តារាពហុជំនាញដ៏មានឈ្មោះបោះសំឡេងក្នុងអាជីពសិល្បៈអ្នកនាង ខាត់ សុឃីម បានបង្ហោះសំណេរមួយបង្កឱ្យមានប្រតិកម្មពីអ្នកនាង យូរ៉ា ដែលកន្លងមកនេះអ្នកលក់អនឡាញរូបនេះបានជួយទាហាននិងជនភៀសសឹកជាច្រើន។ ជាមួយគ្នានេះ យូរ៉ា ក៏បានឆ្លើយតបជាមួយនឹងវីដេអូមួយ ខណៈអ្នកនាង ខាត់ សុឃីម ក៏បានចេញវីដេអូមួយដូចគ្នាដើម្បីបញ្ចប់បញ្ហាព្រោះមិនចង់បង្កើតបញ្ហាស្របពេលប្រទេសជាតិមានសន្តិភាពវិញហើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhx0rtKggXDnDL-C4Wf0vvlQ24IpOKL3Or0RWH4IgEjlgLIndFmY5HwAU2VD9N0jod5JVcylNNYtty1SFDGND3dz0g6kFWYpJPB6c_yn8LT4y1IokZ94G9YwKC1c4Bk0sF3sORZJm9FKg2k3M_siEXcXmySDU2pQZmLCUIDYdjets5jlATgHqwnn94rUQyw/s1413/image_2025-08-08_09-19-32.png
នៅថ្ងៃទី៧ សីហា អ្នកនាង ខាត់ សុឃីម បានបង្ហោះសំណេរមួយថា «បង្ហើយស្តុកចាស់ទំនិញថៃ ១ខែហើយមិនអស់សោះ ! បង្ហើយយូរៗ ថៃប្តូរយន្តហោះពី F-16 ទៅ F-35»។ ការបង្ហោះបែបនេះពីអ្នកនាង ខាត់ សុឃីម បានធ្វើឱ្យមានការជជែកវែកញែកយ៉ាងច្រើន ដោយទស្សនិកជនមួយចំនួនក៏បានគាំទ្រ ចំណែកអ្នកមួយចំនួនទៀតបង្ហាញការខកចិត្តចំពោះសំណេររបស់តារាចម្រៀងជើងចាស់រូបនេះជាពិសេសអ្នកក្នុងចង្កោមលក់អនឡាញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYPmkfxbZV6f9ZFSbvx87Knn9tsLhto26zs3wrOkADlfrWQ4gD2DAR17CETwOVq_OzHp2F1kgqwv1eSeFuFD-QkREMqJiWSt3R5xv-r7nZ-PM_stHaAlbjBKLHpdYbi6DQ3S7C04g3HRs_Vd3E6s7v7ZkBYZVih3y2w3EAlgrbVQYBzhXJ6MI6lEudsw67/s1771/image_2025-08-08_09-19-28.png
អ្នកនាង យូរ៉ា ដែលជាអ្នកលក់អនឡាញរស់នៅខេត្តឧត្តរមានជ័យហើយស្វាមីនិងគ្រួសាររបស់នាងទទួលបានការសរសើរយ៉ាងច្រើនពីទឹកចិត្តដ៏ប្រពៃជួយជនភៀសសឹកនិងទាហានជួរមុខនោះបានប្រតិកម្មចំពោះការលើកឡើងរបស់អ្នកនាង ខាត់ សុឃីម ។ អ្នកនាង យូរ៉ា បានចែករំលែកការបង្ហោះរបស់តារាចម្រៀង ខាត់ សុឃីម ជាមួយនឹងសម្តីថា «មីងឃីមអើយខ្ញុំសុំនិយាយតិចចុះមីង ឡេមុខខ្ញុំយកចូលខែ៤នេះ
ចំនួន៥ម៉ឺនក្លងឱ្យលក់បង្ហើយម៉ានខែនេះអោយអស់ភ្លាមតាមរបៀបណា បើបង្ហើយឱ្យចាក់សាំងដុតចោលអានឹងអាច១ម៉ោងអស់ អឺសនិយាយអ៊ីចឹងទៅឱ្យឆាប់យល់ ហត់ណាស់ មិនជួយយល់គ្នាតែមកផុសឱ្យគ្នាបែបនេះ»។ បន្តិចក្រោយមកអ្នកនាង យូរ៉ា បានចេញវីដេអូមួយដោយបានដាក់ចំណងជើងថា «ស្រុកចប់សង្គ្រាមភ្លាម ចេញមកភ្លាម CEOពួកខ្ញុំខុសអី ទាំងដែលកន្លងមកនេះខ្ញុំជួយបងប្អូនខ្មែរច្រើនណាស់ ខ្ញុំបើកសិប្បកម្មក្នុងស្រុកចាយអស់រាប់ម៉ឺន គ្រាន់តែផលិតផលខ្លះដែរខ្ញុំនាំចូលចង់ឱ្យបងប្អូនតំណាងដែលគាត់កាត់ស្តុកលក់ឱ្យអស់ប៉ុណ្ណោះ ហើយក៏ឈប់នាំចូលប៉ុណ្ណឹង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAqggn7KOZfHqalRr6S6txBz0_0RPnOLYmtwV3K0mGZTpSQ3Bgus-UMYCZJLgDW2_A2zLFxy_eqJXPyYcrM3tWHR08PK9NPuptGjOjVzG8jiTAG1QGST4Stns-8PljJSekQYNAkxAIJpZ5G8ssTXNBttMWVK9OsV6IOT9V93B36zdibncTQ5YBX1oe2N3n/s1890/image_2025-08-08_09-19-32%20(2).png

