ប្រទេសថៃ ៖ សារព័ត៌មានថៃ Khaosod រាយការណ៍ថា នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥នេះ ពលរដ្ឋមកពីក្រុមរួមកម្លាំងដើម្បីទឹកដីបានប្រមូលផ្តុំគ្នានៅវិមានជ័យជម្នះ ទីក្រុងបាងកក ដើម្បីធ្វើបាតុកម្មបណ្តេញលោកស្រី ផេងថងថាន ស៊ីណាវ៉ាត់ ឱ្យចុះចេញពីតំណែងដោយពុំចាំបាច់រង់ចាំសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញ ព្រមទាំងផ្តល់កម្លាំងចិត្តឱ្យកងទ័ពថៃឈ្លានពាននៅព្រំដែន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrX37zyFlZgVEfQZVKqfzJ0wc9r0nV0MX08T7U0vniARJ1HOdYyFn7SQkLHRtHbLLaBYc0mCuSpi2FEySqQ9KJaNqGDu74QfWGoAaeCxTGMttozmztau_LZp1Gde6TUhAaZtCFUq3nb44xjkTEOE7v9ArgApEuP5RBB6hJzhYG_FR6GUViy1kog33cjHYv/s1280/photo_2025-08-02_13-27-42.jpg
នាវេលាម៉ោង១១ ថ្ងៃទី២ ខែសីហា ពលរដ្ឋថៃមកពីក្រុមរួមកម្លាំងដើម្បីទឹកដីបានប្រមូលផ្តុំគ្នានៅវិមានជ័យជម្នះ ដើម្បីនិយាយពីការបារម្ភចំពោះស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងផ្តល់កម្លាំងចិត្តដល់កងទ័ពនៅព្រំដែន ។ ពួកគេនិយាយភាសាថៃ និងភាសាខ្មែរឱ្យបានឮដល់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiv6v_-fj6ELnkebQyhmhl9IM7jG2ukF1TCfwm1_DT9042Mvp5VAdSvYySjXRnxAgqtWFUdpZKQe7RFxGjuQsxilfJWqSJhhG8YM0eec6E6U7KF8vAMHPokROsnWt8KGUGLxxtd5mChPPVICCfgqP3MynmX3Bwc8ylOejshahMHJW-CChJ5_pJrBJYg-MG-/s1200/photo_2025-08-02_13-27-37%20(2).jpg

ពលរដ្ឋថៃដែលមកចូលរួមតវ៉ាស្មើប្រមាណ១ម៉ឺននាក់ បានលើកទង់ជាតិរបស់ខ្លួនបង្ហាញពីការស្នេហាជាតិ ដែលមានសមត្ថកិច្ចចំនួន២,០០០នាក់ មកប្រចាំការនៅកន្លែងតវ៉ា ។ ការតវ៉ានេះចាប់ផ្តើមនាវេលាម៉ោង១២ថ្ងៃត្រង់ ដោយមានមេដឹកនាំក្រុមបាតុករឡើងនិយាយលើវេទិកាម្តងម្នាក់ ដូចជា ៖ លោក ចតុផន ព្រំផាន់ មកពីក្រុមប្រជាជនចម្រុះ, លោក ផិឈិត ជ័យមង្គល មេដឹកនាំបណ្តាញនិស្សិត និងប្រជាជនដើម្បីកំណែទម្រង់ប្រទេសថៃ ព្រមទាំងមេដឹកនាំក្រុមបាតុករផ្សេងទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwG-9BCTLV9ccvL80gNOOuQ2ZVep5UJ7qJue_eekB_YWquNPNGbQeb0_ud2m9dI3G29ZB9Zkk32Q3RyxCUQPCQmgZP6usl8-KMy1ZzcHbTrNn4iU0eey1FLJIPgbnHDyLPVp9QiiTubX5uPZrW8oJYQRtFnzkCt_TSCqtNBPjG2ywj2IqVj5u-Mp_jOciE/s1200/photo_2025-08-02_13-27-37.jpg

ក្រៅពីនេះ ក្រុមបាតុករក៏បានបង្កើតទីតាំងទទួលសម្ភារៈបរិច្ចាគដើម្បីយកទៅចែកឱ្យកងទ័ពថៃដែលឈ្លានពានទឹកដីកម្ពុជា និងចែកឱ្យសមត្ថកិច្ចនៅព្រំដែនកម្ពុជា-ថៃផងដែរ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhRPh5SMriaiuZjP4gwSHoyFq_DQKCpqtlFoilMf07yN_joQ2tRR5gGpydFAKAGdKaCrRyjukpFSzXL98NNk6x055XJrUCx8Jf_6X1rUiNetPpgUzvpXgf4X6viShwLceXyluSP7TUNGD3ZNhOG5KUR_XS0cl1brv560Nlq7ACShfRQLX9NyeM7m0o2WV1/s1280/photo_2025-08-02_13-27-38.jpgក្រុមបាតុករបានទាមទារចំនួន៣ចំណុច រួមមាន ៖

១-បណ្តេញលោកស្រី ផេថងថាន ចុះចេញពីតំណែងដោយពុំចាំបាច់រង់ចាំសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញ
២-គណបក្សនយោបាយដែលចូលរួមជាមួយរដ្ឋាភិបាល ត្រូវតែដកខ្លួនចេញពីរដ្ឋាភិបាលជាបន្ទាន់ និង
៣-អំពាវនាវឱ្យរដ្ឋាភិបាលបង្ហាញភាពច្បាស់លាស់ក្នុងការការពារអធិបតេយ្យ និងទទួលខុសត្រូវចំពោះស្ថានការណ៍ព្រំដែនឱ្យច្រើនជាងនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQpUQHY5FbXJfcmQ18nVvjMiMpb76vgh5DADUiqEBvd_J7-bfXhenrEgkgXeb_LOF6yE7M6FsHgogU7VBSTxjw2iCGGk8OQLJXRWVNHsyMeFY2D-1Y4cwq7SQSztqllb_tNzhJcDiZ2mqX-SaKug-TSpJ7UhMZHDt24TVTNJCUyNAMQxy_bPNvbdYIgn2x/s1280/photo_2025-08-02_13-27-38%20(2).jpg

ក្រុមបាតុករនិយាយថា ការធ្វើបាតុកម្មនេះមិនត្រឹមតែជាចលនានយោបាយប៉ុណ្ណោះទេ ប៉ុន្តែជាការរួមកម្លាំងគ្នារបស់ពលរដ្ឋដែលបារម្ភពីប្រទេសជាតិ ព្រមទាំងផ្តល់កម្លាំងចិត្តដល់កងទ័ព និងសមត្ថកិច្ចនៅតំបន់ប្រឈម ។ លើសពីនេះ ការតវ៉ាជាការដាក់សម្ពាធឱ្យរដ្ឋាភិបាលស្តាប់សំឡេងរបស់ពលរដ្ឋ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhTLZy1tIBqXazVumhB0z1ng27cBNb0qreQFewgJGFKA1g3jTVEkhZCpAmY_wnr0-0t-C7FB-HmUVsuUNl_PMBkK0pgtQNuFaoXiUA-LEd9X_WMzeBEHENHR9i1WlE73lfeEgugkHV5lJoXrjgqa9klj3PuT2bPO_JaqLCyITv3D0BNAV3nsBG8rqV-SkQ/s1280/photo_2025-08-02_13-27-39.jpg