មិនត្រឹមតែសុខចិត្តមិនទៅលាលែងតំណែងនៅឯប្រទេសថៃក្នុងនាមជា Miss Preteen Junior Idol World 2024 ពេលនេះអ្នកនាង ដេននី ក្វាន់ បានសម្រេចចិត្តមិនឱ្យកូនស្រីរបស់ខ្លួនគឺ ល្អហួស ចូលរួមប្រកួតក្នុងកម្មវិធីណាដែលមានជនជាតិថៃជាអ្នកគ្រប់គ្រង។
នៅថ្ងៃទី ១ សីហា ម្តាយ ល្អហួស បានសរសេរនៅលើបណ្តាញសង្គមហ្វេកប៊ុកថា «នាងខ្ញុំសុំប្រកាសថាគ្រប់កម្មវិធី ប្រកួត Miss ដែលមានជនជាតិសៀមជាអ្នកគ្រប់គ្រង ដាច់ខាតកូនស្រី ល្អហួស គាត់មិនចូលរួមប្រកួតទេ។ យើងដឹងចរិតសៀមច្បាស់ហើយរឿងទឹកដីវាហ៊ានបំពានហើយ ទាំងដឹងថាដីខ្មែរជារបស់យើង ចុះត្រឹម Miss រឿងអីវាឱ្យតម្លៃយើង រឿងអីយើងត្រូវបន្ថោកខ្លួនទៅចូលរួមក្រកួតកម្មវិធីរបស់វា …មិនទៅប្រកួតនាំថោកគេដៀលដល់ជាតិយើងទេ»។
ក្នុងបុព្វហេតុប្រទេសជាតិដែលកំពុងជួយបញ្ហាលំបាកពីការឈ្លានពានពីសំណាក់របស់ប្រទេសថៃគេបានឃើញម្តាយល្អហួសនិងគ្រួសារជួយស្បៀងនិងថវិកាទៅដល់ជនភៀសសឹកផងដែរ។ ជាមួយគ្នានេះដែរ ល្អហួស បានខិតខំទាំងកម្លាំងកាយចិត្តផលិតបទ « ចោរសៀមឈ្លានពាន»។
គួរបញ្ជាក់ផងដែរថា កាលពីខែមិថុនា ឆ្នាំ២០២៥ ល្អហួស បានសម្រេចចិត្តមិនបានចូលរួមក្នុងការផ្ទេរដំណែងដោយផ្ទាល់នៅប្រទេសថៃឡើយ។
ល្អហួស បានគ្រងមកុដ Miss Preteen Junior Idol World 2024 នៅរាត្រីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ លើទឹកដីប្រទេសថៃ។ ក្រៅពីក្លាយជាម្ចាស់មកុដ ល្អហួស បានដណ្តើមជ័យលាភីឈ្នះឈុតតំណាងជាតិល្អផ្តាច់គេ និងពានរង្វាន់ជាច្រើនទៀតសរុបទាំងអស់រហូតដល់ទៅ៨ពានរង្វាន់ក្នុងពេលតែមួយ៕