ថៃ៖ ស្ថាប័នសារព័ត៌មានថៃ ប្រកាសផ្អាកទំនាក់ទំនងជាមួយសមាគមអ្នកសារព័ត៌មានកម្ពុជា ជាបណ្តោះអាសន្ន ដោយស្នើសុំឲ្យខាងកម្ពុជាឈប់ជ្រៀតជ្រែកក្នុងការចុះផ្សាយរបស់ខ្លួនទៀត ថៃចុះផ្សាយយ៉ាងម៉េចជារឿងក្នុងស្រុករបស់ថៃ ព្រោះសារព័ត៌មានថៃតែងផ្សព្វផ្សាយតែព័ត៌មានពិត មិនលំអៀង និងមានក្រមសីលធម៌ មិនដូចសារព័ត៌មានខាងកម្ពុជាទេ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតថៃ Khaosod។

ថ្ងៃទី ៣១ ខែកក្កដា សមាគមអ្នកសារព័ត៌មានថៃ សមាគមអ្នកផ្តល់ព័ត៌មានតាមអ៊ីនធឺណិត និងសហជីពកម្មករប្រព័ន្ធផ្សព្វផ្សាយមហាជនថៃ បានរួមគ្នាចេញសេចក្តីថ្លែងការណ៍មួយក្រោមចំណងជើងថា “អំពាវនាវឱ្យសមាគមអ្នកសារព័ត៌មានកម្ពុជា ស៊ើបអង្កេតឱ្យបានហ្មត់ចត់ចំពោះការអនុវត្តប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសរបស់ខ្លួន ដើម្បីដោះស្រាយព័ត៌មានក្លែងក្លាយ និងការបំភ្លៃ” ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9kskMgdg9ELxtURX01B-gVXZQrMMNHfAlHEAjWtJAZd1xBHXVwwmkhCOSZQC-tBN_M3EQPeuZbyj1Sr36iiKE8x6x8fZI_b4PhOuAgw5_9_SpQSzvaX3TvnfREEnkpVKU8cQ-M_6104pKLhsjOJUcS1M5Msp5K-SvKjmSiOJI_LBQMrL4YgJBUFy5ePSs/s967/photo_2025-07-31_15-06-40.jpg

អង្គការវិជ្ជាជីវៈប្រព័ន្ធផ្សព្វផ្សាយថៃ និងសហជីពកម្មករប្រព័ន្ធផ្សព្វផ្សាយមហាជនថៃ ច្រានចោលព័ត៌មានដែលបង្ខូចកេរ្តិ៍ឈ្មោះប្រព័ន្ធផ្សព្វផ្សាយថៃ និងសម្តែងការមិនពេញចិត្តយ៉ាងខ្លាំងចំពោះសេចក្តីថ្លែងការណ៍របស់ក្លឹបអ្នកកាសែតកម្ពុជាកាលពីម្សិលមិញ (ក.អ.ក) ដែលបានចោទប្រកាន់ប្រព័ន្ធផ្សព្វផ្សាយថៃថាខ្វះក្រមសីលធម៌ក្នុងការរាយការណ៍អំពីស្ថានភាពព្រំដែនកម្ពុជា-ថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIWrH3X6gSJDpwGGwyjyU3yUfJowQc88M-DoPAjPQnxnxql0HvDZ9n_EXgfhOINSgscA5nwDjFM58dAf7tgOgUHDyLvsV1p_SsDcDN4eBoQhJaeJUJx90x_27Fl5PZJfFg2lLMZmi8sA7PQP1hV1NmngZxzUJX26u4gfZP7yTVMH_Pu7QcGW77t9F6u4Ym/s700/photo_2025-07-31_15-06-39.jpg

ស្របពេលជាមួយគ្នានេះ ពួកគេបានអំពាវនាវឲ្យ ក.អ.ក បញ្ឈប់ការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រព័ន្ធផ្សព្វផ្សាយថៃ ដោយគិតតែពីការផ្សព្វផ្សាយរបស់ខ្លួនឲ្យបានត្រឹមត្រូវទៅបានហើយ។ លើសពីនេះ ពួកគេបានស្នើសុំឲ្យ ក.អ.ក ប្តេជ្ញាដោះស្រាយបញ្ហាព័ត៌មានក្លែងក្លាយ និងបំភ្លៃព័ត៌មានដែលមាននៅក្នុងប្រព័ន្ធផ្សព្វផ្សាយកម្ពុជាសព្វថ្ងៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxPt1pYNAT0EvXQbGcyIslcUdgGYrrahkCWGim7HNnj9HpX8ROkZ2iZ5OhCWjXZMpsLAfP1a21E4fB_WRkvVsvDMxJVAll5QVSrIY_6DnJB3U-IKAEuoVMkc1Cz5HR_heJjycmwYwY-SNdY1DDTRgV_8DJXsPriWtb7jx8V-BOYWUSsAhctIWhC1EKCXah/s640/photo_2025-08-01_13-59-49%20(2).jpg
អង្គការវិជ្ជាជីវៈប្រព័ន្ធផ្សព្វផ្សាយថៃ អះអាងថា ប្រព័ន្ធផ្សព្វផ្សាយថៃមានប្រព័ន្ធគ្រប់គ្រងខ្លួនឯងយ៉ាងរឹងមាំសម្រាប់ក្រមសីលធម៌ ការគោរពសិទ្ធិ សេរីភាពសាធារណៈ និងប្រព័ន្ធផ្សព្វផ្សាយយ៉ាងពេញលេញតាមគោលការណ៍សីលធម៌ មិនលំអៀង គ្រប់ជ្រុងជ្រោយ ដោយមិនញុះញង់ឱ្យមានការស្អប់ខ្ពើមរវាងប្រជាជននៃប្រទេសទាំងពីរ និងចង់បានសន្តិភាពពិតប្រាកដ និងយូរអង្វែងនៅតំបន់ព្រំដែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiELU3K7DE88WqapClbjppb4i9xg1ezXf5YrONcLJ3oWRozmCQoRuV08YD_r9sArMyd1W4wCAzz_qSL8ouV1dIjmqxPv6WNbpuFNKPQojtfvzqjYLdyfUCt4NQipmqXNFlbxMih-BQxyEdv2OH5H7C7rwvHumtoEj5yACDSKYlE9pZnfSK4Cfvdab1iXamP/s640/photo_2025-08-01_13-59-49.jpg

គួររំលឹកថា ការចេញមកបកស្រាយ និងអំពាវនាវរបស់សមាគមន៍សារព័ត៌មានថៃដូចខាងលើនេះ ត្រូវបានធ្វើឡើងបន្ទាប់ពី ក.អ.ក កម្ពុជាបានទទូចឲ្យពួកគេផ្សាយព័ត៌មានពិតប្រាកដ ច្បាស់លាស់ និងមានវិជ្ជាជីវៈ ក្រោយកម្ពុជាឃើញសារព័ត៌មានធំៗរបស់ថៃដូចជា Khaosod និង The Nation Thailand រួមជាមួយសារព័ត៌មានជាច្រើនផ្សេងទៀត តែងចុះផ្សាយពីព័ត៌មានមិនពិតក្នុងចេតនាញុះញង់ បង្កឲ្យមានការស្អ.ប់ និងចងកំហឹងគ្នាទៅវិញទៅមក ជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ៕