បវរកញ្ញា ភឹម ស្រីនោ បានសម្រេចចិត្តឈប់វេចខ្ចប់ផលិតផលរបស់ខ្លួនតទៅទៀតនៅឯប្រទេសថៃបន្ទាប់ពីលក់អស់ពីស្តុកទោះបីជាផលិតផលនាងទើបតែដំណើរការក្តី។ ស្រីនោ ថាថវិកាដែលនាងលក់បានពីផលិតផលនាងនឹងយកចំណែកបន្តិចបន្តួចជួយដល់កងទ័ពជួរមុខនិងប្រជាជនដែលភៀសសឹក។ លើសពីនេះ ភឹម ស្រីនោ ក៏បានដាក់បណ្តាសារប្រទេសថៃឱ្យវិនាសព្រោះតែចូលមកឈ្លានពានចង់បានទឹកដីរបស់ខ្មែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieYMRC9jXL__Hnqb59yd_RL6h1mpoUIg1WklEDxY0euIVBmMHCyCaPaMz4rxLgk1trDH5D3d1hnezzwERBDx8lro78OTItAxuOCkAKWhobED5oicMWYbQG5shFrvRBg4Q2BLwLInXQwTirQG7a3xdkYEazBLfIGgH74CCqYNLYa2YL_UceSmFHSgZCNTJT/s2048/image_2025-08-05_11-59-35.png
កាលពីយប់ថ្ងៃទី៤ សីហា ភឹម ស្រីនោ បានបង្ហោះវីដេអូខ្លីមួយជាមួយនឹងចំណងជើងថា «ឈប់គាំទ្រពួកសៀមសន្ដានចោរ»។ នៅក្នុងវីដេអូ ស្រីនោ បាននិយាយថានាងជាម្ចាស់ផលិតផលមួយដែលទើបតែបានចេញលក់ ហើយផលិតផលរបស់នាងមានការវេចខ្ចប់នៅប្រទេសថៃ ខណៈនាងកំពុងតែស្វែងរករោងចក្រថ្មីដែលមិនមែនជាប្រទេសនេះ។ តារាស្រីរូបនេះបន្តទៀតថា ប៉ុន្មានថ្ងៃនេះនាងបានតាមដានទាំងព័ត៌មានក្នុងស្រុកនិងក្រៅស្រុកហើយនាងមិនអាចទទួលយកបានចំពោះប្រទេសថៃដែលបានឈ្លានពានមកលើទឹកដីកម្ពុជា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTib1LeNEfoPJzA1RKuIcpaT2aw2RQcfeQaWvxbWkTbCqxPlM1Jwf0bD6kOTol5PofBkPpeBzJwRJbKJoVjNd-MAjKtYdnJYxhdOswAPgyx0E0qqzTOlTWfYSfaT9HDqvrpKHRS2e3p4uEnrTXjLEEZ-dwTPdq0F0rsAKeRIO6Uoobxv7edOZmUwaT2Wrq/s1872/image_2025-08-05_11-59-40%20(2).png

ភឹម ស្រីនោ បាននិយាយថា ប្រជាជនថៃបានមើលងាយប្រទេសកម្ពុជា ហើយរាល់ផលិតផលដែលយើងគាំទ្រ យើងទិញ ធ្វើនៅរោងចក្រប្រទេសថៃ ហើយអាជីវកម្មមួយៗសុទ្ធតែបង់ពន្ធចូលរដ្ឋ។ ក្នុងន័យនេះ ស្រីនោ បញ្ជាក់ថាយើងយកលុយទៅធ្វើនៅរោងចក្រថៃហើយរោងចក្រថៃបង់ពន្ធឱ្យរដ្ឋ ហើយរដ្ឋយកលុយទៅធ្វើអ្វី គឺយកលុយទៅទិញសព្វាវុធមកធ្វើបាបសម្លាប់ប្រជាជនខ្មែរ នាងរស់នៅទឹកដីខ្មែរ ពិតជាទទួលយកមិនបាននោះទេពីទង្វើអាក្រក់របស់ថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEiOXAT4-qV79Awgt0zbdvqytm2dQR0NxIHFQCnpiGEWtsuhf3TggX_iaOJ8iRR8W6yEbmzlahQK9i9nC_v5K6ISPY1GGazOekG6p1u7Quc0RhyphenhyphenJcbkpirVKAgL3CdTb5gu2t-xu9C2GUj3rLVz2EhhuV17xmJceBjpSLxB_Gx2vR-p6k8vzyrqzGp3-6_/s1818/image_2025-08-05_11-59-42.png
ភឹម ស្រីនោ បញ្ជាក់ថាបន្ទាប់ពីនាងលក់អស់ពីស្តុកអីវ៉ាន់ដែលវេចខ្ចប់នៅប្រទេសថៃ នាងនឹងដកថវិកាបន្តិចបន្តួចរបស់នាងជួយទៅដល់កងទ័ពនិងប្រជាជនភៀសសឹក។ ភឹម ស្រីនោ បានបួងសួងសូមឱ្យទាហានដែលថៃចាប់ខ្លួនទៅវិលមកវិញប្រកបដោយសុខសុវត្ថិភាព។ មុននឹងបញ្ចប់វីដេអូរបស់ខ្លួន ភឹម ស្រីនោ បានដាក់បណ្តាសារទៅកាន់ប្រទេសថៃដែលឈ្លានពានចង់បានទឹកដីខ្មែរសូមឱ្យវិនាស ហិនហោចផងដែរ៕