ថៃ៖ អ្នកនាំពាក្យរងកងទ័ពថៃ លោក Wanchana Sawasdee បាននិយាយកាលពីថ្ងៃទី1 ខែសីហា ឆ្នាំ2025 នៅចំពោះមុខអ្នកសារព័ត៌មានថៃថា ថៃមិនបានធ្វើទារុ.ណកម្មទាហានខ្មែរដែលបានចាប់ខ្លួនមកនោះទេ កម្ពុជាកំពុងតែព្យាយាមលាបពណ៌ឲ្យថៃ និងកុហកទៅកាន់ពិភពលោក។ នេះបើយោងតាមសារព័ត៌មាន Khaosod។
នៅថ្ងៃទី1 ខែសីហា ឆ្នាំ 2025 ទាហានខ្មែរចំនួន2នាក់ ដែលថៃបានចាប់ខ្លួនបានធ្វើមាតុភូមិនិវត្តន៍មកដល់ទឹកដីកម្ពុជាវិញ នាម៉ោង 11ព្រឹក នៅច្រកអូស្មាច់ ខេត្តឧត្តរមានជ័យ ទិដ្ឋភាពក្តុ.កក្ដួល និងភាពគួរឲ្យឈឺចាប់បានផុសចេញឡើងពីបេះដូងនៃប្រជាជនខ្មែរគ្រប់ៗគ្នា បន្ទាប់ពីបានឃើញសភាពទ្រុឌទ្រោមទាំងរាងកាយ និងស្មារតីនៃទាហានទាំង2នាក់។ ការណ៍នេះ ក៏បានជំរុញឲ្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដាក់ញ្ញត្តិបន្ទាន់មួយ ផ្ញើទៅកាន់អង្គការសហប្រជាជាតិ ដើម្បីជួយអន្តរគមន៍ និងស៊ើបអង្កេត ករណីធ្វើទារុ.ណកម្មយ៉ាងឃោ.ឃៅមកលើទាហានខ្មែរ ដែលត្រូវបានចាប់ខ្លួនទៅដោយយោធាថៃ។

នៅក្នុងថ្ងៃដដែលបន្ទាប់ពីមានការចោ.ទប្រកាន់ពីសំណាក់កម្ពុជាដូចខាងនេះ ឧត្តមសេនីយ៍ឯក Wanchana Sawasdee អ្នកនាំពាក្យរងកងយោធពលភូមិន្ទថៃ បានចេញមកច្រានចោលវិញភ្លាមៗ ដោយអះអាងថា អ្នកទោសទាំងអស់ដែលត្រូវបានថៃចាប់ឃុំខ្លួន គឺទទួលបានការថែទាំយ៉ាងល្អ មិនមានការធ្វើបាប ឬរងទារុ.ណកម្មអ្វីឡើយ កម្ពុជាកំពុងតែបោ.កប្រាស់ពិភពលោក។

អតីតតារាសម្ដែង និងបច្ចុប្បន្នជាអ្នកនាំពាក្យរងកងទ័ពថៃរូនេះបានបញ្ជាក់ នៅពេលថៃបញ្ជូនទាហានខ្មែរ2នាក់នោះត្រឡប់ទៅកម្ពុជាវិញ លោកអាចទាយដឹងមុនថាកម្ពុជានឹងប្រើយុទ្ធសាស្រ្តអ្វី ដូច្នេះពេលនេះលោកបានឲ្យក្រុមការងាររបស់លោករៀបចំភស្តុតាងដែលមានរួចរាល់ហើយ ដើម្បីលាតត្រដាងការកុហករបស់កម្ពុជា។
គួរឲ្យដឹងថា ការអះអាងរបស់អ្នកនាំពាក្យរងកងទ័ពថៃខាងលើនេះ ហាក់មិនសង្វាក់គ្នាជាមួយនឹងស្ថានភាពជាក់ស្ដែងនៃទាហានទាំង2នាក់ ដែលយើងបានឃើញទាល់សោះ។ ក្នុងន័យនេះ បើតាមគណៈកម្មាធិការសិទ្ធិមនុស្សនៅកម្ពុជា បានគូសបញ្ជាក់នៅក្នុងញ្ញត្តិដែលដាក់ទៅអង្គការសហប្រជាជាតិថា កងកម្លាំងកម្ពុជាទាំងអស់ដែលត្រូវបានយោធាថៃព័ទ្ធចាប់នៅក្នុងលេណដ្ឋាន កាលពីថ្ងៃទី 29 ខែសីហា គឺមានសភាពប្រក្រតី មានសមត្ថភាពគ្រប់គ្រាន់ និងមានស្មារតីជាធម្មតា។ ប៉ុន្តែនៅពេលទាហានចំនួន2នាក់ ត្រឡប់មកដល់មាតុភូមិវិញក្រោយការដោះលែង ស្រាប់តែមានម្នាក់រងរបួសដល់ពិការ ខណៈម្នាក់ទៀតវិបល្លាសផ្លូវចិត្ត ដែលជារឿងមិនអាចទទួលយកបានឡើយ។
.jpg)
ដោយឡែក ចំពោះទាហានខ្មែរដែលនៅសល់ ថៃក៏មិនបានបញ្ជាក់ពីពេលវេលាច្បាស់លាស់ក្នុងការបញ្ចូនពួកគាត់ឱ្យត្រលប់មកមាតុប្រទេសវិញពេលណានោះដែរ ខណៈថៃគ្មានភស្តុតាងបញ្ជាក់ពីសុខសុវត្ថិភាពរបស់ពួកគាត់ ហើយក្រសួងការពារជាតិកម្ពុជា បានព្យាយាមទទូចឱ្យថៃ ប្រគល់ពួកគាត់ត្រឡប់មកវិញឱ្យបានឆាប់បំផុត និង ដោយសុវត្ថិភាព៕










