(ភ្នំពេញ)៖ ក្រោយបទឈប់បា.ញ់ ភាគីថៃនៅតែប្រព្រឹត្តសកម្មភាពបញ្ឆេះបញ្ឆួល បង្កបញ្ហាដាក់កម្ពុជាម្ដងហើយម្ដងទៀត ហើយពេលនេះទាហានថៃបានប្រើប្រាស់ជំពាមកៅស៊ូមកបា.ញ់ចូលទឹកដីកម្ពុជា ជាហេតុធ្វើឲ្យសម្ដេចតេជោ ហ៊ុន សែន ទ្រាំមិននិយាយមិនបាន ព្រោះខ្លាចវាប្រែក្លាយពីការបា.ញ់ជំពាមកៅស៊ូ ទៅជាការប្រើប្រាស់អាវុ.ធ ហើយបំផ្លា.ញកិច្ចព្រមព្រៀងបទឈប់បា.ញ់ដែលបានឯកភាពគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBf_8bjq9C6MFoU_FPS0TZCAKX-cNsNChZZ0tCy-lI4tE5-YITb8LQtpwaVRRZu3Ue6h_Og3xRKWc9Ar2X7ifhud5g-KxTt5_tRp9KWhSqF77n38iwtrwRN4ykDMY5BL0UCWuJB_jOI0we861TdBFup-ZrMPCisbpMRNNlo_sFbX_xM1nYALlQB-dJpcRr/s1200/photo_2025-08-09_08-46-12.jpg
នាថ្ងៃទី8 ខែសីហា ឆ្នាំ2025 សម្ដេចតេជោ ហ៊ុន សែន នៅលើទំព័រហ្វេសប៊ុកបានមានប្រសាសន៍ថា៖ តាមពិតខ្ញុំមិនចង់និយាយរឿងនេះទេ តែបើមិននិយាយខ្លាចមេដឹកនាំថៃមិនបានដឹង និងសហគមន៍អន្តរជាតិមិនបានយល់។ សង្គ្រាមព្រំដែនកម្ពុជា-ថៃ បានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូបាញ់ដោយគ្រាប់ឃ្លី និងកូនដុំដែក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixov3IyWQzLlSdINR-0if1K-D7sbqt6YG7aFXzgKAZ7E75hTo2c7S0h2CnayIwIN06ax_eIXafgRnhoax7zvDWAG3RjEhK254hb-lTSg7TJlQj9DqSSbLdjGvwYWTBaknKuYxG49DD4auMSDsbfttuWFJIeIgJ589JTs7WY43vAgfyBDcQMqAjzTX5Dbo4/s1099/photo_2025-08-09_08-46-11.jpg
សម្ដេចសង្កត់ធ្ងន់ថា៖ រឿងនេះបើមើលមួយភ្លែតដូចជារឿងកំប្លែង ឬរឿងតូចតាច តែបើពិនិត្យឲ្យសុីជម្រៅ វាជារឿងធំប្រសិនបើយើងមិនទប់ស្កាត់វានោះទេ។ វានឹងប្រែក្លាយពីការប្រើជំពាមកៅស៊ូ ទៅជាការប្រើអាវុធគ្រប់ប្រភេទ ដែលនឹងបំផ្លាញចោលនូវកិច្ចព្រមព្រៀងឈប់បាញ់ដែលថ្នាក់ដឹកនាំកម្ពុជា-ថៃ ដោយមានការជួយយ៉ាងសកម្មពីនាយករដ្ឋមន្ត្រីម៉ាឡេស្រុី និងការចូលរួមពីចិន អាមេរិក ស្វែងរកបានយ៉ាងលំបាក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcSeM1W3y4MlxFFHjx_AXivv4iGGFZYPlGIUaT6qBpUzp-XMQieInPGOGGG1AiSJw71gA0y8gImkDKFaM6ku9n-IWRh4W-AV9Cug1ipZ2aN9L4Y2jxlPlkL486AauBZvBA609ha6B7Zw7cJuAbnKUyIN-E9fbcg06T7xAee5T2WhQ5W8QqKOr_xfXPJRiK/s960/photo_2025-08-09_08-46-15%20(2).jpg
ជាមួយគ្នានេះសម្ដេចបានបញ្ជាក់ថា៖ សម្រាប់កម្ពុជាប្រសិនមានប្រើ ខ្ញុំសូមឲ្យរាជរដ្ឋាភិបាលចេញបទបញ្ជាទៅកងទ័ពឲ្យបញ្ឈប់ការប្រើប្រាស់ជាបន្ទាន់។ សង្ឃឹមថា មេដឹកនាំថៃនឹងចេញបញ្ជាទៅកងទ័ពឲ្យបញ្ឈប់ការប្រើអាវុធ ដូចដែលមានក្នុងរូបភាពដែលខ្ញុំសូមភ្ជាប់ទៅជាមួយនេះដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBZDqJ7Eln8jXSTcr6vsv1NmAkrn-4YHMxmVR35159AF-ba1YJUt_paIF2jdAXoJr01-Mid1fGzXyWlQVLqi9UHq4H_s0akQwCXFatVvLx6ouQulQ3_5-OeRZMoY24OhW4VHnFYnwYekTxbPClExcZ56eyYhkdMq-CpLhFeqqcH9oOgEibf-ZvYvfItnt6/s1280/photo_2025-08-09_08-46-14.jpg

គួរជម្រាបថា កាលពីថ្ងៃសុក្រទី8 ខែសីហាម្សិលមិញ វេលាម៉ោងប្រហែង១២៖៣០នាទី មានទាហានថៃចំនួន10នាក់ ឯកសណ្ឋានប៉ារ៉ាបានយកបន្លាលួស បំរ៉ុងឡើងមកពង្រាយបន្តទៀត នៅមុខប្រាសាទតាមាន់ធំ តែត្រូវកម្លាំងយើងស្រែកដេញ ក៏រត់ចុះទៅវិញតែម្តង។ ពួកគេក៏បានបា.ញ់ជំពាមកៅស៊ូដាក់យើងប្រហែល100គ្រាប់នៅមុខប្រាសាទ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiByc1XWrVUPV5k5ZigCVn_IESXV1IdrR0oW79S9-gn4vdjfGTGDPNcXrFRot3skWnGkehMEqahFtooeVwqHLPx7anFezSXkjxV4bM2tob_8TSfjFT_bv7ex_fat1G_e31HTtNwelmqqsED2j6IaBX2oiMe9poUfukV_TsIap0Fqegtl3lirXaafL93IBw8/s1280/photo_2025-08-09_08-46-15.jpg

ទង្វើនេះបង្ហាញពីចេតនាចង់បង្ករឿង បញ្ឆេះកំហឹងកងកម្លាំងកម្ពុជា បើទោះជាបទឈប់បា.ញ់បានចូលជាធរមាន និងមានការឯកភាពគ្នាជាច្រើនចំណុចដើម្បីស្វែងរកសន្តិភាពតាមរយៈកិច្ចប្រជុំGBC រវាងប្រទេសទាំងពីរហើយក៏ដោយ៕