ស្ថិតនៅយ៉ាងរឹងមាំលើខ្នងភ្នំដងរែកតាំងពីសតវត្សទី១១ ដូចគ្នា ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របីរបស់ខ្មែរ បានធ្វើជាសាក្សីយ៉ាងសំខាន់នៃជម្លោះ និងការខណ្ឌចែកទឹកដីជាច្រើនលើក ច្រើនគ្រារវាងប្រទេសកម្ពុជា និងប្រទេសថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxPxtwJytisyomoQuJGihyphenhyphenCF2qgDdlev3CCLc130SQLYynpvgO0lIA5vus8kXtMh8OQ6i2BYX_ME04ob_0cQcyMZDb_w4NPtBcZp7v4stAk8W-6_HYLxS_WiYuzQ3zeDiJWT722RAb-u9fO8xlVQY3qCTqM6CznYDH4kHDMihwkQ-rFPcZ6b37R3SOGq4C/s960/image_2025-08-13_15-04-39%20(3).png
ទីតាំងប្រាសាទបុរាណខ្មែរទាំងពីរនេះ បានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនផ្នែកយុទ្ធសាស្ត្រយោធា មានតម្លៃខាងផ្នែកប្រវត្តិសាស្ត្រ និងការលើកកម្ពស់ជាតិនិយម តម្លៃផ្នែកសេដ្ឋកិច្ច និងទេសចរណ៍ ព្រមទាំងឥទ្ធពលនៅក្នុងតំបន់ជាដើម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpxSX_9qAqC9LLebHmuIIjtxAIO1G_l0BoYyhqsBCHZ86oTPWT_YtaRvnQm38aFUVzDYRL701LW5N0tUsaHUiksnZx8E2GdOhtMeiPcWqw3yfD5ZiSEtNrg8VirCgJeF8kymUWN1FVJqJ8_wWttxMYzI-wsZE3_ANcv_MK9b_-dN7gRooGOLPhUVXAvyZd/s960/image_2025-08-13_15-04-40.png
ប្រាសាទតាមាន់ ស្ថិតនៅក្នុងភូមិគូ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ តាមផ្លូវជាតិលេខ ៥៦ មានចម្ងាយ ៤៨គីឡូម៉ែត្រ ពីក្រុងសំរោង។ ពីប្រាសាទតាមាន់ធំ ទៅប្រាសាទតាមាន់តូចមានចម្ងាយប្រមាណ ២គីឡូម៉ែត្រ។ ប្រាសាទតាមាន់ធំកសាងឡើងក្នុងសតវត្សទី១១ក្នុងរាជព្រះបាទសូរ្យវរ្ម័នទី១ (១០០២-១០៥០) និងឧទ័យទិត្យវរ្ម័នទី២ (១០៥០-១០៦៦)។ បើផ្អែកតាមលក្ខណៈសំណង់ស្ថាបត្យកម្ម និងការតុបតែងលំអ នៅតាមថែវ និងហោជាង ប្រាសាទតាមាន់ធំស្ថិតនៅក្នុងរចនាបថឃ្លាំង និងបាពួនហើយឧទ្ទិស ថ្វាយដល់ព្រះឥសូរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEino8gnadwdZWVoDCDvM_UCOjhPC88owwF_4HUU0PKDqQs84jFvOFmF8al-q0Jjq8lZzWZNfLCihl1wHgTdDn0sK8-H8x5H0tvnGYRto3fq1Mv2CiXm0DTeqxHNn8Q-MVl6iqxwcy5CKCSYeDNE_LF8Ah7hooQKtpFJB617HpKpSZLgbwpFiVwHBoVGD0AA/s1280/photo_2025-08-11_19-09-37.jpg

