(ភ្នំពេញ)៖ កម្ពុជាប្រកាសទិញយន្តហោះ Boeing-737 ចំនួន ១០គ្រឿង ពីសហរដ្ឋអាមេរិក និងសម្រេចយកពន្ធ 0% លើទំនិញនានារបស់អាមេរិកដែលនាំចូលកម្ពុជា ស្របពេលដែលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ទម្លាក់ពន្ធនាំចេញកម្ពុជាពី49% មកត្រឹម19%។ នេះបើយោងតាមប្រសាសន៍របស់ឧបនាយករដ្ឋមន្រ្តីកម្ពុជា លោក ស៊ុន ចាន់ថុល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUZibFqzlkpt9E9P9XmHMZlUUbBZBfOnPoLeXjGB77sQQLt86WqtNsOhanu_AC1UM8_TrEbhbju6QbQ2ZM6XNmqzV2cNx-_Jvo9pBwZnkrGdBJUM07M8NeFZWhEFS5u65DACuCVGNJ3KkwwhkDbUkf3P3GsntEmt-h4R061YgaTGbqxC_CIJ1k_cR6oLss/s1440/526490073_1331903235602744_3717153489485161611_n.jpg
ថ្លែងនៅក្នុងសន្និសីតសារព័ត៌មានមួយ ជុំវិញការបន្ធូបន្ថយពន្ធបដិការរបស់អាមេរិកមកលើកម្ពុជា នៅថ្ងៃទី1 ខែសីហា ឆ្នាំ2025 ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានលើកឡើងថា៖ ដោយមានការបន្ធូបន្ថយពន្ធពីអាមេរិកមកលើកម្ពុជា កម្ពុជាសម្រេចនឹងមិនយកពន្ធលើទំនិញនាំចូលពីអាមេរិកចូលកម្ពុជាឡើយ។ លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា៖ ពន្ធ0% ដែលយកពីអាមេរិកគឺសំដៅលើពន្ធបដិការ ចំណែកពន្ធពិសេសគឺនៅតែមានធម្មតា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUPBVavAXThJ7G3n0mtCMAKSjVHA62GkQGysKP8EZvjSalKMk01EFk4NA7MbtHPuNcHPt0YjotBBOBzUMMFLjDT_ea6Tk8thWJMgQldFmna1LoxN6W1IleGqTkN3ZaN74YIXQrkpPGx3EPSApuICVNtvbxJUxSjZeDcRi-Pf17Ct8ATMiiOldMLyVHRcxV/s1440/524911584_1331903242269410_4589611059057890997_n.jpg

លោកបានឲ្យដឹងបន្ថែមទៀតថា៖ ក្រៅពីការសម្រេចមិនយកពន្ធនេះ កម្ពុជា ក៏នឹងពិចារណាទិញយន្តហោះ Boeing-737 ចំនួន ១០គ្រឿង និងប្រភេទផ្សេង ១០គ្រឿងបន្ថែមទៀត ពីសហរដ្ឋអាមេរិកផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1DJGU1ILnEtmrNUnmySuLd77O_0KTgzYkOpPllThiT_lc2xUgQCYpCT7XeL4PVlROF48wi1ooaPQ0FCSNcbbFpx6Cwin0DC0eZFZEFIRX504zY26TXwkk31HuMLmB1oKqzX8KOqKZAcDzlTdRO9NFPV7VZx5RswKr_NQpAwKfMVZvDD1HqVGaLNjTb1fg/s1920/image_2025-08-01_10-40-04.png
លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា ជាមួយនឹងអត្រាពន្ធ 19% របស់កម្ពុជា វានឹងផ្ដល់ឱកាសឲ្យកម្ពុជាកាន់តែហក់ឡើងខ្ពស់ជាមួយនឹងទីផ្សារប្រកួតប្រជែងនៅក្នុងតំបន់ ព្រមទាំងអាចទាក់ទាញអ្នកវិនិយោគទុនបរទេសបានកាន់តែច្រើន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhc9Ye2jPfF068sATmwErybhrwY_tNRTFwwl7MKb6PfL4vokk5CLQY9xvRo-kFLRdbe0rSKQrWEXnunbC-gUSAif08DJHfwMgD6LaPQHqfGMEmcl6GaFwyeQPL7Kf9ndbjLWjJabOmgD5fMdd9vM4uqsS0jDDrpYRv6sbp9sLJo3mLUuMQEyzYybM6YbHc2/s5000/image_2025-08-01_10-40-09.png

ជាងនេះទៅទៀត លោក ស៊ុន ចាន់ថុន ក៏បានអំពាវនាវឲ្យពលករខ្មែរដែលកំពុងធ្វើការនៅក្រៅប្រទេសទាំងអស់ គួរពិចារណាងាកមកស្វែងរកការងារធ្វើ ឬរកសុីនៅក្នុងស្រុកវិញ ខណៈអត្រាពន្ធបដិកាថ្មីនេះ គឺជាកម្រិតល្អមួយជួយឱ្យកម្ពុជា ដែលនឹងជំរុញឱ្យការធ្វើពាណិជ្ជកម្ម និងសេដ្ឋកិច្ចកម្ពុជារីកលូតលាស់បានប្រសើរជាងមុន៕