បន្ទាប់ពីអ្នកនាង យូរ៉ា ចេញវីដេអូហើយ អ្នកនាង ខាត់ សុឃីម បានចេញវីដេអូទាំងយប់វិញដោយបានដាក់ចំណងជើងថា «សូមបកស្រាយ ក៏បញ្ចប់ត្រឹមនេះ ព្រោះខ្ញុំអត់ចូលចិត្តបង្កើតបញ្ហាប្រទេសមានសន្តិភាពហើយក៏មកត្រូវឈ្លោះគ្នាឯងនោះទេ»។ នៅក្នុងវីដេអូនេះ អ្នកនាង ខាត់ សុឃីម ថាការបង្ហោះនោះគឺតាមអារម្មណ៍របស់ខ្លួន ហើយការនិយាយនោះមិនបានសម្តៅទៅលើអ្នកណានោះទេ គឺជាការផុសទូទៅពីព្រោះតែពេលខ្លួនដើរផ្សារគឺនៅឃើញមានផលិតផលពួកចោរមកច្រើនមិនចេះអស់ស្តុក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnn8g8bNJotDktB2t7EvxdjnCU08BZz89Rl_pFtUHON6KLV8wCvtkBVbiiT8XansuRwW6C6J9et2FrAe9otaOR306-w4aUbRDtcYqen7bu8rd6Bgp2hf7UDINXHOqsyjx2OQYbtKfB25voEeRtkE2FoYl4SpSJRuUrxiTXmWj0yCi1ungdB1eQfxCjf0I8/s2048/image_2025-08-08_09-19-28%20(2).png

តារាពហុជំនាញរូបនេះបានបន្តទៀតថា ខ្លួនក៏ជាអ្នកលក់អីវ៉ាន់ជាអ្នកលក់អនឡាញដូចគ្នាមិនមែនត្រឹមតែការច្រៀងនោះទេ ហើយផលិតផលរបស់ខ្លួនគឺមានទាំងកូរ៉េមានទាំងថៃនៅសល់ដូចគ្នា។ តារាចម្រៀងរូបនេះថា បើសិនជាអីវ៉ាន់របស់យើងលក់ប៉ុណ្ណឹងហើយក៏ឈប់លក់ទៀតដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj85UdW_XjSxjQ9K52NneBfHEjWkVcVlkkvrKaGHburnLZ7wdoUe84OiFyTU7jIpikO890BiUWXnWqXdf2lH1oA_qBZvBVQdeM7pcDTeL_DX_5DpV2Zv1PPTnyDkqqyLqFAgNya1Beh7HuwGuwoxisXR0yG6iBpB8maxJS4XU5zrvYt9yJJpDgLnWlY39nb/s1331/image_2025-08-08_09-19-33.png

អ្នកនាង ខាត់ សុឃីម បានបន្តទៀតថាខ្លួនមិនចង់ឈ្លោះបង្កជា Content ល្បីដោយសារតែបែបនេះនោះហើយមុននឹងមានការបង្ហោះខាងលើគឺមានការគិតដែរ និងមានអារម្មណ៍ឈឺចាប់។ អ្នកនាង ខាត់ សុឃីម ថាការនិយាយរបស់ក្មួយ(សម្តៅលើយូរ៉ា) គឺប្រៀបដូចជាចង់មានន័យថានាង ថាឱ្យប៉ុន្តែខ្លួនមិនបាននិយាយថាឱ្យម្ចាស់ប្រ៊េនណានោះទេ គឺនិយាយពីអីវ៉ាន់មកពីស្រុកចោរដែលប្រើប្រាស់ប្រចាំថ្ងៃ។

តារាពហុជំនាញរូបនេះថា មុននឹងនិយាយថាឱ្យខ្លួនគឺគិតទៅដល់បាបផង ហើយខ្លួនមិនខឹងនោះទេ។ មុននឹងបញ្ចប់វីដេអូអ្នកនាង ខាត់ សុឃីម បានផ្តាំផ្ញើថាអ្នកដែលមានឈាម ខ្មែរតែមួយរត់រកគ្នានេះគឺល្អខ្លាំងមែនទែននិងសង្ឃឹមថាបន្តស្រលាញ់គ្នាបែបនេះ សហការជាធ្លុងបែបនេះជារៀងរហូត សូមឱ្យខ្មែររីកចម្រើន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0FxJyInMp-oEPsRC2tVF_Tvjy-fytnA29WBnjBiHLQ5whemPSDTfiUaKNkEoJinnN4ehrGBwf8pSkSYcaTZR_sqlefilikpwXkKm6EN631ygHZ2n33Iq3aPEadB19gtj6_wtcVdDFki8VMXRjpYvjfozGcsKQTPtRCquNJLghFOjPQLwZ54V-QY3gd-oe/s1758/image_2025-08-08_09-19-25.png
ងាកទៅកាន់អ្នកលក់អនឡាញ យូរ៉ា វិញក៏បានបង្ហោះសំណេរមួយទៀតថា «ផុសបកស្រាយជាលើកចុងក្រោយឱ្យបងប្អូនស្ងប់ចិត្តមុនចូលគេង Videoខ្ញុំមុននេះមិនបានខឹងទេ Videoខ្ញុំផុសបកស្រាយ ងាយស្តាប់ងាយយល់ អរគុណបងប្អូនរាប់ម៉ឺននាក់ដែលយល់ »។ យូរ៉ា ក៏បានបន្ថែមទៀតថា «កុំបារម្ភ យូរ៉ាមិនចេះសាំច្រើនទេ បកស្រាយរឿងណាក៏ដោយ និយាយតែម្តងចប់ អរគុណអ្នកស្តាប់ហើយយល់គ្រប់គ្នា គេងហើយ ស្អែករបររកស៊ី កូនចូលរៀន ការងារសង្គមនៅច្រើនក្រែងដែល…»៕