ដោយឡែកប្រាសាទតាក្របី មានទីតាំងស្ថិតនៅលើជួរភ្នំដងរែក ត្រង់ព្រំប្រទល់កម្ពុជា-ថៃ ក្នុងភូមិសែនមនោរម្យ១ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលមានចម្ងាយប្រមាណ ១២ គ.ម ភាគខាងកើតប្រាសាទតាមាន់ធំ និងចម្ងាយប្រមាណ ៦គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃភូមិបាក់ដៃ ខេត្តសុរិន ប្រទេសថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4-E0BtN9M-hpK3lYvU_hKU_w2g-Of7yvZ7n1LH5EnCKC4K3Mt-5PhajFvvO6SvEeFyGixgFYcJ5bSvdAHuXqvMA-n6H8JZUYSphsC7ppTlWeMIuKwSocU7Lg9WLidAVp_99qRO6rEjKBmezXfAuDBICK4yj5p_DxCRr9cINRpjujypBuYsuiYJH7AptSe/s1000/image_2025-08-13_15-04-39.png

នៅក្នុងឯកសារស្រាវជ្រាវរបស់ជនជាតិបារាំងគេបានកត់ត្រាឈ្មោះប្រាសាទនេះថា «ព្រះឥសី» ឬ «ព្រះឫស្សី» តែអ្នកស្រុកហៅថា តាក្របី ព្រោះកាលពីមុនអាចមានរូបចម្លាក់ព្រះយមគង់នៅលើសត្វក្របីតម្កល់ទុកនៅក្នុងប្រាសាទនេះ។ ប្រាសាទតាក្របី ជាស្ថាបត្យកម្មព្រហ្មញ្ញសាសនា ឧទ្ទិសថ្វាយចំពោះព្រះឥសូរដែរ ហើយទំនងកសាងឡើងនៅអំឡុងចុងស.វ.ទី១១ ដល់ស.វ.ទី១៣។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7QHI6EAAFGDFlclZvRvWe2LUEc1-e8VN7Pisz0SxCXOV8lwrUCpNsgZhlucSg6ctrqN5UPpuQiwc2S0n0HTuYcENUsGL0vLIxzCg0wkRvYFC4jJgm6P9GYfHnrnZEB1VK7dTsW4vK1Xw6ElhnpDThNs6rh5yt8Pv4_wIF1mXI8iktOGQ7mQgsUrsggxly/s1024/image_2025-08-13_15-04-39%20(2).png
ជាស្ថាបត្យកម្មសាសនាសាងសង់នៅលើភ្នំដងរែកដ៏សំខាន់មួយ ដែលស្ថិតតាមបណ្តោយផ្លូវបុរាណចេញពីតំបន់អង្គរ ឆ្ពោះទៅតំបន់ភិមាយ ដែលគេហៅថា “ផ្លូវពាយព្យ”។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyzYHk8QMkPt6cf-Bn_FL757asIRcM-MjQHpJ5Osb0Broj5Ey4GxHjUG1cijmQjg93jt3UbIOmJS0dFZtlH-Ngxh8ajyWXxykZvWb010hr584ZyRO4E3rzb73f-NDs2PtPeFG6ATOoiPACJM8mvCjwDm2Jz0r4alq00QhhcDyLRHLAw59dRqbWCmzX9Xzo/s1280/photo_2025-08-11_19-09-44.jpg
ឯជួរភ្នំដងរ៉ែក គឺលាតសន្ធឹងប្រមាណជាង៣២០គ.មនៃភាគខាងជើងប្រទេស កម្ពុជាដោយចាប់ផ្តើមពីខេត្តបន្ទាយមានជ័យរហូតដល់ខេត្តស្ទឹងត្រែង បានដើរតួនាទីជាព្រំដែនធម្មជាតិរវាងប្រទេសកម្ពុជា និងប្រទេសថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMfmSAPE-qaqyfosuONRLEiToZvhoQUzISQWBD5JB7vIiecX9irt_bvffeFUM7rHFUvd55KQcuHtOk83yn5QUYSc1TEGlGE0k1QdLPE_ghXSK4vAC74hyGWNbUDpGkdgtmPqLwUyko_1b-g5ggaLlnXfNmMCWSFY356VxqxTbpCPbOb1pKQu3POQpH5HQD/s1280/photo_2025-08-11_19-09-39.jpg
