ប្រទេសថៃ ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ Nation Weekend នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ ឱ្យដឹងថា មេបញ្ជាការយោធភូមិភាគ២ លោក ប៊ុនស៊ីន ផាកក្លាង បានសំណូមពរឱ្យពលរដ្ឋថៃសាមគ្គីជាធ្លុងមួយ កុំឈ្លោះគ្នាឯង ពីព្រោះប្រទេសជិតខាងកំពុងតាមដានថៃ ។ ប្រសិនបើថៃពុំអាចទទួលយកលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) ថៃនឹងចរចាបន្តទៀត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJ-jpASJlxN4s4dOWdkSvJARcIhK34qRd9Cj0L-cA5QrFw5YsUi4ixvA0TTq53DdJQj01lE4GCH-4IahD-Hs6HQC4QZwOktC4URCYHy2EyN8EQjWHW3eHKcKAn9BWPlzhICPXWitJaPNSjewVlLGSA5zu0qkdKKkNPctGyjfJ9wC55Sfzj_tirAF8N2hi6/s655/photo_2025-08-05_16-40-46%20(2).jpg
នៅថ្ងៃទី៥ ខែសីហា មេបញ្ជាការយោធភូមិភាគ២ លោក ប៊ុនស៊ីន ផាកក្លាង បានយករបស់របរប្រើប្រាស់ចាំបាច់ និងស្បៀងដែលបានពីការបរិច្ចាគរបស់ពលរដ្ឋ ដូចជា ៖ អង្ករ អាហារក្រៀម សម្លៀកបំពាក់ និងប្រាក់ឧបត្ថម្ភមកប្រគល់ឱ្យកងទ័ពនៅខេត្តនគរាជសីមា ព្រមទាំងប្រគល់សម្ភារៈឱ្យកងទ័ពរងរបួសដោយសារការធ្វើសង្គ្រាមឈ្លានពានកម្ពុជា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgx_N7vHwKOefETMDK7a2SbpAzwVpaf6a53GODNZZIwTNt6PXDKr3-ikOgTBDZTSSZf3x65i1PMPCF4XYQ6qS5ROxXlkGlw_xQF_-kPx5TOy3lWG417nLSqig6B4t2aLJJL_-3n7j9d-IM-Ga_omy56C-UdgCOcBvjdilpDk-7-uUvTISqoo7oBpxcBnB3s/s654/photo_2025-08-05_16-40-46%20(3).jpg
អ្នករួមដំណើរជាមួយលោក ប៊ុនស៊ីន ផាកក្លាង រួមមាន ៖ ព្រះចៅអធិការវត្តពោកៅតុន នៅស្រុកបាងរ៉ាក់ចាន់ ខេត្តសីងបុរី ព្រមទាំងពលរដ្ឋជាង២០នាក់ មកពីស្រុកបាងរ៉ាក់ចាន់ ដែលស្លៀកពាក់ឈុតបុរាណសម័យក្រុងស្រីអយុធ្យា បានយករបស់របរប្រើប្រាស់ចាំបាច់ រួមទាំងក្រណាត់យន្តចំនួន៥០០ដុំ និងក្រណាត់មន្តអាគម ១,៥០០ដុំ មកប្រគល់ឱ្យកងទ័ពថៃនៅព្រំដែន ហើយពលរដ្ឋថៃទាំងនេះបានផ្តល់កម្លាំងចិត្តឱ្យកងទ័ពរបស់ខ្លួនការពារទឹកដី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMdVSrDWaQmZUdCIPNq88LUkTkWWxW8Qk5CrcRu-nxzay1FBHGjJyav0HO2XX8NzgE-7y1-K0EbBR45xw47ftubI2JjPnPfQwKqfKtVbYCnQMA415zEjPQeSWstjmlOw0LxthtnyCbwwcSv6dg-O0qahP2Y4-GI6yMVoUrLtHJjfFSQgqPlcqTQIMR5CIH/s655/photo_2025-08-05_16-40-46.jpg

ព្រះចៅអធិការវត្តពោកៅតុន បានឱ្យពរលោក ប៊ុនស៊ីន ផាកក្លាង មានសុវត្ថិភាព បន្ទាប់មក លោក ប៊ុនស៊ីន ផាកក្លាង ក៏ពាក់អាវយន្ត និយាយថា សូមពលរដ្ឋថៃកុំឈ្លោះគ្នាឯង ពលរដ្ឋថៃត្រូវសាមគ្គីគ្នាជាធ្លុងមួយ ពីព្រោះប្រទេសជិតខាង (កម្ពុជា) កំពុងតាមដានថៃ ។ លោកប្រាប់ឱ្យពលរដ្ឋថៃមើលប្រវត្តិសាស្ត្រឡើងវិញនៅសម័យក្រុងស្រីអយុធ្យាបែកបាក់ ប៉ុន្តែបើពលរដ្ឋថៃសាមគ្គីគ្នា គឺប្រទេសមហាអំណាចធំបំផុតលើពិភពលោក ក៏ពុំអាចហាមឃាត់ថៃបានដែរ នៅថ្ងៃមួយ ពលរដ្ឋថៃត្រូវតែក្រោកឡើងតស៊ូរួមគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieDEXWR_4PUYamEKDpuwx8urpmQJS5LeFdW64rVYJodRxbKlU_U8mOxsnVPJXz2o-APu0sv8EaWMD5JuT3EEBU98ztEnKcLgCICAvz3RTVnIk0rWkP5RXd20Pzr47KDhPYCSJIN13GSBmqCGE_7EcojHlqtOJjMxRUF3XitvlEhnR14EiRDJkSfoNfxAXV/s1280/photo_2025-08-05_16-57-07.jpg

ក្រៅពីនេះ លោកក៏បានអរគុណពលរដ្ឋថៃដែលរួមគ្នាយករបស់របរប្រើប្រាស់ប្រគល់ឱ្យកងទ័ពនៅព្រំដែន ហើយលោកប្រាប់ឱ្យពលរដ្ឋតាមដានលទ្ធផលការចរចាកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ ដែលនឹងដឹងលទ្ធផលនៅថ្ងៃទី៨ ខែសីហា នេះ ។ ប្រសិនបើអាចទទួលយកលទ្ធផល GBC ថៃនឹងព្រមទទួលយក ប៉ុន្តែបើទទួលយកលទ្ធផល GBC មិនបានទេ ថៃនឹងចរចាបន្តទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_XmIxeSyRJsPdRrDvR0Yz0peUQDbD3WO1oSUt09GncRPok6n5j6_k3nfVxZ167CqhmgLI-7QF39IvgWRYbUwHB75N1ysmFS4siHMN9WC80ktuZW-t0y0c7Z0uUKdKN2ik_1mvpzlRwIBiFCzS_Le8pI1iPI_EP07QIkUfx47PWDG8ciTfdYV1z8F2_4k4/s1280/image_2025-08-06_08-35-00.png

កងទ័ពថៃបានត្រៀមខ្លួនជានិច្ច ខណៈរឿងការបង្ហោះដ្រូនបង្កភាពចលាចលនៅខេត្តជាច្រើន សូមឱ្យពលរដ្ឋជួយគ្នាតាមដានសង្កេតមើល ។ រីឯអ្នកមានចំណេះដឹងផ្នែកសញ្ញាប្រេកង់ សូមមកជួយសហការផងដែរ ៕