ឆាឆា ដែលជាបុគ្គលល្បីឈ្មោះនៅលើបណ្តាញសង្គមបានប្រកាសថាចាប់ពីពេលនេះតទៅ Brand មួយណាក៏ដោយជាប់ទាក់ទងនឹងថៃខ្លួនមិនទទួលការងារធ្វើនោះទេខ្លួនសុខចិត្តអត់លុយ។
.png)
ជឿជាក់ថារឿងរ៉ាវរយៈពេល៥ថ្ងៃដែលថៃឈ្លានពានប្រទេសកម្ពុជាពិតជាធ្វើឱ្យមនុស្សជាច្រើនចងចាំគ្មានថ្ងៃភ្លេចពីទង្វើដ៏កង្វក់របស់ប្រទេសជិតខាងមួយនេះដែលតែងតែចិញ្ចឹមចិត្តចង់បានប្រាសាទ ចង់បានទឹកដីរបស់គេ។ ការឈឺចាប់របស់ថៃដែលធ្វើមកលើប្រទេសកម្ពុជាបណ្តាលឱ្យប្រាសាទព្រះវិហាររងគ្រោះយ៉ាងដំណំ យោធាត្រូវពលី រងរបួស ប្រជាជនរាប់ម៉ឺននាក់រងផលប៉ះពាល់បានធ្វើឱ្យមនុស្សជាច្រើនបង្ហាញការខឹងសម្បារជាសាធារណៈដូចជាលែងទៅជាន់ទឹកដីថៃ និងងាកមកគាំទ្រផលិតផលក្នុងស្រុកឱ្យបានកាន់តែច្រើន។.png)
កាលពីកន្លងមកថ្មីៗនេះ បវរកញ្ញា ប៊ី សុធារី លោក មាស សាលី ជាដើមសុទ្ធតែបង្ហាញគោលជំហរមិនជាន់ទឹកដីថៃមួយជីវិត។ ងាកមកកាន់ ឆាឆា ដែលជា Influencers ល្បីឈ្មោះមួយរូបវិញគឺបានប្រកាសឈប់ធ្វើការទៅលើប្រ៊េនដែលជាផលិតផលថៃតែម្តង។.png)
នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ឆាឆា បានបង្ហោះវីដេអូខ្លីមួយដោយប្រកាសជាសាធារណៈថា «ចាប់ពីថ្ងៃនេះរាល់ប៊េ្រនណាក៏ដោយដែលទាក់ទងនឹងប្រទេសថៃ ខ្លួននឹងមិនទទួលការងារធ្វើឡើយ»។ ឆាឆា ថាខ្លួនសុខចិត្តអត់លុយធ្វើការធម្មតា ហើយបើកន្លែងធ្វើការអត់បានទៀតខ្លួនសុខចិត្តចូលហាត់ទាហាន ហើយបើមានរឿងអីទៀតចូលទៅបាញ់តែម្តងបើទោះបីជាខ្លួនស្លាប់ក៏មានឈ្មោះថា ភេទទី៣ការពារជាតិ។
ការប្រកាសជាសាធារណៈរបស់ ឆាឆា ពីការមិនផ្សព្វផ្សាយប្រ៊េនថៃនេះដែរបានធ្វើឱ្យអ្នកគាំត្របុគ្គលល្បីឈ្មោះរូបនេះបង្ហាញការពេញចិត្តយ៉ាងខ្លាំង៕