ជាទីតាំងអំណោយផលខ្លាំងយុទ្ធសាស្ត្រយោធា ព្រោះបើគ្រប់គ្រងប្រាសាទបាន ក៏អាចគ្រប់គ្រងច្រកព្រំដែនសំខាន់ៗ និងផ្លូវជាមធ្យោបាយដឹកជញ្ជូន ធ្វើដំណើរបានកាន់តែងាយ។ ជួរភ្នំដងរែកសំបូរទៅដោយស្រទាប់ថ្មភក់ រួមទាំងបណ្តារ៉ែជាច្រើនដែលមិនទាន់ត្រូវបានរុករក និងធ្វើអាជីវកម្ម ពិសេសនៅតាមជួរជម្រាលជើងភ្នំមកកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1fBixr06WA1CM-ylIwghArV8blcoIZDDmuTc6Q_-57Qu88b3aOGWhu8PK6BYDkcfmxK3O4MC6pGYh0-adLZ57en4AwjuNgvBITTRVpwIq6u2M-P49mDCGLulnFhqD4W8wQndkjSxBS7p4BIXA30yF6heX-82i56dhE1Dlugrjen_nAmtZywf72qG8iYG6/s960/image_2025-08-13_15-04-36%20(2).png

ទាក់ទងនឹងប្រវត្តិសាស្ត្រ ដ្បិតសម័យអង្គរ វិសាលភាពនៃដែនអធិបតេយ្យនៃអាណាចក្រ ខ្មែរធំក្រៃលែងធំគ្របដណ្ដប់លើតំបន់ទាំងនេះ ប៉ុន្តែភ្នំដងរែកនៅតែជារបងធម្មជាតិការពាររាជធានីយសោធរបុរៈពីក្រុមខាងក្រៅ។ រូបភាពនេះយើងបាន ឃើញច្បាស់ហើយក្នុងប្រមាណសតវត្សទី១១ នៅពេលដែលអង្គរត្រូវបាន គ្រប់គ្រងដោយសន្តតិវង្សមហីធរបុរៈ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWRIi2zVMMDFYbRcw1AEuzHBVYrs4rAf77yQHr9XiZe6WjNzZcnK4cW3cW0FBLPiezx35WniINE3SZwUtOREKWor8Sqi3VvvSMcgNu_XOkeMfc8DQRG5pybCv7bHKc9iCGNIHzcSLjCglCUMB3h56zDhjW6IDfECLoUsRNXTx_9METDnS6tKa4ge34Edso/s2048/image_2025-08-13_15-04-37.png
ចូលមកដល់សម័យបារាំង បារាំងបានកាត់យកតំបន់ខ្លះនៃផ្នែកទាំងនោះយកត្រលប់មកគ្រប់គ្រងវិញក្នុងឋានៈជាអាណាព្យាបាលរបស់កម្ពុជា។ ការនេះបានធ្វើឲ្យនគរសៀមមានការឈឺចាប់យ៉ាងខ្លាំងចំពោះការបាត់បង់របស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinyqQmXsRscDDbAPJvur44vflo2zvCxesYwKsOqhJOBXmc_aWe8QPrEj1BEw8e4pXrFmY7HCT13dK-ZRuIjBYY_Np8TKSEc864v960853DIEkH7qBHJWx4kWfqk95u6jw2vr-h8mbwaab_Hfr-1NSRhOmYtlbRjiwj74EplBMNiOVVZqGEdewP1-tzZMhj/s1224/photo_2025-08-11_19-09-55.jpg

ជាពិសេសក្នុងរាជ្យរបស់ស្តេចមង្កុដរាមាទី៤នៃរាជវង្សចក្រី ស្តេចអង្គនេះនេះបានចុះព្រះរាជហត្ថលេខាជាមួយកិច្ចព្រមព្រៀងបារាំងថ្ងៃទី១៩ ខែមករា ឆ្នាំ១៨៦៧ លើការ ទទួលស្គាល់អាណាព្យាបាលបារាំងលើកម្ពុជា ហើយបានសម្តែងក្តីឈឺចាប់ យ៉ាងខ្លាំងជាមួយនឹងបណ្តានាហ្មឺនមន្រ្តីរបស់ព្រះអង្គ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2fKRnLdmWTJipJsQ9T_ln6KlRDg9PhFEetr2QI-F6nyzWTcTZgfphc_u4QM3nCXQkC5Wrd-iKEglz7bI6I7S3cU2DvwQ8DVUR6hI7wIR0u5TUfwP9pk8R5DAJFATB2Pm7rlUceWcBOvu25JbriRFaW6MAbcRtjGw675IDjCrODzZ8VxYw5LLUYbEFZnsd/s1280/photo_2025-08-11_19-09-58.jpg

