ទោះស្ថិតក្នុងស្ថានភាពប្រែប្រួលបែបណាក្តី តែរាជរដ្ឋាភិបាលកម្ពុជានឹងនៅតែបន្តតាមដានដោយយកចិត្តទុកដាក់ចំពោះសុវត្ថិភាពរបស់យោធាកម្ពុជាទាំង ១៨រូប ដែលកំពុងស្ថិតក្នុងការឃុំខ្លួនរបស់អាជ្ញាធរថៃ នេះជាការអះអាងបញ្ជាក់របស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJ1zK_C4qak7VTDkUfim3IOynjHRjeWKLnTSPmtpmh049L7_bNM4rVuTxLyl0UAWGiRQzoY0_dsvzzlBSla_LNSNJyKRValkhyphenhyphenkcW6tNoeTQhqtZCS8ZuRZGEztrl2U5gsxth3QrwoW73hLy-_zdeuP8xm2BmbA1YhLyE80fG1OxMWNdbTzUFKENeFoIvu/s960/506947321_1035096855484021_7083846454376356321_n.jpg

ផ្អែកតាមការផ្សព្វផ្សាយព័ត៌មានលើគេហទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចធិបតីនាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ នេះ សម្តេចបានអះអាងថា ចាប់តាំងពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ រហូតបច្ចុប្បន្នរដ្ឋាភិបាលបានចាត់នូវវិធានការតាមយន្តការចាំបាច់នានា ដើម្បីជម្រុញឱ្យមានការដោះលែងយោធាកម្ពុជាឱ្យបានឆាប់បំផុត និងប្រកបដោយសុវត្ថិភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIoh3MBf3tofYPTlpQrrkyJw_dRGq1UduJrwLnoJQFxQXtPmPpASwJg9PvPTXPnXWopKFrZyrlWkA41oBDnOjk4zc7HpyFzYvQ0cdFtxK7i2k-ilR8JcsJS4NgLQtBXNsuhV04KfByn8EhFovzoST_gxzLf6HA3zalBwiZwEiiv-y6PCuJRikMMitQcREs/s1280/514227958_1046742020986171_2883142394747409300_n.jpg

ក្រសួងការពារជាតិ អគ្គមេបញ្ជាការ មេបញ្ជាការយោធភូមិភាគរបស់កម្ពុជា បានធ្វើការជាប្រចាំជាមួយភាគីថៃ ហើយបានស្នើទៅប្រទេសម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ាន សហការជាមួយអាជ្ញាធរថៃពន្លឿនសកម្មភាពដោះស្រាយកិច្ចការនេះផងដែរ។ សម្តេចបានបញ្ជាក់ថា សម្តេចបានប្រគល់ភារកិច្ចទៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តាមរយៈស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ នៅទីក្រុងហ្សឺណែវ ធ្វើការជាមួយគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម (ICRC) ដើម្បីខិតខំជំរុញការដោះលែងឱ្យបានឆាប់បំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiH2bHL1x-BLfUd8EstQUZcf0fpUeIcnrucgT_znk04B4Zzjjy9bZ-otfCrt94r_ELkLjSjy-35qtAulRq3DBFHhyy_895jD2Lz5f9x7e7g-BIrBCdV2JUzEjgB6WP4ZKZMuM1Lz0OkMSnmx2yru-9doCgdreFQYgobILb3049NExBD1LgUBMAyA2ylNf4p/s1280/photo_2025-07-31_08-52-57.jpg

បន្ថែមលើនេះ រដ្ឋាភិបាលបានប្រគល់ភារកិច្ចទៅគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ធ្វើការជាមួយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (AICHR) និងគណៈកម្មការសិទ្ធិមនុស្សជាតិរបស់ប្រទេសថៃ (National Human Rights Commission of Thailand) ដើម្បីខិតខំជំរុញបន្ថែមទៀតឱ្យមានការដោះលែង និងបញ្ជូនយោធាកម្ពុជាទាំង១៨ រូប ត្រលប់មកមាតុប្រទេសវិញ ឱ្យបានឆាប់បំផុតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxSRQ64WFayjee2bL-aDeZnRM965bvin0c4CEczICJaqDDkqcecG50L10DxHr9KFy8xxMLgQ3BrueN4E1m6MtcRtRcL-n0ZnC95yqpD7Elzonq4hGvSms3vK98JbRT8-CJDBq4Edv3CqmhaJ7kMg9V6qK8uPIxwEw-GL0SJ3luDRT6rMkvYSTpvAPOwpKr/s1280/photo_2025-07-31_08-52-56.jpg

ការលើកឡើងរបស់នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានាពេលនេះ គឺមានភាពស្របគ្នាទៅនឹងការលើកឡើងរបស់ប្រធានព្រឹទ្ធសភាកម្ពុជា ដែលសម្រង់សំដីរបស់សម្តេចត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយតាមបណ្តាសារព័ត៌មាននានាក្នុងថ្ងៃតែមួយ។ តាមរយៈសំណេរដែលបានផ្សព្វផ្សាយលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្លូវការរបស់សម្តេច ហ៊ុន សែន នាព្រឹកថ្ងៃទី៤ ខែសីហា សម្ដេចបានរៀបរាប់ថា សម្តេចបានពិភាក្សាជាមួយនាយករដ្ឋមន្ត្រីដើម្បីជំរុញការស្នើសុំទៅកាកបាទក្រហមអន្តរជាតិ ដើម្បីបំពេញតួនាទីទាក់ទងនឹងបញ្ហាកងទ័ពកម្ពុជា ១៨នាក់ ដែលថៃចល័តទ័ពចូលមកចាប់ក្នុងបន្ទាយរបស់កម្ពុជា ក្រោយកិច្ចព្រមព្រៀងឈប់បាញ់បានចូលជាធរមានរយៈពេលប្រមាណ ៨ម៉ោង រួចទៅហើយនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7pQBLvtjBEXkOpp5-F5MbRt9NYhNAF0BHU_kTHXttN80d3xDVO4qDIkSrpd6y7gBImQQNdcfxRr8WknDXB4UUHza2V4TjgVLRws_EklCGObLCfTfoYCIs93DQI0RYHVnEUwTAVJlbSEcMHW65tsAsPD-trimuLZTkPJV5_Yg6O0scMim3PLzlkfa2Kf_I/s1477/525959182_1078641631034142_7620832616565517949_n.jpg

សម្ដេច ហ៊ុន សែន បានចាត់ទុកសកម្មភាពនេះថាជាការបំពានលើកិច្ចព្រមព្រៀងឈប់បាញ់ ដែលហាមបាញ់ ហាមចល័តកងទ័ព និងហាមបន្ថែមកងទ័ព។ ប្រធានព្រឹទ្ធសភាកម្ពុជា ក៏បានលើកជាចម្ងល់ដែរ ថាមានហេតុផលអ្វីទៅដែលថៃមិនព្រមប្រគល់កងទ័ពកម្ពុជាទាំង ១៨រូប មកឲ្យកម្ពុជាវិញ?