(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិ បានធ្វើការបញ្ជាក់ថា កម្ពុជាមិនអនុញ្ញាតឲ្យយោធិនដែលមានស្នាក់សាក់ពេញដងខ្លួន ចូលមកបំពេញការងារក្នុងក្របខណ្ឌកងកម្លាំងណាមួយជាដាច់ខាត។ ការបញ្ជាក់នេះ ត្រូវបានធ្វើឡើងបន្ទាប់ពីភាគីថៃបានអះអាងថា ចាប់បានបុរសម្នាក់ដែលមានសាក់ពេញខ្លួនថាជាកងកម្លាំង BHQ របស់កម្ពុជា បានសម្ងំធ្វើជាចារកម្មនៅក្នុងប្រទេសថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmzxCU6ilkwYXLBB0qvrlhjj1Ro4kR08JL9x7MKaAPRuin9j0q4pahNT2m7QCJRRZhhXt2W1k-Xc3dks9eF-U3AQo-IkvmBi5CAEGGwT5xVXAFxCMeUW97yZZHkvZpMSmpkw_1GtI6ssft1FVCBon45TRcr-scmrtEIoOa7HPdne2nfpNHDwesL4GPRQQG/s696/photo_2025-08-07_08-46-03.jpg
នាថ្ងៃពុធទី6 ខែសីហា ឆ្នាំ2025 បណ្ដាញសារព័ត៌មានថៃបានចុះផ្សាយព្រោងព្រាត ពីករណីដែលមន្រ្តីប៉ូលីសថៃនៅខេត្តបូរីរម្យ បានឃាត់ខ្លួនបុរសម្នាក់ ដែលជាប់សង្ស័យថាជាជនបង្កប់ដែលលាក់ខ្លួនចាំយកការពីចលនាយោធានៅក្នុងប្រទេសថៃប្រាប់ទៅខាងកម្ពុជា។ បើតាមរូបភាពដែលសារព័ត៌មានថៃបានចុះផ្សាយ គឺប៉ូលីសថៃរឹបអូសបានកាំភ្លើ.ង ឯកសណ្ឋាន មួក និងអាវក្រោះ រួមជាមួយបុរសម្នាក់ដែលសាក់ពេញខ្លួន ត្រូវបានគេចោ.ទប្រកាន់ថា គឺជាទាហានខ្មែរដែលមានតួនាទីនៅបញ្ជាការដ្ឋានកងអង្គរក្យពិសេស BHQ របស់កម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjevz2o6-FSWgRuZgyUpHXx8OtlyE7uA1423AJanhyLFSjtr3qakCVlcqyXj1BJTRAb0wYKO24DL3FI_oBz8_g9ZOaZys316IH8mdO8vCOHRbbG7SvukzRMu3edJpQTbylMKuYBw2bG44NPutcuosiAEMsJwAqdq2iDbCy5PHf5rA0Dx4Q9M003sEj6nOTZ/s1280/image_2025-08-07_13-50-04.png

នៅល្ងាចថ្ងៃដដែល លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងនៅក្នុងសេចក្ដីសង្ខេបព័ត៌មាន ស្ដីពី«លទ្ធផលនៃការអនុវត្តបទឈប់បា.ញ់រវាងកម្ពុជា-ថៃ» ថា៖ កម្ពុជាសូមធ្វើការច្រានចោលទាំងស្រុងចំពោះការអះអាងរបស់មន្រ្តីប៉ូលីស និងសារព័ត៌មានថៃ ចំពោះការលើកឡើងពីបុគ្គលម្នាក់ដែលចាប់ខ្លួនបាននោះ គឺជាកងអង្គរក្សពិសេសរបស់កម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPh5S60h1af9uK_taSDNiL-GQFBWlzkyt8Pqa8WqU5lddaR_tq06uoFwuKpNYPbWY8HloElkO1upr6FWCe0YAcBVvm1O7kY-1GsO_dzjFx8BKqQElIdcFE9Yfp-b7hXi-HIXalE8rFNK5E6kY2RyYA4ianfhmBuyrufRoYr0w5W_w7qmxDo3meKUxg5hTH/s1000/photo_2025-08-07_08-46-01.jpg
លោកស្រីអ្នកនាំពាក្យបានបញ្ចាក់យ៉ាងច្បាស់ៗថា៖ ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទកម្ពុជា មិនអនុញ្ញាតឱ្យយោធិនរបស់ខ្លួន ដែលមានស្នាមសាក់ពាសពេញដងខ្លួនបែបនេះ ចូលបម្រើក្នុងក្របខណ្ឌណាមួយរបស់កងកម្លាំងកម្ពុជាជាដាច់ខាត។ ដូច្នេះ សូមបណ្ដាញសារព័ត៌មានថៃបញ្ឈប់ជាបន្ទាន់ចំពោះការផ្សាយព័ត៌មានមិនពិត ដោយការប្រឌិតសាច់រឿង និងគ្មានមូលដ្ឋានច្បាស់លាស់ ដែលនេះបង្ហាញថា គ្មានវិជ្ជាជីវៈក្នុងស្ថាប័នសារព័ត៌មាន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYcsnn2GDTVPytRmQogh3dfpthU7J1uwFBaGQk_rSlMFuXk__nceAO9rIj4RHPEdvPRbM31zTn2gzFzouGiiMe41SODO8rI74w2l9CQfTBgBScLtW1MCmmjrtrk0PNAcdZV4_PD6tOad2_BNpY6fIdtTXI43J4dafICoSU8W6bzjVVOt7x6Cbx-smYJ2W9/s1280/photo_2025-08-07_10-46-28.jpg