អំឡុងសង្រ្គាមលោកលើកទី២ ដោយមានអន្តរាគមន៍ពីជប៉ុន ពួកក្រុមបដិវត្តយោធាសៀមបានសម្រេចជោគជ័យ ក្នុងការកាន់កាប់តំបន់នេះទាំងស្រុងទៅវិញ ក្រោមយុទ្ធនាការទាមទារភូមិ ភាគបូព៌ាសៀមពីបារាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjafZz-ith4DjDoFYbaxmjCui3lgdkakVxWO9G0uxjzDjf-KNTlY0EVu4mObL3-B72zVWNYfDPOrERDw3SVEWQ-ys3U5kFh4eX_y2ATF7VOcPhUjyJgWsL4Wu_B_1urlbT1pTEM5ms3rprRW9Navk2HPFMHBj52M7KVC9n2Eko5_tPO9H99RbuOSQulb1GY/s960/image_2025-08-13_15-04-36%20(3).png
ក្រោយសង្រ្គាមលោកបានបញ្ចប់ ជប៉ុនចាញ់សង្រ្គាម បារាំងបានធ្វើសន្ធិសញ្ញាព្រំដែនច្បាស់លាស់បញ្ចប់សុបិន្តសៀមដោយកំណត់នៅលើភ្នំដងរ៉ែកយកតាមលំហូរនៃទឹកភ្លៀងជា គោល។ នៅពេលដែលកម្ពុជាទទួលបានឯករាជ្យពីបារាំង ហើយនោះ ភាគីសៀមនៅតែមិនអស់ចិត្តហើយបានប្រើកម្លាំងយោធាមកគ្រប់គ្រងលើប្រាសាទព្រះវិហារនាចុងទសវត្សរ៍១៩៥០ ហើយទីបំផុតករណី រំលោភនេះត្រូវបានកាត់ក្តីដោយតុលាការអន្តរជាតិនៅក្នុងឆ្នាំ១៩៦២។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguj_QS9dSY_Ya-5xJFtNIsN8FXz_Y_Csas7Z6TKaaZlbT2ac0BKb8WZjcMaz_lXsy9KDyUMX_20RpWJ6S66JAkmElEOx3cgF4oikomc7DJVc_8jFH3c9dySzmwJKIuBiB4_Ty6rUAUW98JNG7jsQXRzxZf1Vw8BzrMW_JHoRkPU1XJ69HM83qswd81A_ir/s1024/image_2025-08-13_15-04-36%20(4).png
មហិច្ឆិតាសៀមមិនបានរលត់នោះទេ នៅឆ្នាំ២០០៨ ក្រោយពេលប្រាសាទ ព្រះវិហារត្រូវបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោកដោយ UNESCO ប្រទេសថៃបានប្រើល្បិចបង្កជម្លោះម្តងទៀតក្នុងគោលដៅទាមទារដីតំបន់ជុំវិញប្រាសាទ។ប្រទេសថៃបានអះអាងថា សាលដីកាឆ្នាំ១៩៦២ តុលាការបានកាត់ឲ្យតែតួប្រាសាទមកខ្មែរនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjP7LQvejq7PMHOrZjLpCLGkTAI6TXG4VVQ4apiAReGxuWkU3KDkstQ33wuBoIk7hGxTCzPBlFcvcy4V2O0EbsiS3Dl0YPUS8gf_MEYji8PtU6L9kBgiydrs4tbCNPwCNFuiqMp0GS8AWGSuT6gv5wNgHWLHzcTqUHYF8vMmIJgJZIekqqR2oHhqYzCiDvZ/s1024/image_2025-08-13_15-04-36.png

ការទាមទារដ៏ឆ្កួតលីលានេះត្រូវបាន តុលាការបញ្ជាក់ម្តងទៀតឆ្នាំ២០១៣ ថាដីជុំវិញប្រាសាទបណ្តោយភ្នំក៏ជាដែនអធិតេយ្យភាពរបស់កម្ពុជាដែរ។ រហូតដល់ឆ្នាំ២០២៥នេះ ប្រទេសថៃបានបង្ហាញមហិច្ឆិតាកាន់តែច្បាស់ចង់ បានជួរភ្នំដងរ៉ែកនេះទៅវិញដោយចាប់ផ្តើមពីតំបន់មុំបី រហូតធ្លាយដល់ក្រុមប្រាសាទតាមាន់តែម្តង៕