បាងកក៖ អ្នកនាំពាក្យយោធាថៃប្រឹងលួងចិត្តពលរដ្ឋថា ការណ៍ដែលគ្មានកងទ័ពថៃនៅប្រាសាទតាក្របីមិនមែន«ជាការបរាជ័យ ឬ រត់»ទេ ប៉ុន្តែជា«យុទ្ធសាស្ត្រដកថយ» ដើម្បីទុកអោយយន្តហោះ និងទ័ពអាកាសធ្វើការវិញ។ ចំណែកនៅទីតាំងភ្នំទ្រព្យគឺជាតំបន់ដែលមានមីនច្រើន ធ្វើអោយកងទ័ពថៃមានការខូចខាតច្រើន ដូច្នេះទើបដកទ័ពចេញសិន។ នេះបើយោងតាមសារព័ត៌មានបាងកកប៉ុស្តិ៍។

នាព្រឹកថ្ងៃចន្ទ ទី៤ ខែសីហា ឆ្នាំ២០២៥ បានឲ្យដឹងថា អ្នកនាំពាក្យកងទ័ពថៃ លោក Winthai Suwaree កាលពីម្សិលមិញបានបដិសេធសេចក្តីរាយការណ៍ ដែលអះអាងថា «ទាហានថៃត្រូវបានបញ្ជាឱ្យដកថយ» បន្ទាប់ពីដណ្តើមបានការគ្រប់គ្រងតំបន់ជម្លោះប្រាសាទតាក្របី ក្នុងខេត្តសុរិន្ទ ជាប់ព្រំដែនកម្ពុជា-ថៃ។.png)
លោក Winthai បានពន្យល់ពាក្យថា “ការដកថយ” នៅក្នុងបរិបទយោធាជារឿយៗគឺសំដៅទៅលើការកែសម្រួលយុទ្ធសាស្ត្រ មិនមែនជាសញ្ញានៃការចុះចាញ់ ឬដកថយក្នុងន័យបរាជ័យនោះទេ។ លោកបាននិយាយថា «ការដកយុទ្ធសាស្ត្រគឺជាប្រយុទ្ធស្តង់ដារមួយនៅក្នុងតំបន់ ដែលជារឿយៗត្រូវបានប្រើដើម្បីដាក់កងកម្លាំងឡើងវិញ ឬអនុញ្ញាតឱ្យមានការវា.យប្រហារតាមផ្លូវអាកាស។ ចលនាបែបនេះមិនបង្ហាញពីការបោះបង់ប្រតិបត្តិការនោះទេ ប៉ុន្តែជាផ្នែកនៃយុទ្ធសាស្ត្រយោធាជំនួសវិញ។
អ្នកនាំពាក្យកងទ័ពរូបនេះបានបន្តថា៖ តំបន់ប្រាសាទតាក្របី រួមទាំងភ្នំ៣៥០ ដែលនៅជិតនោះ ត្រូវបានគេមើលឃើញថាជាទីតាំងយុទ្ធសាស្ត្រ។ ចំណែកកងទ័ពបាននិយាយថា បេសកកម្មរបស់ខ្លួនគឺការពារអធិបតេយ្យភាពរបស់ប្រទេសថៃ និងធ្វើឱ្យប្រាកដថាគ្មានកងទ័ពកម្ពុជាឈរជើងក្នុងទឹកដីថៃឡើយ។
គួរជម្រាបថា ការលើកឡើងរបស់អ្នកនាំពាក្យកងទ័ពថៃដូចខាងលើនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមានព័ត៌មានផ្សព្វផ្សាយជាបន្តបន្ទាប់ថា តំបន់សំខាន់ៗរួមមានប្រាសាទតាក្របី ប្រាសាទតាមាន់ តំបន់ភ្នំទ្រព្យ និងតំបន់ជាច្រើនផ្សេងទៀត ត្រូវបានកងកម្លាំងកម្ពុជាវា.យយកមកគ្រប់គ្រងបានទាំងស្រុង ជាហេតុធ្វើឲ្យពលរដ្ឋថៃមិនសុខចិត្ត ទើបយោធាថៃធ្វើការបកស្រាយបែបនេះ។

យ៉ាងណាក៏គួរឲ្យកត់សម្គាល់ថា ការលើកឡើងត្រង់ចំណុច «ដកថយកម្លាំង ដើម្បីទុកអោយទ័ពអាកាសធ្វើការ» អាចឆ្លុះបញ្ចាំងយ៉ាងច្បាស់ ពីគម្រោងការវា.យប្រហារជាថ្មី និងចេតនាចង់កម្ទេចប្រាសាទ ឬធ្វើឲ្យប៉ះពាល់ដល់ប្រាសាទ ដោយមិនខ្វល់ពីការអំពាវនាវរបស់សមាគមន៍អន្តរជាតិ៕.jpg)










