នាំ2025នេះ យុវជនខ្មែរ រួមទាំងបុគ្គលមានឥទ្ធិពលនៅក្នុងសង្គមជាច្រើន បាននាំគ្នាបង្ហាញពីការប្ដេជ្ញាចិត្ត ពហិការឈប់ប្រើប្រាស់ផលិតផលថៃ រួមទាំងការឈប់គាំទ្រសិល្បៈថៃផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPp2KGllZr7oLaz_X4OlPEs613g5-4aZzwwLiM6x2XE9S2RBBXzj7kDjnNKdgrLeMdgWAB4mgYPiYf28Qvt6O7AJPpOB6NM7zcp6vYbGyaFeuRq5wVkM1X2KSK_Am0ZASuEjz7Xpe-lUjSNsf5QRShZMfVohtS6I3lbxnKmfMMOC0Rh-Jz0W1tEAJjc-w7/s780/image_2025-08-14_09-40-48%20(2).png

    គួរបញ្ជាក់ថា កន្លងមកមានការចុះផ្សាយព្រោងព្រាត ពីក្រុមហ៊ុនធំៗមួយចំនួនដែលទទួលបានប្រាក់ចំណេញរាប់សិបលានដុល្លារក្នុងមួយឆ្នាំៗពីប្រទេសកម្ពុជា ប៉ុន្តែបានផ្ដល់ប្រាក់ឧបត្ថមគាំទ្រដល់យោធាថៃ ក្នុងការទិញសព្វាវុ.ធទំនើបៗមកវា.យប្រហារធ្វើបាប សម្លាប់ទាហាន និងជីវិតជនសុីវិលខ្មែរយ៉ាងព្រៃផ្សៃបំផុត។ ដូច្នេះកូនខ្មែរគ្រប់រូបគួរចងចាំនូវភាពឈឺចាប់នេះ កុំឆាប់ភ្លេចនូវអ្វីដែលថៃធ្លាប់បានធ្វើកន្លងមក ហើយងាកទៅគាំទ្រពួកគេដូចមុនទៀតឲ្យសោះ៕